ម៉ាកុស 15
15
ព្រះយេស៊ូវនៅមុខលោកពីឡាត់
(ម៉ាថាយ ២៧.១-២, ១១-១៤ លូកា ២៣.១-៥ យ៉ូហាន ១៨.២៨-៣៨)
1លុះព្រឹកឡើងភ្លាម ពួកសង្គ្រាជបានជួបពិគ្រោះគ្នាជាមួយពួកចាស់ទុំ ពួកអាចារ្យ និងក្រុមប្រឹក្សាទាំងមូល។ គេចងព្រះយេស៊ូវ ហើយនាំព្រះអង្គទៅប្រគល់ឲ្យលោកពីឡាត់។ 2លោកពីឡាត់សួរព្រះអង្គថា៖ «តើអ្នកជាស្តេចសាសន៍យូដាឬ?» ព្រះអង្គមានព្រះបន្ទូលឆ្លើយថា៖ «ត្រូវដូចលោកមានប្រសាសន៍ហើយ»។ 3ពេលនោះ ពួកសង្គ្រាជបានយករឿងជាច្រើនមកចោទប្រកាន់ព្រះអង្គ។ 4លោកពីឡាត់សួរព្រះអង្គម្តងទៀតថា៖ «តើអ្នកមិនឆ្លើយអ្វីសោះដូច្នេះឬ? មើលចុះ គេយករឿងជាច្រើនមកចោទប្រកាន់អ្នក»។ 5តែព្រះយេស៊ូវពុំបានឆ្លើយអ្វីទៀតឡើយ ធ្វើឲ្យលោកពីឡាត់ងឿងឆ្ងល់ជាខ្លាំង។
លោកពីឡាត់ប្រគល់ព្រះយេស៊ូវទៅឲ្យគេឆ្កាង
(ម៉ាថាយ ២៧.១៥-២៦ លូកា ២៣.១៣-២៥ យ៉ូហាន ១៨.៣៩-១៩.១៦)
6រាល់ពេលបុណ្យ លោកមានទម្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យពួកគេ តាមដែលគេសុំ។ 7មានបុរសម្នាក់ឈ្មោះបារ៉ាបាស ជាប់គុកជាមួយពួកបះបោរ គាត់បានសម្លាប់គេក្នុងពេលបះបោរនោះ។ 8បណ្ដាជនចាប់ផ្ដើមឡើងមកសុំលោកពីឡាត់ ដើម្បីឲ្យលោកដោះលែងអ្នកទោសម្នាក់ តាមទម្លាប់ដែលលោកបានធ្វើដល់ពួកគេ។ 9លោកពីឡាត់សួរគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្តេចសាសន៍យូដា ឲ្យអ្នករាល់គ្នាឬ?» 10ដ្បិតលោកជ្រាបថា ពួកសង្គ្រាជបានបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីច្រណែន។ 11ប៉ុន្តែ ពួកសង្គ្រាជបានញុះញង់បណ្ដាជន សុំឲ្យលោកដោះលែងបារ៉ាបាសវិញ។ 12លោកពីឡាត់សួរគេម្តងទៀតថា៖ «ដូច្នេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំធ្វើអ្វីដល់អ្នកដែលអ្នករាល់គ្នាហៅថា ស្តេចសាសន៍យូដានេះ?» 13គេស្រែកឡើងទៀតថា៖ «ចូរឆ្កាងវាទៅ!» 14លោកពីឡាត់សួរគេថា៖ «ហេតុអ្វី? តើគាត់បានប្រព្រឹត្តអាក្រក់អ្វី?» តែគេស្រែកកាន់តែខ្លាំងឡើងថា៖ «ចូរឆ្កាងវាទៅ!» 15ដូច្នេះ ដោយលោកពីឡាត់ចង់បំពេញចិត្តបណ្ដាជន ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ។ កាលបានវាយព្រះយេស៊ូវដោយរំពាត់រួចហើយ លោកក៏ប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
ពួកទាហានប្រមាថមើលងាយព្រះយេស៊ូវ
(ម៉ាថាយ ២៧.២៧-៣១ យ៉ូហាន ១៩.២-៣)
16ពួកទាហានបណ្ដើរព្រះអង្គចូលទៅក្នុងទីធ្លាបន្ទាយ ដែលជាកន្លែងកាត់ក្តី រួចគេហៅទ័ពទាំងអស់មកជួបជុំគ្នា។ 17គេយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ ហើយគេក្រងបន្លាធ្វើជាមកុដបំពាក់លើព្រះសិរព្រះអង្គ 18រួចចាប់ផ្ដើមគំនាប់ព្រះអង្គថា៖ «សូមថ្វាយបង្គំស្តេចសាសន៍យូដា!» 19គេយកដើមត្រែងវាយព្រះសិរព្រះអង្គ ស្តោះទឹកមាត់ដាក់ព្រះអង្គ ហើយលុតជង្គង់ថ្វាយបង្គំព្រះអង្គ។ 20ក្រោយពីបានប្រមាថមើលងាយព្រះអង្គហើយ គេក៏ដោះអាវពណ៌ស្វាយចេញ បំពាក់ព្រះពស្ត្ររបស់ព្រះអង្គវិញ ហើយបណ្ដើរព្រះអង្គយកទៅឆ្កាង។
គេឆ្កាងព្រះយេស៊ូវ
(មថ. ២៧.៣២-៤៤ លក. ២៣.២៦-៤៣ យហ. ១៩.១៧-២៧)
21ពេលនោះ មានបុរសម្នាក់ឈ្មោះស៊ីម៉ូន អ្នកស្រុកគីរេន ជាឪពុកអ័លេក្សានត្រុស និងរូភូស ដែលត្រឡប់មកពីចម្ការតាមផ្លូវនោះ គេចាប់បង្ខំឲ្យគាត់លីឈើឆ្កាងរបស់ព្រះអង្គ។ 22គេនាំព្រះយេស៊ូវទៅកន្លែងមួយឈ្មោះ «គាល់កូថា» ដែលប្រែថា «ភ្នំលលាដ៍ក្បាល»។ 23គេយកស្រាទំពាំងបាយជូរ លាយជាមួយជ័រល្វីងទេស មកថ្វាយព្រះអង្គសោយ តែព្រះអង្គមិនបានសោយទេ។ 24គេក៏ឆ្កាងព្រះអង្គ ហើយយកព្រះពស្ត្រព្រះអង្គមកចាប់ឆ្នោតចែកគ្នា ដើម្បីឲ្យដឹងថាអ្នកណាត្រូវបានអ្វី។
25គេឆ្កាងព្រះអង្គនៅវេលាម៉ោងប្រាំបួនព្រឹក។ 26គេសរសេរប្រកាសកាត់ទោសព្រះអង្គថា «ស្តេចសាសន៍យូដា»។ 27គេឆ្កាងចោរពីរនាក់ជាមួយព្រះអង្គ ម្នាក់នៅខាងស្តាំ ម្នាក់នៅខាងឆ្វេង។ 28[ដូច្នេះក៏បានសម្រេចតាមបទគម្ពីរដែលចែងថា៖ «គេបានរាប់បញ្ចូលព្រះអង្គជាមួយពួកទទឹងច្បាប់» ។] 29ពួកអ្នកដែលដើរកាត់តាមទីនោះ ចំអកមើលងាយព្រះអង្គ ទាំងគ្រវីក្បាល ហើយពោលថា៖ «ឱអ្នកបំផ្លាញព្រះវិហារ ហើយសង់ឡើងវិញក្នុងរវាងបីថ្ងៃអើយ! 30ចូរសង្គ្រោះខ្លួនឯង ហើយចុះពីឈើឆ្កាងមក»។ 31ពួកសង្គ្រាជ និងពួកអាចារ្យ ក៏ចំអកមើលងាយព្រះអង្គដូចគ្នា ទាំងនិយាយគ្នាទៅវិញទៅមកថា៖ «គាត់សង្គ្រោះអ្នកដទៃបាន តែមិនអាចសង្គ្រោះខ្លួនឯងបានទេ។ 32សូមព្រះគ្រីស្ទ ជាស្តេចសាសន៍អ៊ីស្រាអែល ចុះពីឈើឆ្កាងមកឥឡូវនេះមក ដើម្បីឲ្យយើងឃើញ ហើយជឿផង!» អ្នកដែលជាប់ឆ្កាងជាមួយព្រះអង្គ គេក៏ម្រមាថមើលងាយព្រះអង្គដែរ។
ព្រះយេស៊ូវចូលទិវង្គត
(មថ. ២៧.៤៥-៥៦ លក. ២៣.៤៤-៤៩ យហ. ១៩.២៨-៣០)
33នៅពេលថ្ងៃត្រង់ មេឃងងឹតគ្របដណ្ដប់លើផែនដីទាំងមូល រហូតដល់ម៉ោងបីរសៀល។ 34នៅវេលាម៉ោងបី ព្រះយេស៊ូវស្រែកដោយសំឡេងខ្លាំងៗថា៖ «អេឡយ អេឡយ ឡាម៉ា សាបាច់ថានី ដែលប្រែថា ឱព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ទូលបង្គំចោលដូច្នេះ? » 35ពេលអ្នកខ្លះដែលឈរនៅទីនោះឮពាក្យនេះ គេពោលថា៖ «ស្តាប់មើល៍! គាត់ហៅរកលោកអេលីយ៉ាហើយ!»។ 36មានម្នាក់រត់ទៅយកសារាយស្ងួត ជ្រលក់ទឹកខ្មេះជោក រុំជាប់នៅចុងត្រែង ហុចថ្វាយព្រះអង្គសោយ ដោយពោលថា៖ «ឈប់សិន ចាំមើលមើល៍ តើលោកអេលីយ៉ាចុះមកយកគាត់ចុះពីឈើឆ្កាងឬទេ?» 37ព្រះយេស៊ូវក៏ស្រែកយ៉ាងខ្លាំង រួចផុតដង្ហើមទៅ។ 38ពេលនោះ វាំងននក្នុងព្រះវិហារក៏រហែកជាពីរ តាំងពីលើរហូតដល់ក្រោម។ 39កាលមេទ័ពដែលឈរទល់មុខព្រះអង្គ ឃើញព្រះអង្គ[ស្រែកឡើង] ហើយផុតដង្ហើមទៅដូច្នេះ ក៏ពោលថា៖ «បុរសនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!»
40មានស្ត្រីខ្លះឈរមើលពីចម្ងាយ ក្នុងចំណោមស្ត្រីទាំងនោះ មាននាងម៉ារា ជាអ្នកស្រុកម៉ាក់ដាឡា នាងម៉ារាជាម្ដាយយ៉ាកុបតូច និងជាម្ដាយយ៉ូសេ ព្រមទាំងនាងសាឡូមេដែរ។ 41ស្ត្រីទាំងនោះធ្លាប់តាមបម្រើព្រះអង្គ ពេលព្រះអង្គគង់នៅស្រុកកាលីឡេ ក៏មានស្ត្រីឯទៀតជាច្រើន ដែលបានឡើងមកក្រុងយេរូសាឡិមជាមួយព្រះអង្គ។
ការបញ្ចុះព្រះសពព្រះយេស៊ូវ
(មថ. ២៧.៥៧-៦១ លក. ២៣.៥០-៥៦ យហ. ១៩.៣៨-៤២)
42លុះដល់ល្ងាច ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំ គឺមួយថ្ងៃមុនថ្ងៃសប្ប័ទ 43លោកយ៉ូសែប ជាអ្នកស្រុកអើរីម៉ាថេ ជាសមាជិកដែលមានកេរ្ដិ៍ឈ្មោះល្អម្នាក់ក្នុងក្រុមប្រឹក្សា ហើយក៏ជាអ្នករង់ចាំព្រះរាជ្យរបស់ព្រះដែរ លោកទៅជួបលោកពីឡាត់ដោយក្លាហាន ដើម្បីសុំព្រះសពព្រះយេស៊ូវ។ 44លោកពីឡាត់នឹកឆ្ងល់ ដោយឮថាព្រះអង្គសុគតផុតទៅហើយ លោកក៏ហៅមេទ័ពមកសួរឲ្យដឹងថា ព្រះអង្គសុគតមែន ឬមិនមែន។ 45ពេលលោកបានដឹងពីមេទ័ពនោះថាព្រះអង្គសុគតមែន លោកក៏ប្រគល់ព្រះសពព្រះអង្គដល់លោកយ៉ូសែប។ 46លោកទិញសំពត់ទេសឯក យកព្រះសពព្រះអង្គចុះ រុំនឹងសំពត់ទេសឯកនោះ បញ្ចុះទៅក្នុងផ្នូរដែលបានដាប់នៅក្នុងថ្ម រួចប្រមៀលថ្មមួយផ្ទាំង បិទមាត់ផ្នូរ។ 47នាងម៉ារាជាអ្នកស្រុកម៉ាក់ដាឡា និងនាងម៉ារា ជាម្តាយយ៉ូសេ បានឃើញកន្លែងដែលគេបញ្ចុះព្រះសពព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 15: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: