សុភាសិត 1
1
អារម្ភកថា
1នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល
2សម្រាប់ឲ្យបានស្គាល់ប្រាជ្ញា
សេចក្ដីប្រៀនប្រដៅ
និងឲ្យបានយល់ពីពាក្យ
ដែលមានអត្ថន័យជ្រៅជ្រះ
3ក៏សម្រាប់ទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវ
ជាសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌
និងសេចក្ដីទៀងត្រង់
4ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន
ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ
5សូមឲ្យអ្នកប្រាជ្ញបានស្តាប់
ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត
សូមឲ្យអ្នកណាដែលមានយោបល់
បានដឹងពីផ្លូវដែលត្រូវដើរ
6ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា
អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ
និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
7ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ
តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា
និងសេចក្ដីប្រៀនប្រដៅវិញ។
ពាក្យទូន្មានយុវជន
8នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ
របស់ឪពុកចុះ
កូនកុំបោះបង់ចោលដំបូន្មាន
របស់ម្តាយឯងឡើយ
9ដ្បិតសេចក្ដីនោះនឹងបានជាគុណ
ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ
ហើយជាខ្សែប្រដាប់ពាក់នៅកឯង។
10កូនអើយ បើមនុស្សមានបាបបបួលនាំឯង
កុំព្រមតាមគេឡើយ។
11បើគេថា «ចូរមកជាមួយយើងចុះ
យើងនឹងរង់ចាំឱកាសកម្ចាយឈាម
យើងនឹងលបដោយសម្ងាត់
ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ
12យើងនឹងលេបគេទាំងរស់
ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់
ហើយទាំងមូលផង
ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
13យើងនឹងរឹបអូស
របស់មានតម្លៃគ្រប់យ៉ាង
ក៏នឹងបំពេញលំនៅយើង
14ចូរឯងចូលមកក្នុងពួកយើងចុះ
យើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះ»។
15កូនអើយ ឯងកុំដើរក្នុងផ្លូវជាមួយគេឡើយ
ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុង
ផ្លូវច្រករបស់គេវិញ។
16ដ្បិតជើងគេរត់តាមតែការអាក្រក់ទេ
គេក៏រហ័សនឹងកម្ចាយឈាមផង
17ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ
ឲ្យវាឃើញនោះឥតប្រយោជន៍ទេ
18ឯពួកនោះ គេរង់ចាំតែនឹងកម្ចាយឈាម
របស់ខ្លួនគេ
ហើយក៏អែបលបដោយសម្ងាត់
ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ
19ឯផ្លូវនៃអស់អ្នកដែលលោភចង់បាន
កម្រៃក៏យ៉ាងនោះដែរ
សេចក្ដីនោះនឹងដកយកជីវិត
ចេញពីអ្នកដែលបានកម្រៃបែបនោះ។
សម្រែកនៃប្រាជ្ញា
20ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ
ក៏បញ្ចេញសំឡេងនៅទីធ្លា
21ប្រាជ្ញាស្រែកប្រកាស
នៅទីផ្លូវប្រសព្វទ្រហឹងអឺងកង
និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង
នោះក៏បញ្ចេញពាក្យថា
22«ឱមនុស្សឆោតល្ងង់អើយ
តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់
ដល់កាលណាទៀត?
ឯពួកមនុស្សចំអក
គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ
តើមនុស្សកំឡៅនឹងចេះតែស្អប់
ដល់ការចេះដឹងដល់កាលណា?
23កាលណាយើងបន្ទោស
នោះចូរអ្នករាល់គ្នាស្តាប់តាមចុះ
យើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា
ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។
24ពីព្រោះយើងបានស្រែកហៅ
តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ
យើងបានហុចដៃទៅ
តែឥតមានអ្នកណារវល់សោះ
25អ្នករាល់គ្នាក៏បោះបង់ចោល
អស់ទាំងដំបូន្មានរបស់យើង
ហើយមិនព្រមទទួលពាក្យបន្ទោស
របស់យើងដែរ
26ដូច្នេះ យើងនឹងសើចដែរ
ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ
យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា
កើតមានសេចក្ដីភិតភ័យផង
27គឺក្នុងកាលដែលសេចក្ដីភិតភ័យ
មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា
ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក
ដូចជាខ្យល់កួច
ក្នុងកាលដែលសេចក្ដីលំបាក
និងសេចក្ដីទុក្ខព្រួយ
មកគ្របសង្កត់លើអ្នករាល់គ្នា។
28ខណៈនោះ គេនឹងអំពាវនាវដល់យើង
តែយើងមិនព្រមឆ្លើយសោះ
គេនឹងស្វែងរកយើងអស់ពីចិត្ត
តែគេនឹងរកមិនឃើញឡើយ ។
29ព្រោះគេបានស្អប់ការចេះដឹង
ហើយមិនបានរើសយកសេចក្ដីកោតខ្លាច
ដល់ព្រះយេហូវ៉ាទេ។
30គេមិនបានយកចិត្តទុកដាក់
នឹងដំបូន្មានរបស់យើងឡើយ
ក៏បានមើលងាយសេចក្ដីបន្ទោសរបស់យើងដែរ។
31ហេតុនោះបានជាត្រូវឲ្យគេ
ស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ
ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។
32ដ្បិតឯពួកឆោតល្ងង់នោះ
ការថយទៅវិញរបស់គេនឹងសម្លាប់គេទៅ
ហើយចំណែកមនុស្សកំឡៅ
នោះសេចក្ដីសុខស្រួលរបស់គេ
នឹងឲ្យគេវិនាសដែរ
33តែអ្នកណាដែលស្តាប់តាមយើង
នោះនឹងនៅដោយសេចក្ដីសុខពិត
ហើយនឹងមានសេចក្ដីសម្រាក
ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 1: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
សុភាសិត 1
1
អារម្ភកថា
1នេះជាសុភាសិតរបស់ព្រះបាទសាឡូម៉ូន ជាបុត្រារបស់ព្រះបាទដាវីឌ ស្តេចសាសន៍អ៊ីស្រាអែល
2សម្រាប់ឲ្យបានស្គាល់ប្រាជ្ញា
សេចក្ដីប្រៀនប្រដៅ
និងឲ្យបានយល់ពីពាក្យ
ដែលមានអត្ថន័យជ្រៅជ្រះ
3ក៏សម្រាប់ទទួលសេចក្ដីបង្រៀននៃគំនិតត្រឹមត្រូវ
ជាសេចក្ដីសុចរិត សេចក្ដីយុត្តិធម៌
និងសេចក្ដីទៀងត្រង់
4ដើម្បីបង្រៀនមនុស្សឆោតល្ងង់ឲ្យចេះប្រុងប្រយ័ត្ន
ហើយឲ្យយុវជនស្គាល់ខុសស្គាល់ត្រូវ
5សូមឲ្យអ្នកប្រាជ្ញបានស្តាប់
ហើយបង្កើនចំណេះដឹងរបស់ខ្លួនថែមទៀត
សូមឲ្យអ្នកណាដែលមានយោបល់
បានដឹងពីផ្លូវដែលត្រូវដើរ
6ព្រមទាំងឲ្យបានយល់ពាក្យសុភាសិត និងប្រស្នា
អស់ទាំងពាក្យរបស់អ្នកប្រាជ្ញ
និងពាក្យអាថ៌កំបាំងទាំងប៉ុន្មានផង។
7ការកោតខ្លាចព្រះយេហូវ៉ា ជាដើមចមនៃតម្រិះ
តែមនុស្សឥតបើគិត គេមើលងាយប្រាជ្ញា
និងសេចក្ដីប្រៀនប្រដៅវិញ។
ពាក្យទូន្មានយុវជន
8នែ៎ កូនអើយ ចូរស្តាប់ពាក្យប្រៀនប្រដៅ
របស់ឪពុកចុះ
កូនកុំបោះបង់ចោលដំបូន្មាន
របស់ម្តាយឯងឡើយ
9ដ្បិតសេចក្ដីនោះនឹងបានជាគុណ
ពាក់លើក្បាលឯង ទុកជាគ្រឿងលម្អ
ហើយជាខ្សែប្រដាប់ពាក់នៅកឯង។
10កូនអើយ បើមនុស្សមានបាបបបួលនាំឯង
កុំព្រមតាមគេឡើយ។
11បើគេថា «ចូរមកជាមួយយើងចុះ
យើងនឹងរង់ចាំឱកាសកម្ចាយឈាម
យើងនឹងលបដោយសម្ងាត់
ដើម្បីចាប់មនុស្សដែលឥតទោសដោយឥតហេតុ
12យើងនឹងលេបគេទាំងរស់
ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់
ហើយទាំងមូលផង
ដូចជាពួកអ្នកដែលចុះទៅក្នុងរណ្តៅ
13យើងនឹងរឹបអូស
របស់មានតម្លៃគ្រប់យ៉ាង
ក៏នឹងបំពេញលំនៅយើង
14ចូរឯងចូលមកក្នុងពួកយើងចុះ
យើងនឹងមានថង់ប្រាក់តែមួយប៉ុណ្ណោះ»។
15កូនអើយ ឯងកុំដើរក្នុងផ្លូវជាមួយគេឡើយ
ត្រូវឲ្យឃាត់ឃាំងជើងឯងមិនឲ្យចូលទៅក្នុង
ផ្លូវច្រករបស់គេវិញ។
16ដ្បិតជើងគេរត់តាមតែការអាក្រក់ទេ
គេក៏រហ័សនឹងកម្ចាយឈាមផង
17ពីព្រោះការដែលដាក់លប់ នៅចំពោះសត្វហើរ
ឲ្យវាឃើញនោះឥតប្រយោជន៍ទេ
18ឯពួកនោះ គេរង់ចាំតែនឹងកម្ចាយឈាម
របស់ខ្លួនគេ
ហើយក៏អែបលបដោយសម្ងាត់
ដើម្បីតែនឹងបំផ្លាញជីវិតខ្លួនគេវិញ
19ឯផ្លូវនៃអស់អ្នកដែលលោភចង់បាន
កម្រៃក៏យ៉ាងនោះដែរ
សេចក្ដីនោះនឹងដកយកជីវិត
ចេញពីអ្នកដែលបានកម្រៃបែបនោះ។
សម្រែកនៃប្រាជ្ញា
20ប្រាជ្ញាតែងបន្លឺឡើងនៅក្នុងផ្លូវ
ក៏បញ្ចេញសំឡេងនៅទីធ្លា
21ប្រាជ្ញាស្រែកប្រកាស
នៅទីផ្លូវប្រសព្វទ្រហឹងអឺងកង
និងនៅមាត់ទ្វារក្រុង ឯនៅខាងក្នុងទីក្រុង
នោះក៏បញ្ចេញពាក្យថា
22«ឱមនុស្សឆោតល្ងង់អើយ
តើនៅស្រឡាញ់សេចក្ដីឆោតល្ងង់
ដល់កាលណាទៀត?
ឯពួកមនុស្សចំអក
គេនឹងចូលចិត្តខាងសេចក្ដីឡកឡឺយ
តើមនុស្សកំឡៅនឹងចេះតែស្អប់
ដល់ការចេះដឹងដល់កាលណា?
23កាលណាយើងបន្ទោស
នោះចូរអ្នករាល់គ្នាស្តាប់តាមចុះ
យើងនឹងចាក់វិញ្ញាណយើងទៅលើអ្នករាល់គ្នា
ហើយឲ្យអ្នករាល់គ្នាបានយល់ពាក្យរបស់យើង។
24ពីព្រោះយើងបានស្រែកហៅ
តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ
យើងបានហុចដៃទៅ
តែឥតមានអ្នកណារវល់សោះ
25អ្នករាល់គ្នាក៏បោះបង់ចោល
អស់ទាំងដំបូន្មានរបស់យើង
ហើយមិនព្រមទទួលពាក្យបន្ទោស
របស់យើងដែរ
26ដូច្នេះ យើងនឹងសើចដែរ
ក្នុងថ្ងៃដែលអ្នករាល់គ្នាត្រូវអន្តរាយ
យើងនឹងចំអកឲ្យ ក្នុងកាលដែលអ្នករាល់គ្នា
កើតមានសេចក្ដីភិតភ័យផង
27គឺក្នុងកាលដែលសេចក្ដីភិតភ័យ
មកលើអ្នករាល់គ្នា ដូចជាព្យុះសង្ឃរា
ហើយសេចក្ដីអន្តរាយរបស់អ្នករាល់គ្នាមក
ដូចជាខ្យល់កួច
ក្នុងកាលដែលសេចក្ដីលំបាក
និងសេចក្ដីទុក្ខព្រួយ
មកគ្របសង្កត់លើអ្នករាល់គ្នា។
28ខណៈនោះ គេនឹងអំពាវនាវដល់យើង
តែយើងមិនព្រមឆ្លើយសោះ
គេនឹងស្វែងរកយើងអស់ពីចិត្ត
តែគេនឹងរកមិនឃើញឡើយ ។
29ព្រោះគេបានស្អប់ការចេះដឹង
ហើយមិនបានរើសយកសេចក្ដីកោតខ្លាច
ដល់ព្រះយេហូវ៉ាទេ។
30គេមិនបានយកចិត្តទុកដាក់
នឹងដំបូន្មានរបស់យើងឡើយ
ក៏បានមើលងាយសេចក្ដីបន្ទោសរបស់យើងដែរ។
31ហេតុនោះបានជាត្រូវឲ្យគេ
ស៊ីផលនៃផ្លូវរបស់ខ្លួនគេវិញ
ហើយគេនឹងបានឆ្អែតដោយកិច្ចការរបស់ខ្លួន។
32ដ្បិតឯពួកឆោតល្ងង់នោះ
ការថយទៅវិញរបស់គេនឹងសម្លាប់គេទៅ
ហើយចំណែកមនុស្សកំឡៅ
នោះសេចក្ដីសុខស្រួលរបស់គេ
នឹងឲ្យគេវិនាសដែរ
33តែអ្នកណាដែលស្តាប់តាមយើង
នោះនឹងនៅដោយសេចក្ដីសុខពិត
ហើយនឹងមានសេចក្ដីសម្រាក
ឥតភ័យខ្លាចចំពោះការអាក្រក់ឡើយ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies