ជនគណនា 33
33
កន្លែងដែលពួកអ៊ីស្រាអែលធ្វើដំណើរជាដំណាក់ៗ ពេលចេញពីស្រុកអេស៊ីព្ទ
1នេះជាកន្លែងដែលកូនចៅអ៊ីស្រាអែលបានធ្វើដំណើរជាដំណាក់ៗ ចេញពីស្រុកអេស៊ីព្ទ តាមក្បួនទ័ព ក្រោមការដឹកនាំរបស់លោកម៉ូសេ និងអើរ៉ុន។ 2លោកម៉ូសេបានកត់ត្រាពីកន្លែងចាប់ផ្ដើមរបស់ពួកគេ ពីមួយដំណាក់ទៅមួយដំណាក់ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយនេះជាកន្លែងចេញដំណើររបស់គេ ជាដំណាក់ៗ ដូចតទៅ៖ 3ពួកគេបានចេញដំណើរពីរ៉ាមសេសនៅខែទីមួយ គឺថ្ងៃទីដប់ប្រាំក្នុងខែទីមួយ។ នៅថ្ងៃបន្ទាប់ក្រោយបុណ្យរំលង កូនចៅអ៊ីស្រាអែលបានចេញដំណើរដោយក្លាហាន នៅចំពោះមុខសាសន៍អេស៊ីព្ទទាំងអស់ 4រីឯសាសន៍អេស៊ីព្ទវិញ កំពុងតែកប់ខ្មោចកូនច្បងទាំងប៉ុន្មានរបស់គេ ដែលព្រះយេហូវ៉ាបានប្រហារនៅកណ្ដាលពួកគេ។ ព្រះយេហូវ៉ាក៏វិនិច្ឆ័យទោសពួកព្រះរបស់ពួកគេដែរ។
5ដូច្នេះ កូនចៅអ៊ីស្រាអែលបានចេញពីរ៉ាមសេស មកបោះជំរំនៅស៊ូកូថ។ 6គេចេញពីស៊ូកូថ មកបោះជំរំនៅអេថាម ដែលស្ថិតនៅជាយទីរហោស្ថាន។ 7គេចេញពីអេថាម ហើយវិលទៅពីហាហ៊ីរ៉ុថ ដែលនៅទល់មុខបាលសេផុន រួចបោះជំរំនៅមុខមីកដុល។ 8គេចេញពីពីហាហ៊ីរ៉ុថ ឆ្លងកាត់សមុទ្រ ចូលទៅក្នុងទីរហោស្ថាន ហើយគេដើរបីថ្ងៃក្នុងទីរហោស្ថានអេថាម រួចបោះជំរំនៅម៉ារ៉ា។ 9គេចេញពីម៉ារ៉ា មកដល់អេលីម ហើយនៅអេលីមមានរន្ធទឹកដប់ពីរ និងដើមលម៉ើចិតសិប រួចគេបោះជំរំនៅទីនោះ។ 10គេចេញពីអេលីម មកបោះជំរំក្បែរសមុទ្រក្រហម។ 11គេចេញពីសមុទ្រក្រហម មកបោះជំរំនៅទីរហោស្ថានស៊ីន។ 12គេចេញពីទីរហោស្ថានស៊ីន មកបោះជំរំនៅដុបកា។ 13គេចេញពីដុបកា មកបោះជំរំនៅអាលូស។ 14គេចេញពីអាលូស មកបោះជំរំនៅរេផិឌីម ជាកន្លែងដែលគ្មានទឹកឲ្យប្រជាជនផឹក។ 15គេចេញពីរេផិឌីម មកបោះជំរំនៅទីរហោស្ថានស៊ីណាយ។ 16គេចេញពីទីរហោស្ថានស៊ីណាយ មកបោះជំរំនៅគីប្រុត-ហាតាវ៉ា។ 17គេចេញពីគីប្រុត-ហាតាវ៉ា មកបោះជំរំហាសិរ៉ូត។ 18គេចេញពីហាសិរ៉ូត មកបោះជំរំនៅរីតម៉ា។ 19គេចេញពីរីតម៉ា មកបោះជំរំនៅរីម៉ុន-ពេរេស។ 20គេចេញពីរីម៉ុន-ពេរេស មកបោះជំរំនៅលិបណា។ 21គេចេញពីលិបណា មកបោះជំរំនៅរីសា។ 22គេចេញពីរីសា មកបោះជំរំនៅកេហេឡាថា។ 23គេចេញពីកេហេឡាថា មកបោះជំរំនៅភ្នំសាភើរ។ 24គេចេញពីភ្នំសាភើរ មកបោះជំរំនៅហារ៉ាដា។ 25គេចេញពីហារ៉ាដា មកបោះជំរំនៅម៉ាកហេឡូត។ 26គេចេញពីម៉ាកហេឡូត មកបោះជំរំនៅតាហាត។ 27គេចេញពីតាហាត មកបោះជំរំនៅតារ៉ាស។ 28គេចេញពីតារ៉ាស មកបោះជំរំនៅមីតកា។ 29គេចេញពីមីតកា មកបោះជំរំនៅហាស្មូណា។ 30គេចេញពីហាស្មូណា មកបោះជំរំនៅម៉ូសេរ៉ូត។ 31គេចេញពីម៉ូសេរ៉ូត មកបោះជំរំនៅបេនេ-យ៉ាកាន។ 32គេចេញពីបេនេ-យ៉ាកាន មកបោះជំរំនៅហោ-គីតកាត់។ 33គេចេញពីហោ-គីតកាត់ មកបោះជំរំនៅយ៉ុតបាថា។ 34គេចេញពីយ៉ុតបាថា មកបោះជំរំនៅអាប្រូណា។ 35គេចេញពីអាប្រូណា មកបោះជំរំនៅអេស៊ាន-គេប៊ើរ។ 36គេចេញពីអេស៊ាន-គេប៊ើរ មកបោះជំរំនៅទីរហោស្ថានស៊ីន (គឺនៅកាដេស)។ 37គេចេញពីកាដេស មកបោះជំរំនៅភ្នំហោរ ជាយស្រុកអេដុម។
38សង្ឃអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយពីកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃទីមួយ ខែទីប្រាំ។ 39ពេលលោកអើរ៉ុនស្លាប់នៅលើភ្នំហោរ លោកមានអាយុមួយរយម្ភៃបីឆ្នាំ។
40ស្តេចអើរ៉ាត ជាសាសន៍កាណាន ដែលរស់នៅតំបន់ណេកិបស្រុកកាណាន បានឮថាកូនចៅអ៊ីស្រាអែលមកដល់តំបន់នោះ។
41បន្ទាប់មក គេចេញពីភ្នំហោរ មកបោះជំរំនៅសាលម៉ូណា។ 42គេចេញពីសាលម៉ូណា មកបោះជំរំនៅពូណូន។ 43គេចេញពីពូណូន មកបោះជំរំនៅអូបូត។ 44គេចេញពីអូបូត មកបោះជំរំនៅអ៊ីយេ-អាបារីម ក្នុងដែនដីស្រុកម៉ូអាប់។ 45គេចេញពីអ៊ីយេ-អាបារីម មកបោះជំរំនៅឌីបូន-កាដ។ 46គេចេញពីឌីបូន-កាដ មកបោះជំរំនៅអាលម៉ូន-ឌីប្លាថែម។ 47គេចេញពីអាលម៉ូន-ឌីប្លាថែម មកបោះជំរំនៅតំបន់ភ្នំអាបារីម ទល់មុខនេបូរ។ 48គេចេញពីតំបន់ភ្នំអាបារីម មកបោះជំរំនៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ។ 49គេបោះជំរំក្បែរទន្លេយ័រដាន់ ចាប់ពីបេត-យេស៊ីម៉ូត រហូតដល់អេបិល-ស៊ីទីម ក្នុងវាលទំនាបស្រុកម៉ូអាប់។
បទបញ្ជាណែនាំពេលចូលកាន់កាប់ស្រុកកាណាន
50ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរថា៖ 51«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ពេលអ្នករាល់គ្នាឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន 52នោះអ្នករាល់គ្នាត្រូវបណ្តេញប្រជាជនដែលរស់ក្នុងស្រុកនោះទាំងអស់ ចេញពីមុខអ្នករាល់គ្នា ហើយបំផ្លាញអស់ទាំងរូបព្រះរបស់គេដែលធ្វើពីថ្ម និងបំផ្លាញរូបសិតរបស់គេដែលធ្វើពីលង្ហិន ព្រមទាំងកម្ទេចអស់ទាំងទីខ្ពស់របស់គេផង។ 53អ្នករាល់គ្នាត្រូវចាប់យកស្រុកនោះទុកជាកេរអាករ ហើយតាំងទីលំនៅក្នុងស្រុកនោះ ដ្បិតយើងបានប្រគល់ស្រុកនោះ ជាកេរអាករដល់អ្នករាល់គ្នាហើយ។ 54អ្នករាល់គ្នាត្រូវទទួលយកស្រុកនោះជាមត៌ក ដោយចាប់ឆ្នោតតាមពូជអំបូររបស់អ្នករាល់គ្នា។ អំបូរណាមានគ្នាច្រើន ត្រូវចែកចំណែកមត៌កឲ្យច្រើន ហើយអំបូរណាមានគ្នាតិច ត្រូវចែកចំណែកមតរកឲ្យតិច។ អ្នកណាចាប់ឆ្នោតត្រូវត្រង់កន្លែងណា អ្នកនោះត្រូវបានកន្លែងនោះ ហើយអ្នករាល់គ្នាត្រូវទទួលមត៌ក តាមកុលសម្ព័ន្ធនៃបុព្វបុរសរបស់ខ្លួន។ 55ប៉ុន្ដែ បើអ្នករាល់គ្នាមិនបណ្តេញប្រជាជនដែលរស់នៅស្រុកនោះ ពីមុខអ្នករាល់គ្នាចេញទេ នោះអស់អ្នកដែលអ្នករាល់គ្នាទុកឲ្យនៅ នឹងប្រៀបដូចជាម្ជុលនៅក្នុងភ្នែករបស់អ្នករាល់គ្នា ហើយជាបន្លានៅក្នុងឆ្អឹងជំនីរបស់អ្នករាល់គ្នា គឺគេនឹងធ្វើទុក្ខអ្នករាល់គ្នានៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅនោះ 56ហើយយើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដូចជាយើងបានគិតនឹងប្រព្រឹត្តចំពោះគេដែរ»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 33: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: