ម៉ាកុស 7
7
ទំនៀមទម្លាប់របស់ពួកចាស់បុរាណ
(ម៉ាថាយ ១៥.១-៩)
1ក្រោយមក មានពួកផារិស៊ី និងអាចារ្យខ្លះដែលមកពីក្រុងយេរូសាឡិម បាននាំគ្នាមករកព្រះអង្គ។ 2គេឃើញសិស្សរបស់ព្រះអង្គខ្លះបរិភោគទាំងដៃមិនស្អាត គឺមិនបានលាងដៃ 3ដ្បិតពួកផារិស៊ី និងពួកយូដាទាំងអស់ គេមិនបរិភោគឡើយ ប្រសិនបើមិនបានលាងដៃយ៉ាងហ្មត់ចត់ជាមុន ដោយព្រោះកាន់តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ 4ពេលមកពីផ្សារ គេមិនបរិភោគអ្វីឡើយ ប្រសិនបើមិនបានលាងសម្អាតខ្លួនជាមុន ហើយក៏មានទំនៀមទម្លាប់ជាច្រើនទៀតដែលគេកាន់តាម ដូចជាការលាងពែង លាងប៉ាន់ លាងប្រដាប់លង្ហិន និងលាងតុអាហារជាដើម។ 5ដូច្នេះ ពួកផារិស៊ី និងពួកអាចារ្យទូលសួរព្រះអង្គថា៖ «ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនកាន់តាមទំនៀមទម្លាប់របស់ចាស់បុរាណ គឺបរិភោគទាំងដៃមិនស្អាតដូច្នេះ?» 6ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មនុស្សមានពុតអើយ ហោរាអេសាយបានទាយពីអ្នករាល់គ្នាត្រូវណាស់ ដូចមានសេចក្តីចែងទុកមកថា
"ប្រជាជននេះគោរពយើងតែបបូរមាត់
ប៉ុន្តែ ចិត្តរបស់គេនៅឆ្ងាយពីយើង។
7គេថ្វាយបង្គំយើងជាឥតប្រយោជន៍
ដោយបង្រៀនសេចក្តីដែលជាគំនិតរបស់មនុស្ស "
8អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះ ហើយទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ [ដូចជាការលាងប៉ាន់ លាងពែង និងការបែបនោះដទៃទៀតជាច្រើន]»។
9ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «អ្នករាល់គ្នាលះបង់ចោលបទបញ្ជារបស់ព្រះយ៉ាងប៉ិនប្រសប់ ដើម្បីនឹងកាន់តាមទំនៀមទម្លាប់របស់អ្នករាល់គ្នាវិញ! 10ដ្បិតលោកម៉ូសេបានផ្តាំថា "ចូរគោរពប្រតិបត្តិឪពុកម្តាយរបស់អ្នក" ហើយថា "អ្នកណានិយាយអាក្រក់ពីឪពុកម្តាយ អ្នកនោះត្រូវតែស្លាប់ " 11តែអ្នករាល់គ្នាថា បើអ្នកណានិយាយទៅឪពុកម្តាយរបស់ខ្លួនថា "អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុកអ្នកម្តាយ នោះរាប់ជាគ័រប៉ាន់ហើយ" (មានន័យថា តង្វាយថ្វាយដល់ព្រះ) 12រួចអ្នករាល់គ្នាមិនឲ្យអ្នកនោះធ្វើអ្វីសម្រាប់ឪពុកម្តាយទៀតសោះ 13ក៏បំបាត់តម្លៃព្រះបន្ទូលរបស់ព្រះ ដោយសារទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានបង្រៀនតៗគ្នា។ អ្នករាល់គ្នាធ្វើការជាច្រើនដែលស្រដៀងនឹងការដូច្នេះ»។
14បន្ទាប់មក ព្រះអង្គហៅបណ្តាជនមកម្ដងទៀត ហើយមានព្រះបន្ទូលទៅគេថា៖ «ចូរអ្នកទាំងអស់គ្នាស្តាប់ខ្ញុំ ហើយឲ្យយល់ចុះ 15គ្មានអ្វីពីខាងក្រៅ ចូលទៅក្នុងខ្លួនមនុស្ស អាចធ្វើឲ្យមនុស្សមិនបរិសុទ្ធនោះឡើយ គឺអ្វីៗដែលចេញពីមនុស្សមកនោះវិញ ដែលធ្វើឲ្យមនុស្សមិនបរិសុទ្ធ 16អ្នកណាមានត្រចៀក ចូរស្តាប់ចុះ!»។
17កាលព្រះអង្គយាងចេញពីបណ្ដាជន ចូលទៅក្នុងផ្ទះ ពួកសិស្សទូលសួរព្រះអង្គអំពីរឿងប្រៀបធៀបនោះ។ 18ព្រះអង្គមានព្រះបន្ទូលថា៖ «ដូច្នេះអ្នករាល់គ្នាក៏មិនយល់ដែរឬ? អ្នករាល់គ្នាមិនយល់ទេឬថា អ្វីៗពីខាងក្រៅចូលក្នុងមនុស្ស ពុំអាចធ្វើឲ្យគេទៅជាមិនបរិសុទ្ធនោះឡើយ 19ដ្បិតអ្វីៗទាំងនោះមិនចូលទៅក្នុងចិត្តទេ គឺចូលទៅក្នុងពោះ រួចចេញទៅក្នុងបង្គន់ទេតើ!» (ព្រះអង្គមានព្រះបន្ទូលដូច្នេះ បញ្ជាក់ថា អាហារទាំងអស់សុទ្ធតែស្អាត)។ 20ព្រះអង្គមានព្រះបន្ទូលទៀតថា៖ «មានតែអ្វីដែលចេញពីមនុស្សមកប៉ុណ្ណោះ ដែលធ្វើឲ្យគេមិនបរិសុទ្ធ 21ដ្បិតខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស ចេញមកជាគំនិតអាក្រក់ សហាយស្មន់ លួចប្លន់ សម្លាប់មនុស្ស 22ផិតក្បត់ លោភលន់ ចិត្តអាក្រក់ បោកប្រាស់ អាសអាភាស ច្រណែនឈ្នានីស ជេរប្រមាថ អំនួត និងឆ្កួតលេលា។ 23សេចក្តីអាក្រក់ទាំងនេះហើយដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សមិនបរិសុទ្ធ»។
ជំនឿរបស់ស្ដ្រីសាសន៍ដទៃម្នាក់
24ព្រះអង្គក្រោកឡើង ហើយយាងចេញពីទីនោះ ទៅកាន់កន្លែងមួយជិតក្រុងទីរ៉ុស និងក្រុងស៊ីដូន។ ព្រះអង្គយាងចូលទៅក្នុងផ្ទះមួយ ហើយមិនចង់ឲ្យអ្នកណាដឹងថាទ្រង់គង់នៅទីនោះឡើយ តែព្រះអង្គពុំអាចលាក់បាន 25ដ្បិតស្ត្រីម្នាក់ដែលកូនស្រីមានវិញ្ញាណអាក្រក់ចូល បានឮគេនិយាយអំពីព្រះអង្គភ្លាម ក៏ចូលមកក្រាបនៅទៀបព្រះបាទព្រះអង្គ។ 26ស្ត្រីនោះ ជាសាសន៍ក្រិក ដើមកំណើតស៊ីរ៉ូភេនីស។ នាងទូលអង្វរសូមឲ្យព្រះអង្គដេញអារក្សចេញពីកូនស្រីរបស់នាង 27តែព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ត្រូវឲ្យកូនបរិភោគឆ្អែតជាមុនសិន ដ្បិតមិនគួរយកនំប៉័ងរបស់កូន បោះទៅឲ្យឆ្កែឡើយ»។ 28នាងទូលឆ្លើយថា៖ «មែនហើយ ព្រះអម្ចាស់ សូម្បីតែឆ្កែនៅក្រោមតុក៏ស៊ីកម្ទេចអាហារដែលជ្រុះពីកូននោះមកដែរ»។ 29ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «ដោយសារពាក្យនេះ ចូរនាងទៅចុះ អារក្សបានចេញពីកូនស្រីនាងហើយ»។ 30នាងក៏ត្រឡប់ទៅផ្ទះវិញ ឃើញក្មេងនោះដេកនៅលើគ្រែ ដ្បិតអារក្សបានចេញបាត់ហើយ។
ព្រះយេស៊ូវប្រោសបុរសគថ្លង់ម្នាក់ឲ្យជា
31បន្ទាប់មក ព្រះអង្គយាងត្រឡប់ពីតំបន់ក្រុងទីរ៉ុស យាងកាត់ក្រុងស៊ីដូន ឆ្ពោះទៅកាន់សមុទ្រកាលីឡេ ក្នុងតំបន់ស្រុកដេកាប៉ូល។ 32គេនាំបុរសថ្លង់ម្នាក់ ដែលនិយាយទាំងពិបាកមកជួបព្រះអង្គ ហើយគេទូលអង្វរសូមឲ្យព្រះអង្គដាក់ព្រះហស្តលើគាត់។ 33ព្រះអង្គនាំគាត់ចេញទៅដោយឡែក ដាច់ពីបណ្តាជន ទ្រង់ដាក់ព្រះអង្គុលីក្នុងត្រចៀកគាត់ រួចស្តោះទឹកព្រះឱស្ឋ ហើយពាល់អណ្តាតគាត់។ 34បន្ទាប់មក ព្រះអង្គងើបព្រះភក្ត្រទតទៅលើមេឃ ដកដង្ហើមធំ ហើយមានព្រះបន្ទូលទៅគាត់ថា៖ «អិបផាថា» មានន័យថា «ចូរបើកឡើង»។ 35រំពេចនោះស្រាប់តែត្រចៀកគាត់បើកឡើង អណ្តាតគាត់ក៏គ្រលាស់បាន ហើយគាត់និយាយបានយ៉ាងច្បាស់។ 36ពេលនោះ ព្រះអង្គហាមគេមិនឲ្យប្រាប់អ្នកណាឡើយ ប៉ុន្តែ ព្រះអង្គហាមគេខ្លាំងយ៉ាងណា គេរឹតតែប្រកាសពីហេតុការណ៍នោះកាន់តែខ្លាំងយ៉ាងនោះដែរ។ 37គេនឹកប្លែកក្នុងចិត្តជាខ្លាំងពន់ពេក ដោយពាក្យថា៖ «លោកបានធ្វើការទាំងអស់សុទ្ធតែល្អ គឺលោកបានប្រោសទាំងមនុស្សថ្លង់ឲ្យស្តាប់ឮ ហើយមនុស្សគឲ្យនិយាយបាន»។
ទើបបានជ្រើសរើសហើយ៖
ម៉ាកុស 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: