ហេតុនេះហើយបានជាទូលបង្គំមិនហ៊ានមកជួបព្រះអង្គ។ ប៉ុន្តែ សូមគ្រាន់តែមានព្រះបន្ទូលមួយព្រះឱស្ឋប៉ុណ្ណោះចុះ នោះអ្នកបម្រើរបស់ទូលបង្គំនឹងជាសះស្បើយមិនខាន។ ដ្បិតទូលបង្គំក៏នៅក្រោមអំណាចគេ ទាំងមានទាហាននៅក្រោមអំណាចទូលបង្គំ ទូលបង្គំប្រាប់ទៅម្នាក់ថា "ទៅ" គេក៏ទៅ ប្រាប់ទៅម្នាក់ទៀតថា "មក" គេក៏មក ហើយប្រាប់ទៅបាវបម្រើថា "ធ្វើការនេះ" បាវបម្រើនោះក៏ធ្វើតាម»។ កាលព្រះយេស៊ូវបានឮដូច្នេះ ព្រះអង្គមានសេចក្តីអស្ចារ្យនឹងមេទ័ពនោះណាស់។ ព្រះអង្គងាកទៅរកបណ្ដាជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញមានជំនឿដូច្នេះទេ សូម្បីតែនៅស្រុកអ៊ីស្រាអែលក៏ដោយ»។
អាន លូកា 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 7:7-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ