មីកា ពាក្យលំនាំ
ពាក្យលំនាំ
លោកមីកាជាហោរាមួយរូបរស់នៅជំនាន់ហោរាអេសាយ លោកបម្រើព្រះអម្ចាស់ក្នុងអំឡុងឆ្នាំ ៧៤០-៧០០ មុនគ្រីស្ទសករាជ។ ហោរាមីកាក៏ដូចជាហោរាអេសាយដែរ លោកនាំព្រះបន្ទូលទៅប្រកាសប្រាប់អ្នកស្រុកយូដា នៅគ្រាដែលពួកគេទទួលការគំរាមកំហែងពីសំណាក់កងទ័ពអាសសើុរ។
ហោរាមីកាប្រកាសប្រាប់អ្នកស្រុកថា ទឹកដីរបស់ពួកគេ ជាពិសេស ក្រុងយេរូសាឡិម នឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ ដូចក្រុងសាម៉ារី ជារាជធានីរបស់អាណាចក្រអ៊ីស្រាអែលខាងជើងដែរ។ លោកប្រាប់ពួកគេឲ្យដឹងថា មហន្តរាយដែលនឹងកើតមាននេះ ជាលទ្ធផលនៃអំពើបាបរបស់ពួកគេ ជាពិសេស អំពើអយុត្តិធម៌នៅក្នុងសង្គមជាតិយូដា។ សេចក្ដីដែលលោកប្រកាសក្នុងនាមព្រះអម្ចាស់ បណ្ដាលឲ្យមានការប៉ះទង្គិចជាមួយពួកមេដឹកនាំ ពួកអភិជន អ្នកគ្រប់គ្រង និងពួកសង្ឃជាដើម។ លោកក៏បានប្រកាសប្រឆាំងនឹងពួកហោរាមួយចំនួន ដែលបោកបញ្ឆោតប្រជាជន ដោយពោលពាក្យបញ្ចើចបញ្ចើ ជាហេតុធ្វើឲ្យប្រជាជនមិនព្រមទទួលស្គាល់កំហុសរបស់ខ្លួន ឬកែប្រែចិត្តគំនិតឡើយ។ តាមរយៈសេចក្ដីដែលលោកប្រកាស ហោរាមីកាចង់ណែនាំប្រជាជនឲ្យរិះគិតពិចារណា ហើយប្រកាន់យកគោលជំហរដូចតទៅ៖ ស្តាប់បង្គាប់ព្រះ និង ធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គ ហើយគោរពស្រឡាញ់អ្នកដទៃ។ លោកស្ដីប្រដៅប្រជាជនមែន តែលោកក៏ប្រកាសឲ្យគេដឹងថា ព្រះមានកម្រោងការសង្គ្រោះប្រជារាស្ត្ររបស់ព្រះអង្គនៅអនាគតកាលដែរ។
កណ្ឌគម្ពីរមីកា សង្កត់ទៅលើខ្លឹមសារពីរយ៉ាង៖ ព្រះប្រកាសថា ព្រះអង្គនឹងវិនិច្ឆ័យទោសប្រជារាស្ត្ររបស់ព្រះអង្គ ដើម្បីវាយប្រដៅពួកគេ (ជំពូក ១-៣ និង ៦.១-៧.៧) ហើយព្រះអង្គក៏សន្យានឹងសង្គ្រោះពួកគេដែរ (ជំពូក ៤-៥ និង ៧.៨-២០) ដោយស្តារស្ថានភាពរបស់ពួកគេឡើងវិញ ហើយតែងតាំងឲ្យមានស្តេចមួយអង្គដែលជាពូជពង្សរបស់ព្រះបាទដាវីឌ ឲ្យគ្រងរាជ្យលើពួកគេ (៥.១-៤ ក)។
ទើបបានជ្រើសរើសហើយ៖
មីកា ពាក្យលំនាំ: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: