ជន‌គណនា 14:21-23

ជន‌គណនា 14:21-23 គកស១៦

ប៉ុន្តែ ដូច​ដែល​យើង​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ផែនដី​ទាំង​មូល​នឹង​មាន​ពេញ​ដោយ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យ៉ាង​ណា ក្នុង​ចំណោម​អ្នក​ទាំង​នេះ ដែល​បាន​ឃើញ​សិរី‌ល្អ​របស់​យើង ព្រម​ទាំង​ទី​សម្គាល់​ទាំង​ប៉ុន្មាន​ដែល​យើង​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីព្ទ និង​នៅ​ទី​រហោ‌ស្ថាន​នេះ តែ​គេ​បាន​ល្បង​ល​យើង​ដល់​ទៅ​ដប់​ដង ហើយ​មិន​បាន​ស្ដាប់​សំឡេង​របស់​យើង នោះ​គ្មាន​អ្នក​ណា​នឹង​ឃើញ​ស្រុក​ដែល​យើង​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​ដូន​តា​របស់​គេ​ឡើយ គឺ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ​ដែល​មើល‌ងាយ​យើង គ្មាន​អ្នក​ណា​បាន​ឃើញ​ស្រុក​នោះ​ឡើយ។

អាន ជន‌គណនា 14