ជនគណនា 19
19
ច្បាប់សម្រាប់ពិធីលាងសម្អាត
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖ 2«នេះជាបញ្ញត្តិច្បាប់ដែលព្រះយេហូវ៉ាបានបង្គាប់មក គឺថា ចូរប្រាប់កូនចៅអ៊ីស្រាអែលឲ្យយកគោក្រមុំសម្បុរទង់ដែងមួយ ដែលឥតខ្ចោះ គ្មានស្លាកស្នាម ហើយមិនទាន់មានអ្នកណាទឹមនៅឡើយ។ 3អ្នកត្រូវប្រគល់គោនោះឲ្យសង្ឃអេលាសារ ហើយត្រូវយកវាទៅខាងក្រៅជំរំ រួចឲ្យគេសម្លាប់វានៅចំពោះមុខគាត់។ 4សង្ឃអេលាសារត្រូវយកឈាមរបស់វាដោយម្រាមដៃ ហើយប្រោះឈាមនោះទៅខាងមុខត្រសាលជំនុំប្រាំពីរដង។ 5បន្ទាប់មក ត្រូវដុតគោក្រមុំនោះនៅចំពោះមុខគាត់ គឺត្រូវដុតទាំងស្បែក ទាំងសាច់ ទាំងឈាម និងលាមក។ 6សង្ឃនោះត្រូវយកឈើតាត្រៅ មែកហ៊ីសុប និងសំពត់ពណ៌ក្រហម ហើយបោះទៅក្នុងភ្លើងដែលកំពុងដុតគោក្រមុំនោះ។ 7បន្ទាប់មក សង្ឃនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ ក្រោយមកទើបគាត់អាចចូលក្នុងជំរំវិញបាន តែសង្ឃនោះត្រូវសៅហ្មងរហូតដល់ល្ងាច។ 8រីឯអ្នកដែលបានដុតគោក្រមុំ នោះ ក៏ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនដោយទឹក ហើយងូតទឹកចេញដែរ តែគាត់ត្រូវសៅហ្មងរហូតដល់ល្ងាច។ 9បន្ទាប់មក ត្រូវឲ្យបុរសម្នាក់ដែលស្អាតប្រមូលផេះរបស់គោក្រមុំនោះ ទៅទុកនៅកន្លែងមួយស្អាតនៅខាងក្រៅជំរំ ហើយផេះនោះត្រូវរក្សាទុកដើម្បីធ្វើជាទឹកសម្រាប់ពិធីលាងសម្អាតដល់ក្រុមជំនុំនៃកូនចៅអ៊ីស្រាអែល។ នេះជាតង្វាយលាងជម្រះ។ 10អ្នកដែលប្រមូលផេះគោក្រមុំនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយនៅសៅហ្មងរហូតដល់ល្ងាច។ នេះជាច្បាប់រហូតតទៅសម្រាប់កូនចៅអ៊ីស្រាអែល និងអ្នកប្រទេសក្រៅ ដែលរស់នៅក្នុងចំណោមពួកគេ។ 11អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ណាម្នាក់ អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។ 12អ្នកនោះត្រូវយកទឹកនេះមកសម្អាតខ្លួននៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ ទើបបានស្អាត តែបើអ្នកនោះមិនបានសម្អាតខ្លួននៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរទេ អ្នកនោះនឹងមិនបានស្អាតឡើយ។ 13អ្នកណាដែលប៉ះពាល់សាកសពរបស់មនុស្សស្លាប់ ហើយមិនសម្អាតខ្លួនចេញ អ្នកនោះធ្វើឲ្យរោងឧបោសថរបស់ព្រះយេហូវ៉ាទៅជាសៅហ្មង។ មនុស្សបែបនោះត្រូវកាត់ចេញពីសាសន៍អ៊ីស្រាអែល ព្រោះទឹកសម្រាប់លាងសម្អាតមិនបានប្រោះមកលើខ្លួន ហើយអ្នកនោះត្រូវសៅហ្មង។ សេចក្ដីសៅហ្មងរបស់អ្នកនោះនៅតែជាប់លើអ្នកនោះរហូត។
14កាលណាមនុស្សម្នាក់ស្លាប់នៅក្នុងជំរំ នោះមានច្បាប់ដូច្នេះ គឺអស់អ្នកណាដែលចូលទៅក្នុងជំរំនោះ និងអស់ដែលស្ថិតនៅក្នុងជំរំនោះ នឹងត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ 15ហើយអស់ទាំងភាជនៈដែលចំហ គ្មានគម្របចងភ្ជាប់ នោះក៏សៅហ្មងដែរ។ 16អ្នកណាប៉ះពាល់មនុស្សដែលត្រូវបានគេសម្លាប់ដោយដាវនៅទីវាល ឬមនុស្សដែលស្លាប់តាមធម្មតា ឬឆ្អឹងខ្មោច ឬផ្នូរក្តី អ្នកនោះត្រូវសៅហ្មងអស់ប្រាំពីរថ្ងៃ។ 17ដើម្បីជម្រះអ្នកសៅហ្មងនោះឲ្យបានស្អាត គេត្រូវយកផេះរបស់តង្វាយលាងសម្អាតដែលបានដុតនោះ មកដាក់ក្នុងផើងមួយ ហើយចាក់ទឹកសាបពីលើ។ 18បន្ទាប់មក ត្រូវឲ្យមនុស្សស្អាតម្នាក់យកមែកហ៊ីសុបជ្រលក់ក្នុងទឹកនោះ ហើយប្រោះលើជំរំ លើប្រដាប់ប្រដាទាំងប៉ុន្មាន លើមនុស្សដែលនៅក្នុងជំរំ និងលើអ្នកដែលបានប៉ះពាល់ឆ្អឹងខ្មោច មនុស្សស្លាប់ដោយដាវ សាកសពធម្មតា ឬបានប៉ះពាល់ផ្នូរ។ 19ត្រូវឲ្យមនុស្សស្អាតនោះប្រោះលើមនុស្សសៅហ្មង នៅថ្ងៃទីបី និងនៅថ្ងៃទីប្រាំពីរ រួចត្រូវជម្រះអ្នកនោះឲ្យបានស្អាតនៅថ្ងៃទីប្រាំពីរ។ ត្រូវឲ្យអ្នកនោះបោកសម្លៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅពេលល្ងាច អ្នកនោះនឹងបានស្អាត។ 20បើអ្នកណាដែលសៅហ្មង តែមិនបានសម្អាតខ្លួនឲ្យបរិសុទ្ធទេ ត្រូវកាត់កាល់អ្នកនោះចេញពីក្រុមជំនុំ ដ្បិតគេបានធ្វើឲ្យទីបរិសុទ្ធរបស់ព្រះយេហូវ៉ាទៅជាសៅហ្មង។ អ្នកនោះត្រូវនៅជាសៅហ្មង ព្រោះថា ទឹកដែលសម្រាប់ជម្រះកាយឲ្យបានស្អាត មិនបានប្រោះលើខ្លួនរបស់គេ។
21នេះជាច្បាប់ដល់គេរហូតតទៅ។ អ្នកដែលបានប្រោះទឹកធ្វើពិធីជម្រះកាយឲ្យគេ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួនចេញ ហើយអ្នកណាដែលប៉ះពាល់ទឹកនោះ នឹងត្រូវសៅហ្មងរហូតដល់ល្ងាច។ 22អ្វីៗដែលអ្នកសៅហ្មងនោះប៉ះពាល់ នោះនឹងត្រូវសៅហ្មងដែរ ហើយអ្នកណាដែលប៉ះពាល់របស់សៅហ្មងនោះ ក៏នឹងត្រូវសៅហ្មងរហូតដល់ល្ងាច»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 19: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: