ម៉ាថាយ 22
22
រឿងប្រៀបធៀបអំពីពិធីមង្គលការ
(លូកា ១៤.១៦-២៤)
1ព្រះយេស៊ូវមានព្រះបន្ទូលទៅគេ ជារឿងប្រៀបធៀបមួយទៀតថា៖ 2«ព្រះរាជ្យនៃស្ថានសួគ៌ប្រៀបបាននឹងស្តេចមួយអង្គ ដែលរៀបចំពិធីមង្គលការឲ្យព្រះរាជបុត្រា។ 3ទ្រង់បានចាត់ពួករាជបម្រើឲ្យទៅហៅពួកភ្ញៀវ ដែលទ្រង់បានអញ្ជើញមកក្នុងពិធីមង្គលការនោះ ប៉ុន្តែ គេមិនព្រមមកទេ។ 4ទ្រង់ក៏ចាត់ពួករាជបម្រើផ្សេងទៀតឲ្យទៅ ដោយមានរាជឱង្ការថា "ចូរប្រាប់អស់អ្នកដែលយើងបានអញ្ជើញថា មើល៍ យើងបានរៀបចំភោជនាហាររបស់យើងរួចរាល់ហើយ គេបានសម្លាប់គោ និងសត្វបំប៉នធាត់ៗ ហើយអ្វីៗក៏រួចរាល់អស់ដែរ សូមអញ្ជើញមកពិធីមង្គលការនេះចុះ" 5ប៉ុន្តែ គេមិនយកចិត្តទុកដាក់ទេ ហើយក៏ចេញទៅ ម្នាក់ទៅចម្ការរបស់ខ្លួន ម្នាក់ទៀតទៅធ្វើជំនួញ 6រីឯអ្នកដទៃទៀត ចាប់ពួករាជបម្រើទាំងនោះវាយធ្វើបាប ហើយសម្លាប់ពួកគេចោល។ 7ស្តេចមានព្រះហឫទ័យកេ្រវក្រោធជាខ្លាំង ក៏ចាត់ទាហានឲ្យទៅបំផ្លាញពួកឃាតកទាំងនោះ ហើយដុតទីក្រុងរបស់គេចោល។ 8បន្ទាប់មក ទ្រង់មានរាជឱង្ការទៅពួករាជបម្រើថា "ពិធីមង្គលការបានរៀបចំរួចហើយ តែពួកអ្នកដែលយើងបានអញ្ជើញទាំងនោះ មិនស័ក្ដិសមនឹងចូលរួមទេ។ 9ដូច្នេះ ចូរទៅតាមផ្លូវប្រសព្វ ហើយអញ្ជើញមនុស្សគ្រប់គ្នាដែលអ្នកឃើញ ឲ្យមកចូលរួមពិធីមង្គលការនេះ"។ 10រាជបម្រើទាំងនោះក៏ចេញទៅតាមផ្លូវ ហើយប្រមូលអស់អ្នកដែលគេបានឃើញទាំងប៉ុន្មានមក ទាំងអាក្រក់ទាំងល្អ ដូច្នេះរោងការក៏មានភ្ញៀវពេញ។
11ប៉ុន្តែ ពេលស្តេចយាងចូលទៅទតមើលភ្ញៀវ ទ្រង់ឃើញបុរសម្នាក់នៅទីនោះ ដែលមិនបានស្លៀកសម្លៀកបំពាក់សម្រាប់ពិធីមង្គលការ 12ទ្រង់ក៏មានរាជឱង្ការទៅអ្នកនោះថា "សម្លាញ់អើយ! ម្តេចបានជាអ្នកចូលមកក្នុងទីនេះ ដោយមិនស្លៀកពាក់សម្លៀកបំពាក់សម្រាប់ពិធីមង្គលការដូច្នេះ?" បុរសនោះរកនិយាយអ្វីមិនចេញឡើយ។ 13ពេលនោះ ស្ដេចបង្គាប់ទៅពួករាជបម្រើថា "ចូរចងដៃចងជើងអ្នកនេះ ហើយយកវាទៅចោលនៅទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ។" 14ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»។
គេចោទព្រះយេស៊ូវអំពីការបង់ពន្ធ
(ម៉ាកុស ១២.១៣-១៧ លូកា ២០.២០-២៦)
15បន្ទាប់មក ពួកផារិស៊ីក៏ចេញទៅ ហើយពិគ្រោះគ្នាដើម្បីចាប់កំហុស ពីសេចក្ដីដែលព្រះអង្គមានព្រះបន្ទូល។ 16ដូច្នេះ គេចាត់ពួកសិស្សរបស់គេឲ្យទៅជួបព្រះអង្គជាមួយពួកហេរ៉ូឌ ហើយទូលថា៖ «លោកគ្រូ! យើងខ្ញុំដឹងថា លោកជាមនុស្សពិតត្រង់ ហើយបង្រៀនពីផ្លូវរបស់ព្រះតាមសេចក្តីពិត មិនខ្វល់ពីអ្នកណា ព្រោះលោកមិនយល់មុខមនុស្សណាឡើយ។ 17ដូច្នេះ សូមប្រាប់យើងខ្ញុំផង តើលោកគិតដូចម្តេច? តើមានច្បាប់នឹងបង់ពន្ធថ្វាយសេសារឬទេ?» 18ប៉ុន្តែ ព្រះយេស៊ូវជ្រាបពីបំណងអាក្រក់របស់គេ ក៏មានព្រះបន្ទូលថា៖ «មនុស្សមានពុតអើយ ហេតុអ្វីបានជាអ្នករាល់គ្នាល្បងលខ្ញុំដូច្នេះ? 19ចូរបង្ហាញប្រាក់សម្រាប់បង់ពន្ធឲ្យខ្ញុំមើលមើល៍!» គេក៏យកប្រាក់មួយកាក់មកថ្វាយព្រះអង្គ។ 20ព្រះអង្គមានព្រះបន្ទូលសួរគេថា៖ «តើរូបនេះ និងឈ្មោះនេះ ជារបស់អ្នកណា?» 21គេទូលឆ្លើយថា៖ «របស់សេសារ»។ ពេលនោះ ទ្រង់មានព្រះបន្ទូលទៅគេថា៖ «ដូច្នេះ ចូរថ្វាយរបស់សេសារ ទៅសេសារទៅ ហើយរបស់ព្រះ ចូរថ្វាយទៅព្រះវិញ»។ 22ពេលគេឮដូច្នេះ គេមានសេចក្តីអស្ចារ្យ រួចក៏ដើរចេញពីព្រះអង្គបាត់ទៅ។
គេចោទសួរព្រះយេស៊ូវអំពីការរស់ឡើងវិញ
(ម៉ាកុស ១២.១៨-២៧ លូកា ២០.២៧-៤០)
23នៅថ្ងៃនោះ មានពួកសាឌូស៊ីដែលប្រកាសថា គ្មានសេចក្តីរស់ឡើងវិញ គេចូលមកជួបព្រះអង្គហើយទូលសួរថា៖ 24«លោកគ្រូ! លោកម៉ូសេមានប្រសាសន៍ថា "បើបុរសណាស្លាប់ទៅដោយគ្មានកូន ប្អូនប្រុសអ្នកនោះត្រូវរៀបការនឹងប្រពន្ធរបស់បង ហើយបង្កើតកូនឲ្យបងប្រុសរបស់ខ្លួន " 25ឥឡូវនេះ ក្នុងចំណោមយើង មានបងប្អូនប្រាំពីរនាក់។ បងបង្អស់បានរៀបការ ហើយស្លាប់ទៅទាំងគ្មានកូន ទុកប្រពន្ធឲ្យប្អូន។ 26ប្អូនទីពីរ ប្អូនទីបី រហូតដល់ប្អូនទីប្រាំពីរសុទ្ធតែស្លាប់ទៅទាំងគ្មានកូនដូចគ្នា។ 27នៅទីបំផុត ស្ត្រីនោះក៏ស្លាប់ទៅដែរ។ 28ដូច្នេះ នៅគ្រារស់ឡើងវិញ ក្នុងចំណោមបងប្អូនប្រុសទាំងប្រាំពីរនាក់នោះ តើនាងជាប្រពន្ធរបស់អ្នកណា? ដ្បិតគេសុទ្ធតែបានរៀបការនឹងនាងគ្រប់គ្នា»។
29ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «អ្នករាល់គ្នាយល់ខុសហើយ ព្រោះអ្នករាល់គ្នាមិនស្គាល់បទគម្ពីរ ក៏មិនស្គាល់ព្រះចេស្តារបស់ព្រះដែរ។ 30ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ 31រីឯសេចក្តីរស់ពីស្លាប់ឡើងវិញ តើអ្នករាល់គ្នាមិនបានអានសេចក្តីដែលព្រះមានព្រះបន្ទូលមកអ្នករាល់គ្នាទេឬថា 32"យើងជាព្រះរបស់អ័ប្រាហាំ ជាព្រះរបស់អ៊ីសាក និងជាព្រះរបស់យ៉ាកុប " ព្រះអង្គមិនមែនជាព្រះរបស់មនុស្សស្លាប់ទេ គឺជាព្រះរបស់មនុស្សរស់វិញ»។ 33កាលមហាជនឮដូច្នោះ គេក៏នឹកប្លែកក្នុងចិត្តនឹងសេចក្ដីបង្រៀនរបស់ព្រះអង្គ។
បទបញ្ជាសំខាន់ជាងគេ
(ម៉ាកុស ១២.២៨-៣៤ លូកា ១០.២៥-២៨)
34ប៉ុន្តែ កាលពួកផារិស៊ីឮថា ព្រះអង្គបានធ្វើឲ្យពួកសាឌូស៊ីស្ងាត់មាត់ គេក៏មកជួបជុំគ្នា 35ហើយក្នុងចំណោមពួកគេ មានម្នាក់ជាអ្នកប្រាជ្ញខាងច្បាប់ បានសួរដើម្បីល្បងលព្រះអង្គថា៖ 36«លោកគ្រូ! ក្នុងក្រឹត្យវិន័យ តើបទបញ្ជាណាសំខាន់ជាងគេ?» 37ព្រះអង្គមានព្រះបន្ទូលទៅគាត់ថា៖ «"ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់ពីគំនិតរបស់អ្នក" 38នេះជាបទបញ្ជាទីមួយ ហើយសំខាន់ជាងគេ។ 39ហើយបទបញ្ជាទីពីរក៏សំខាន់ដូចគ្នា គឺ "ត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនឯង" 40គ្រប់ទាំងគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរាមានឫសគល់ចេញពីបទបញ្ជាទាំងពីរនេះឯង»។
សំណួរអំពីព្រះរាជវង្សព្រះបាទដាវីឌ
(ម៉ាកុស ១២.៣៥-៣៧ លូកា ២០.៤១-៤៤)
41កាលពួកផារិស៊ីកំពុងនៅជួបជុំគ្នា ព្រះយេស៊ូវមានព្រះបន្ទូលសួរគេថា៖ 42«តើអ្នករាល់គ្នាគិតពីព្រះគ្រីស្ទដូចម្តេច? តើព្រះអង្គជាព្រះរាជវង្សរបស់អ្នកណា?» គេទូលព្រះអង្គថា៖ «ជាព្រះរាជវង្សព្រះបាទដាវីឌ»។ 43ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ចុះហេតុដូចម្តេចបានជាព្រះបាទដាវីឌមានរាជឱង្ការដោយព្រះវិញ្ញាណ ហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" ដោយមានរាជឱង្ការថា៖
44"ព្រះអម្ចាស់មានព្រះបន្ទូល
ទៅកាន់ព្រះអម្ចាស់របស់ខ្ញុំថា
ចូរអង្គុយខាងស្តាំយើង រហូតដល់យើងដាក់
ខ្មាំងសត្រូវរបស់ព្រះអង្គ
នៅក្រោមព្រះបាទារបស់ព្រះអង្គ"?
45ដូច្នេះ បើព្រះបាទដាវីឌហៅព្រះគ្រីស្ទថា "ព្រះអម្ចាស់" តើព្រះគ្រីស្ទជាព្រះរាជវង្សរបស់ព្រះអង្គដូចម្តេចបាន?» 46គ្មានអ្នកណាអាចឆ្លើយតបមួយម៉ាត់ ចំពោះព្រះអង្គបានទេ ហើយតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។
ទើបបានជ្រើសរើសហើយ៖
ម៉ាថាយ 22: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: