ចុះតើមនុស្សនឹងកោងយករបស់ព្រះឬ? ប៉ុន្តែ អ្នករាល់គ្នាបានកោងយករបស់យើងហើយ រួចបែរជាសួរថា តើយើងបានកោងយករបស់ព្រះអង្គឯណា? គឺក្នុងតង្វាយមួយភាគក្នុងដប់ ហើយក្នុងតង្វាយលើកចុះឡើងនោះ អ្នករាល់គ្នា គឺមនុស្សនៅនគរនេះទាំងមូល ត្រូវបណ្ដាសាហើយ ដោយព្រោះតែងតែកោងយករបស់យើងយ៉ាងដូច្នេះ ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ ដូច្នេះ ដោយយល់ដល់អ្នករាល់គ្នា យើងនឹងបន្ទោសដល់សត្វដែលស៊ីបង្ខូច មិនឲ្យវាបំផ្លាញផលដែលកើតពីដីអ្នកឡើយ ឯដើមទំពាំងបាយជូរនៅចម្ការ ក៏មិនជ្រុះផ្លែពេលនៅក្តឹបដែរ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ យ៉ាងនោះគ្រប់ទាំងសាសន៍នឹងថា អ្នករាល់គ្នាមានពរ ដ្បិតស្រុករបស់អ្នករាល់គ្នា នឹងបានជាស្រុកសប្បាយណាស់ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ»។ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ពាក្យសម្ដីរបស់អ្នករាល់គ្នាបានទាស់នឹងយើងយ៉ាងខ្លាំង ទោះបើយ៉ាងនោះក៏អ្នករាល់គ្នាថា យើងបាននិយាយអ្វីទាស់នឹងព្រះអង្គ គឺអ្នករាល់គ្នាពោលថា ការដែលខំគោរពបម្រើព្រះ នោះឥតអំពើទេ ហើយដែលយើងបានរក្សាបញ្ញើរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រមទាំងដើរនៅចំពោះព្រះអង្គដោយកាន់ទុក្ខដូច្នេះ តើមានប្រយោជន៍អ្វី?
អាន ម៉ាឡាគី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាឡាគី 3:8-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ