ជនគណនា 35
35
ក្រុងរបស់ពួកលេវី
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅវាលទំនាបស្រុកម៉ូអាប់ ក្បែរទន្លេយ័រដាន់ ទល់មុខក្រុងយេរីខូរ ថា៖ 2«ចូរបង្គាប់កូនចៅអ៊ីស្រាអែល ឲ្យប្រគល់ទីក្រុងក្នុងមត៌កជាកេរអាកររបស់គេ ឲ្យពួកលេវីរស់នៅផង ហើយក៏ត្រូវប្រគល់វាលស្មៅនៅជុំវិញទីក្រុងទាំងនោះឲ្យពួកលេវីដែរ។ 3ដូច្នេះ គេនឹងមានទីក្រុងសម្រាប់រស់នៅ និងវាលស្មៅនៅជុំវិញទាំងប៉ុន្មាន សម្រាប់ហ្វូងគោ ហ្វូងចៀម និងសត្វឯទៀតៗទាំងប៉ុន្មានរបស់គេ។ 4វាលស្មៅនៅជុំវិញទីក្រុងទាំងប៉ុន្មាន ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី ត្រូវវាស់ចាប់ពីកំផែងក្រុង ចេញទៅក្រៅប្រវែងមួយពាន់ហត្ថ។ 5ត្រូវវាស់នៅខាងក្រៅទីក្រុង ពីរពាន់ហត្ថទៅទិសខាងកើត ពីរពាន់ហត្ថទៅទិសខាងត្បូង ពីរពាន់ហត្ថទៅទិសខាងលិច ពីរពាន់ហត្ថទៅទិសខាងជើង ហើយទីក្រុងស្ថិតនៅកណ្ដាល។ នេះនឹងបានជាវាលស្មៅសម្រាប់ឲ្យគេឃ្វាលសត្វនៅជុំវិញទីក្រុងទាំងនោះ។
6ទីក្រុងទាំងប៉ុន្មានដែលអ្នករាល់គ្នាប្រគល់ឲ្យពួកលេវី ត្រូវឲ្យមានទីក្រុងជម្រកចំនួនប្រាំមួយ សម្រាប់ឲ្យអ្នកណាដែលសម្លាប់គេបានរត់ទៅជ្រក ហើយក្រៅពីនោះ អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងចំនួនសែសិបពីរទៀតទៅគេ។ 7អស់ទាំងទីក្រុងដែលត្រូវប្រគល់ឲ្យពួកលេវី មានទាំងអស់សែសិបប្រាំបី ព្រមទាំងវាលស្មៅដែលនៅជុំវិញក្រុងទាំងនោះផង។ 8រីឯទីក្រុងក្នុងកេរអាកររបស់កូនចៅអ៊ីស្រាអែល ដែលអ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវី គឺកុលសម្ព័ន្ធធំ ត្រូវយកទីក្រុងច្រើន ឯកុលសម្ព័ន្ធតូច ត្រូវយកទីក្រុងតិច។ កុលសម្ព័ន្ធនីមួយៗត្រូវប្រគល់មត៌កឲ្យពួកលេវី តាមចំណែកដែលខ្លួនបានទទួល»។
ទីក្រុងជម្រក
9ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេ ថា៖ 10«ចូរប្រាប់កូនចៅអ៊ីស្រាអែលថា ពេលណាអ្នករាល់គ្នាបានឆ្លងទន្លេយ័រដាន់ ចូលទៅក្នុងស្រុកកាណាន 11នោះអ្នករាល់គ្នាត្រូវជ្រើសរើសទីក្រុងខ្លះ ធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា ដើម្បីឲ្យអ្នកដែលសម្លាប់គេដោយអចេតនាបានរត់ទៅជ្រកនៅទីនោះ។ 12ទីក្រុងទាំងនោះនឹងបានជាជម្រកការពារអ្នករាល់គ្នា ឲ្យរួចពីអ្នកដែលសងសឹក ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ មុនពេលជំនុំជម្រះនៅមុខក្រុមជំនុំ។ 13ក្នុងចំណោមទីក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យ ត្រូវយកទីក្រុងប្រាំមួយធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា។ 14អ្នករាល់គ្នាត្រូវប្រគល់ទីក្រុងបីនៅត្រើយទន្លេយ័រដាន់ខាងអាយ ហើយទីក្រុងបីទៀតនៅក្នុងស្រុកកាណាន ធ្វើជាទីក្រុងជម្រក។ 15ទីក្រុងទាំងប្រាំមួយនេះនឹងបានជាជម្រកដល់កូនចៅអ៊ីស្រាអែល សម្រាប់អ្នកប្រទេសក្រៅ និងសម្រាប់អ្នកណាម្នាក់ដែលស្នាក់នៅក្នុងចំណោមពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេដោយអចេតនាបានរត់ទៅជ្រកកោន។
ក្រឹត្យវិន័យអំពីឃាតក និងអ្នកសងសឹកដោយឈាម
16ប៉ុន្ដែ ប្រសិនបើមានអ្នកណាម្នាក់យករបស់អ្វីមួយដែលធ្វើពីដែក ហើយវាយគេរហូតដល់ស្លាប់ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។ 17ប្រសិនបើអ្នកណាម្នាក់យកថ្មកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។ 18ឬប្រសិនបើអ្នកណាម្នាក់យកគ្រឿងឈើកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។ 19អ្នកដែលត្រូវសងសឹកដោយឈាម គឺជាអ្នកដែលត្រូវសម្លាប់ឃាតកនោះ។ ពេលគេជួបអ្នកនោះនៅវេលាណា អ្នកដែលត្រូវសងសឹកដោយឈាម ត្រូវតែសម្លាប់អ្នកនោះចោល។ 20ប្រសិនបើអ្នកនោះច្រានគេដោយចិត្តស្អប់ ឬលបចោលគេនឹងអ្វីមួយ ហើយគេក៏ស្លាប់ 21ឬលើកដៃវាយគេដោយចិត្តស្អប់ ហើយអ្នកនោះក៏ស្លាប់ នោះអ្នកដែលវាយគេ ត្រូវតែសម្លាប់ចោល ព្រោះអ្នកនោះជាឃាតក ឯអ្នកដែលត្រូវសងសឹកដោយឈាម ត្រូវសម្លាប់ឃាតកនោះចោល នៅពេលគេជួបនឹងអ្នកនោះ។
22ប៉ុន្ដែ ប្រសិនបើអ្នកនោះ ស្រាប់តែច្រានគេ ដោយឥតមានចិត្តស្អប់ ឬចោលរបស់អ្វីទៅលើគេ ដោយឥតមានលបពួន 23ឬបានទម្លាក់ថ្មណាមួយទៅលើគេ ដោយមិនបានឃើញ ដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់ដល់គេ 24នោះក្រុមជំនុំត្រូវជំនុំជម្រះអ្នកដែលបានសម្លាប់គេ និងអ្នកដែលរកសងសឹកដោយឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ។ 25ក្រុមជំនុំត្រូវរំដោះអ្នកដែលបានសម្លាប់គេ ពីកណ្ដាប់ដៃរបស់អ្នកដែលរកសងសឹកដោយឈាមនោះ។ បន្ទាប់មក ក្រុមជំនុំត្រូវបញ្ជូនអ្នកនោះត្រឡប់ទៅទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកនោះវិញ ហើយត្រូវឲ្យគេរស់នៅក្នុងទីក្រុងនោះ រហូតដល់ពេលសម្ដេចសង្ឃ ដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើងនោះស្លាប់។ 26ប៉ុន្តែ ប្រសិនបើអ្នកដែលសម្លាប់គេនោះចេញក្រៅព្រំទីក្រុងជម្រក ដែលខ្លួនបានរត់ទៅជ្រកកោននៅវេលាណា 27ហើយជួនជាអ្នកដែលត្រូវសងសឹកដោយឈាម បានប្រទះឃើញនៅខាងក្រៅព្រំទីក្រុងជម្រក រួចសម្លាប់អ្នកនោះទៅ នោះគ្មានទោសដោយឈាមរបស់អ្នកនោះឡើយ។ 28ដ្បិតអ្នកសម្លាប់គេត្រូវរស់នៅក្នុងទីក្រុងជម្រក ដែលខ្លួនជ្រកកោននោះ រហូតដល់ពេលសម្ដេចសង្ឃស្លាប់ តែក្រោយពីសម្ដេចសង្ឃនោះស្លាប់ផុតទៅ នោះអ្នកសម្លាប់គេអាចត្រឡប់មកស្រុក ដែលជាកេរអាកររបស់ខ្លួនវិញបាន។ 29នេះជាបញ្ញត្តិច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ជំនាន់ និងគ្រប់ទីកន្លែងដែលអ្នករាល់គ្នារស់នៅ។
30ប្រសិនបើអ្នកណាម្នាក់សម្លាប់គេ ឃាតកនោះត្រូវសម្លាប់ចោល ដោយសំអាងលើភស្តុតាងរបស់ពួកស្មរបន្ទាល់ តែបើមានស្មរបន្ទាល់តែម្នាក់ នោះមិនអាចធ្វើបន្ទាល់ឲ្យអ្នកណាត្រូវស្លាប់បានឡើយ ។ 31ម្យ៉ាងទៀត អ្នករាល់គ្នាមិនត្រូវទទួលសំណូក ដើម្បីលោះជីវិតឃាតកណា ដែលមានទោសត្រូវប្រហារជីវិតនោះឡើយ អ្នកនោះត្រូវតែស្លាប់ 32ក៏មិនត្រូវឲ្យអ្នករាល់គ្នាទទួលសំណូក ដើម្បីលោះអ្នកដែលបានរត់ទៅជ្រកកោនក្នុងទីក្រុងជម្រក ឲ្យត្រឡប់មករស់នៅក្នុងស្រុកវិញ មុនពេលសម្ដេចសង្ឃស្លាប់នោះដែរ។ 33មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅនោះ ទៅជាស្មោកគ្រោកឡើយ ដ្បិតឈាមធ្វើឲ្យស្រុកទៅជាស្មោកគ្រោក ហើយមិនអាចធ្វើពិធីអ្វីនឹងសម្អាតស្រុកដោយព្រោះតែឈាមបានខ្ចាយនោះឡើយ មានតែឈាមរបស់អ្នកដែលបានកម្ចាយឈាមនោះប៉ុណ្ណោះ។ 34មិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅ ហើយដែលយើងក៏ស្ថិតនៅកណ្ដាលនោះដែរ ទៅជាសៅហ្មងឡើយ ដ្បិតយើងជាព្រះយេហូវ៉ាដែលនៅកណ្ដាលកូនចៅអ៊ីស្រាអែល»។
ទើបបានជ្រើសរើសហើយ៖
ជនគណនា 35: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: