លូកា ពាក្យលំនាំ
ពាក្យលំនាំ
លោកលូកា ជាគ្រូពេទ្យជាតិក្រិកមួយរូប។ លោកពុំបានស្គាល់ព្រះយេស៊ូវដោយផ្ទាល់ខ្លួនលោកទេ ហើយលោកក៏ពុំមែនជាសិស្សដំបូង ឬជាសាវករបស់ព្រះអង្គដែរ តែលោកជាគ្រីស្ទបរិស័ទមួយរូប ដែលជាសហការីរបស់សាវកប៉ុល ក្នុងពេលលោកធ្វើដំណើរទៅប្រកាសដំណឹងល្អនៅមជ្ឈឹមបូព៌ាប្រទេស។
លោកលូកាបានតែងគម្ពីរពីរកណ្ឌ គឺគម្ពីរ «ដំណឹងល្អលូកា» មួយ និងមួយទៀតគឺគម្ពីរ «កិច្ចការរបស់ពួកសាវក»។ លោកបានប្រមូលឯកសារផ្សេងៗស្តីអំពីព្រះយេស៊ូវ ហើយបានពិនិត្យមើលដោយហ្មត់ចត់ តាមរបៀបអ្នកប្រាជ្ញក្នុងសម័យនោះ។ លោកបានកត់ត្រាទុកគម្ពីរនេះ ក្រោមការបំភ្លឺរបស់ព្រះវិញ្ញាណនៃព្រះអម្ចាស់។ លោកលូកាបានកត់ត្រាទុកគម្ពីរដំណឹងល្អនេះ នៅចន្លោះ គ.ស. ៨០-៩០។
គោលបំណងលោកលូកា
លោកលូកាបានកត់ត្រាទុកគម្ពីរនេះ សម្រាប់ឲ្យជនជាតិក្រិកអាន។ លោកបរិយាយពីប្រវត្តិរបស់ព្រះយេស៊ូវ ដោយចង់ពន្យល់ថា៖ ព្រះវិញ្ញាណរបស់ព្រះបានណែនាំព្រះយេស៊ូវ តាំងពីមុនព្រះអង្គប្រសូតមក រហូតដល់ពេលព្រះអង្គសោយទិវង្គតនៅក្រុងយេរូសាឡិម។ ក្រោយព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ព្រះវិញ្ញាណបានណែនាំក្រុមគ្រីស្ទបរិស័ទឲ្យប្រកាសផ្សាយដំណឹងល្អអំពីព្រះគ្រីស្ទ រហូតដល់ចុងកាត់មាត់ញកនៃផែនដី។
លោកប្រៀនប្រដៅអ្នកដែលជឿដល់ព្រះយេស៊ូវឲ្យមានចិត្តមេត្តាករុណា ដូចព្រះដែលមានព្រះហឫទ័យមេត្តាករុណា។ លោកប្រៀនប្រដៅគេឲ្យចេះស្រឡាញ់រាប់អានជនជាតិដទៃ ជាពិសេសជាមួយជនជាតិដែលរស់នៅជិតខាង ឲ្យចេះអត់ទោសគ្នាទៅវិញទៅមក ឲ្យយកចិត្តទុកដាក់ជួយអ្នកក្រីក្រ និងសុខចិត្តលះបង់អ្វីៗទាំងអស់ ដោយយល់ដល់ព្រះគ្រីស្ទ។ អ្នកជឿព្រះយេស៊ូវត្រូវយកចិត្តទុកដាក់អធិស្ឋាន គឺនិយាយសារស័ព្ទជាមួយព្រះវរបិតាដោយស្និទ្ធស្នាល ត្រូវមានអំណរសប្បាយជានិច្ច ព្រោះមានព្រះវិញ្ញាណរបស់ព្រះគ្រីស្ទគង់នៅជាមួយ និងត្រូវយល់ច្បាស់ថា ព្រះសង្គ្រោះអស់អ្នកដែលជឿនៅពេលឥឡូវនេះ។
គម្រោងរបស់គម្ពីរលូកា
• បុព្វកថា (១.១-៤)
• កំណើតរបស់លោកយ៉ូហាន-បាទីស្ទ និងព្រះយេស៊ូវ (១.៥-២.៥២)
• សេចក្តីប្រកាសរបស់លោកយ៉ូហាន-បាទីស្ទ (៣.១-២០)
• ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក និងឈ្នះការល្បួង (៣.២១-៤.១៣)
• ព្រះយេស៊ូវប្រកាសដំណឹងល្អនៅស្រុកកាលីឡេ (៤.១៤-៩.៥០)
• ព្រះយេស៊ូវយាងពីស្រុកកាលីឡេឆ្ពោះទៅក្រុងយេរូសាឡិម (៩.៥១-១៩.២៧)
• សប្តាហ៍ចុងក្រោយនៅក្រុងយេរូសាឡិម និងភូមិដែលនៅជុំវិញ (១៩.២៨-២៣.៥៦)។
• ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ និងបង្ហាញអង្គទ្រង់ឲ្យអ្នកជឿឃើញ (២៤.១-៥៣)។
ទើបបានជ្រើសរើសហើយ៖
លូកា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: