ជនគណនា 25
25
កូនចៅអ៊ីស្រាអែលថ្វាយបង្គំព្រះបាលនៅពេអរ
1កាលពួកអ៊ីស្រាអែលស្នាក់នៅស្រុកស៊ីទីមនៅឡើយ ប្រជាជនចាប់ផ្ដើមសហាយស្មន់ជាមួយពួកកូនស្រីសាសន៍ម៉ូអាប់។ 2ស្ត្រីទាំងនោះបានបបួលប្រជាជនទៅចូលរួមពិធីថ្វាយយញ្ញបូជាដល់ព្រះរបស់ពួកគេ ហើយប្រជាជនអ៊ីស្រាអែលក៏បានបរិភោគ ព្រមទាំងក្រាបសំពះដល់ព្រះរបស់សាសន៍ម៉ូអាប់។ 3ដូច្នេះ ប្រជាជនអ៊ីស្រាអែលបានចូលខាងព្រះបាលនៅពេអរ ហើយសេចក្ដីខ្ញាល់របស់ព្រះយេហូវ៉ាក៏ឆួលឡើងទាស់នឹងអ៊ីស្រាអែល។ 4ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរចាប់ពួកមេដឹកនាំរបស់ប្រជាជនទាំងអស់ មកចងព្យួរហាលថ្ងៃនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យសេចក្ដីខ្ញាល់ដ៏សហ័សរបស់ព្រះអង្គបានបែរចេញពីពួកអ៊ីស្រាអែល»។ 5លោកម៉ូសេមានប្រសាសន៍ទៅកាន់ពួកចៅក្រមរបស់ពួកអ៊ីស្រាអែលថា៖ «ចូរអ្នករាល់គ្នាសម្លាប់មនុស្សរបស់ខ្លួន ដែលចូលខាងព្រះបាលនៅពេអរចេញទៅ»។
6ពេលនោះ មានបុរសម្នាក់ក្នុងចំណោមកូនចៅសាសន៍អ៊ីស្រាអែល បាននាំស្ត្រីសាសន៍ម៉ាឌានម្នាក់មកក្នុងគ្រួសាររបស់ខ្លួន នៅមុខលោកម៉ូសេ និងនៅមុខក្រុមជំនុំនៃកូនចៅអ៊ីស្រាអែលទាំងមូល ក្នុងពេលដែលគេកំពុងយំនៅទ្វារចូលត្រសាលជំនុំ។ 7កាលភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុនឃើញដូច្នេះ ក៏ក្រោកឡើង ហើយចេញពីក្រុមជំនុំ ទាំងកាន់លំពែងនៅដៃ 8រួចតាមពីក្រោយបុរសនោះ ចូលទៅក្នុងត្រសាល ហើយចាក់ទម្លុះអ្នកទាំងពីរ គឺទាំងបុរសសាសន៍អ៊ីស្រាអែល និងស្ត្រីនោះធ្លាយពោះ។ ដូច្នេះ គ្រោះកាចក្នុងចំណោមប្រជាជនអ៊ីស្រាអែលក៏ស្ងប់ទៅ។ 9ប៉ុន្តែ អស់អ្នកដែលបានស្លាប់ដោយសារគ្រោះកាចនោះ មានចំនួនពីរម៉ឺនបួនពាន់នាក់។
10ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 11«ភីនេហាសជាកូនរបស់អេលាសារ ដែលត្រូវជាកូនរបស់សង្ឃអើរ៉ុន បានបង្វែរសេចក្ដីក្រោធរបស់យើងចេញពីកូនចៅអ៊ីស្រាអែល ដោយព្រោះមានចិត្តឈឺឆ្អាលជំនួសយើង ដើម្បីកុំឲ្យយើងបានបំផ្លាញគេក្នុងសេចក្ដីប្រចណ្ឌរបស់យើង។ 12ដូច្នេះ ចូរប្រាប់ថា "មើល៍! យើងតាំងសេចក្ដីសញ្ញារបស់យើងជាមួយគាត់ គឺសេចក្ដីសញ្ញានៃការចងមេត្រី" 13គឺសម្រាប់គាត់ និងពូជរបស់គាត់ ជាសេចក្ដីសញ្ញាឲ្យបានការងារជាសង្ឃរហូតតទៅ ព្រោះគាត់បានឈឺឆ្អាលជំនួសព្រះរបស់ខ្លួន ហើយបានធ្វើឲ្យកូនចៅអ៊ីស្រាអែលរួចពីបាប»។
14បុរសសាសន៍អ៊ីស្រាអែលដែលត្រូវស្លាប់ជាមួយស្ត្រីសាសន៍ម៉ាឌាននោះ ឈ្មោះស៊ីមរី ជាកូនរបស់សាលូវ ជាមេលើវង្សានុវង្សមួយរបស់ឪពុក ក្នុងកុលសម្ព័ន្ធស៊ីម្មាន។ 15ស្ត្រីសាសន៍ម៉ាឌានដែលត្រូវស្លាប់នោះ ឈ្មោះកូសប៊ី ជាកូនរបស់ស៊ើរ ដែលជាមេលើវង្សមួយរបស់ឪពុកក្នុងសាសន៍ម៉ាឌាន។
16ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 17«ចូរធ្វើទុក្ខសាសន៍ម៉ាឌាន ហើយវាយគេចុះ 18ដ្បិតគេធ្វើទុក្ខអ្នករាល់គ្នាដោយឧបាយកល ដែលគេមកបញ្ឆោតលួងលោមអ្នករាល់គ្នាពីរឿងនៅពេអរ និងពីរឿងនាងកូសប៊ី ជាកូនរបស់មេដឹកនាំសាសន៍ម៉ាឌាន ត្រូវជាបងប្អូនរបស់គេ នាងត្រូវស្លាប់នៅថ្ងៃមានគ្រោះកាច ដោយព្រោះរឿងពេអរនោះ»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 25: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: