សុភាសិត 11
11
1ជញ្ជីងមិនត្រឹមត្រូវ
ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែកូនជញ្ជីងគ្រប់ទម្ងន់
ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
2កាលណាកើតមានសេចក្ដីអំនួត
នោះក៏កើតមានសេចក្ដីខ្មាសដែរ
តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
3សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់
នឹងនាំផ្លូវរបស់គេ
តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត
នឹងនាំឲ្យវិនាសវិញ។
4ឯទ្រព្យសម្បត្តិ
គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ
តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
5សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍
នឹងតម្រង់ផ្លូវខ្លួន
តែមនុស្សអាក្រក់នឹងដួល
ដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
6ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់
នឹងជួយឲ្យខ្លួនរួច
តែមនុស្សប្រទូស្តនឹងត្រូវជាប់
ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
7កាលណាមនុស្សអាក្រក់ស្លាប់ទៅ
នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ
ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត
នឹងត្រូវវិនាសទៅផង។
8មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក
ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។
9មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង
ដោយសារមាត់ខ្លួន
តែតម្រិះរបស់មនុស្សសុចរិត
នឹងដោះឲ្យខ្លួនរួចវិញ។
10គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល
នោះទីក្រុងក៏រីករាយសាទរ
ហើយកាលណាមនុស្សអាក្រក់វិនាសទៅ
នោះឮសំឡេងហ៊ោសប្បាយ។
11ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពរ
របស់មនុស្សទៀងត្រង់
តែដោយសារមាត់របស់មនុស្សអាក្រក់
នោះត្រូវរំលំវិញ។
12អ្នកណាដែលមើលងាយ
ចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ
តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
13អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ
នោះឈ្មោះថាបើកការអាថ៌កំបាំង
តែអ្នកណាដែលមានចិត្តស្មោះត្រង់
នោះតែងគ្របបាំងរឿងរ៉ាវវិញ។
14ទីណាគ្មានអ្នកប្រាជ្ញានាំមុខ
ប្រជាជន រមែងដួលចុះ
តែបើមានអ្នកប្រឹក្សាច្រើន
នោះមានសេចក្ដីសុខវិញ។
15អ្នកណាដែលធានាឲ្យអ្នកដទៃ
នោះនឹងត្រូវពិបាកណាស់
តែអ្នកណាដែលមិនចូលចិត្តនឹងការធានា
នោះនឹងបានសុខវិញ។
16ស្ត្រីណាដែលមានអធ្យាស្រ័យល្អ
តែងរកបានកិត្តិយស
[រីឯស្ត្រីណាដែលស្អប់អំពើល្អ នឹងត្រូវអាប់មុខ។
បុរសកំសាកនឹងទៅជាក្រតោកយ៉ាក ]
តែឯបុរសស្វាហាប់តែងរកបានទ្រព្យសម្បត្តិ។
17មនុស្សដែលមានចិត្តមេត្តា
នោះតែងធ្វើល្អដល់ជីវិតខ្លួន
តែអ្នកណាដែលសាហាវ
នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
18មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង
តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត
នោះបានរង្វាន់យ៉ាងជាប់លាប់។
19ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត
តែអ្នកណាដែលដេញតាមអំពើអាក្រក់
នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
20អ្នកណាដែលមានចិត្តវៀច
នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែព្រះអង្គគាប់ព្រះហឫទ័យអ្នកណា
ដែលប្រព្រឹត្តគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួន។
21ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់
នឹងមិនរួចពីទោសឡើយ
តែពូជពង្សរបស់មនុស្សសុចរិត
នឹងមានជំនួយជួយឲ្យរួច។
22ស្ត្រីមានរូបស្រស់ល្អ
ដែលឥតមានគំនិតមារយាទ
ប្រៀបដូចជាក្រវិលមាស
ដែលពាក់នៅច្រមុះជ្រូក។
23សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត
នោះសុទ្ធតែល្អ
តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់
នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។
24មានមនុស្សដែលចែកផ្សាយទ្រព្យ
តែចេះតែចម្រើនកើនឡើង
ក៏មានមនុស្សដែលហួងហែងហួសខ្នាត
តែគេចេះតែខ្វះខាតវិញ។
25មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ
ហើយអ្នកណាដែលស្រោចទឹកដល់គេ
នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
26ឯអ្នកណាដែលបង្ខាំងទុកអង្ករ
បណ្ដាជននឹងប្រទេចផ្ដាសាអ្នកនោះ
តែនឹងមានពរស្ថិតនៅលើក្បាល
នៃអ្នកណាដែលលក់ឲ្យវិញ។
27អ្នកណាដែលព្យាយាមស្វែងរកសេចក្ដីល្អ
នោះរមែងបានគេរាប់អានដល់ខ្លួនដែរ
តែអ្នកណាដែលស្វែងរកតាមអាក្រក់
ការអាក្រក់នឹងកើតដល់អ្នកនោះឯង។
28អ្នកណាដែលទីពឹងលើទ្រព្យសម្បត្តិខ្លួន
នឹងត្រូវដួលចុះ
តែមនុស្សសុចរិតនឹងរីកចម្រើន
ដូចជាស្លឹកឈើខៀវខ្ចី។
29អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន
នោះនឹងគ្រងបានខ្យល់ជាមត៌ក
ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើ
ដល់មនុស្សមានប្រាជ្ញា។
30ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត
ហើយអ្នកណាដែលមានប្រាជ្ញា
រមែងចាប់បានព្រលឹងមនុស្ស។
31ប្រសិនបើមនុស្សសុចរិត
បានទទួលរង្វាន់នៅផែនដី
ចំណង់បើមនុស្សអាក្រក់
និងមនុស្សមានបាប
តើនឹងទទួលសំណង
លើសជាងអម្បាលម៉ានទៅ!
ទើបបានជ្រើសរើសហើយ៖
សុភាសិត 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
សុភាសិត 11
11
1ជញ្ជីងមិនត្រឹមត្រូវ
ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែកូនជញ្ជីងគ្រប់ទម្ងន់
ជាទីគាប់ដល់ព្រះហឫទ័យព្រះអង្គវិញ។
2កាលណាកើតមានសេចក្ដីអំនួត
នោះក៏កើតមានសេចក្ដីខ្មាសដែរ
តែប្រាជ្ញា តែងនៅនឹងមនុស្សសុភាព។
3សេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់
នឹងនាំផ្លូវរបស់គេ
តែសេចក្ដីវៀចរបស់មនុស្សប្រទូស្ត
នឹងនាំឲ្យវិនាសវិញ។
4ឯទ្រព្យសម្បត្តិ
គ្មានប្រយោជន៍ក្នុងថ្ងៃពិរោធឡើយ
តែសេចក្ដីសុចរិតនឹងជួយឲ្យរួចពីស្លាប់វិញ។
5សេចក្ដីសុចរិតរបស់មនុស្សគ្រប់លក្ខណ៍
នឹងតម្រង់ផ្លូវខ្លួន
តែមនុស្សអាក្រក់នឹងដួល
ដោយសារអំពើអាក្រក់របស់ខ្លួនវិញ។
6ឯសេចក្ដីសុចរិតរបស់មនុស្សទៀងត្រង់
នឹងជួយឲ្យខ្លួនរួច
តែមនុស្សប្រទូស្តនឹងត្រូវជាប់
ក្នុងការទុច្ចរិតរបស់ខ្លួនវិញ។
7កាលណាមនុស្សអាក្រក់ស្លាប់ទៅ
នោះសេចក្ដីសង្ឃឹមរបស់គេក៏សូន្យទៅដែរ
ហើយសេចក្ដីទុកចិត្តរបស់មនុស្សទុច្ចរិត
នឹងត្រូវវិនាសទៅផង។
8មនុស្សសុចរិតរមែងរួចពីសេចក្ដីលំបាក
ឯមនុស្សអាក្រក់ទទួលរងជំនួសវិញ។
9មនុស្សទមិឡល្មើសតែងបំផ្លាញអ្នកជិតខាង
ដោយសារមាត់ខ្លួន
តែតម្រិះរបស់មនុស្សសុចរិត
នឹងដោះឲ្យខ្លួនរួចវិញ។
10គ្រាដែលមនុស្សសុចរិតមានសេចក្ដីសុខស្រួល
នោះទីក្រុងក៏រីករាយសាទរ
ហើយកាលណាមនុស្សអាក្រក់វិនាសទៅ
នោះឮសំឡេងហ៊ោសប្បាយ។
11ទីក្រុងបានថ្កុំថ្កើងឡើងដោយសារពរ
របស់មនុស្សទៀងត្រង់
តែដោយសារមាត់របស់មនុស្សអាក្រក់
នោះត្រូវរំលំវិញ។
12អ្នកណាដែលមើលងាយ
ចំពោះអ្នកជិតខាងខ្លួន នោះឥតមានប្រាជ្ញាទេ
តែអ្នកណាមានយោបល់ រមែងនៅស្ងៀមវិញ។
13អ្នកណាដែលដើរចុះឡើងនិយាយបកកេរគេ
នោះឈ្មោះថាបើកការអាថ៌កំបាំង
តែអ្នកណាដែលមានចិត្តស្មោះត្រង់
នោះតែងគ្របបាំងរឿងរ៉ាវវិញ។
14ទីណាគ្មានអ្នកប្រាជ្ញានាំមុខ
ប្រជាជន រមែងដួលចុះ
តែបើមានអ្នកប្រឹក្សាច្រើន
នោះមានសេចក្ដីសុខវិញ។
15អ្នកណាដែលធានាឲ្យអ្នកដទៃ
នោះនឹងត្រូវពិបាកណាស់
តែអ្នកណាដែលមិនចូលចិត្តនឹងការធានា
នោះនឹងបានសុខវិញ។
16ស្ត្រីណាដែលមានអធ្យាស្រ័យល្អ
តែងរកបានកិត្តិយស
[រីឯស្ត្រីណាដែលស្អប់អំពើល្អ នឹងត្រូវអាប់មុខ។
បុរសកំសាកនឹងទៅជាក្រតោកយ៉ាក ]
តែឯបុរសស្វាហាប់តែងរកបានទ្រព្យសម្បត្តិ។
17មនុស្សដែលមានចិត្តមេត្តា
នោះតែងធ្វើល្អដល់ជីវិតខ្លួន
តែអ្នកណាដែលសាហាវ
នោះធ្វើទុក្ខដល់សាច់ឈាមខ្លួនវិញ។
18មនុស្សអាក្រក់បានកម្រៃដែលតែងតែលលួង
តែអ្នកណាដែលផ្សាយសេចក្ដីសុចរិត
នោះបានរង្វាន់យ៉ាងជាប់លាប់។
19ចំណែកសេចក្ដីសុចរិត តែងនាំឲ្យបានជីវិត
តែអ្នកណាដែលដេញតាមអំពើអាក្រក់
នោះរមែងធ្វើឲ្យខ្លួនស្លាប់វិញ។
20អ្នកណាដែលមានចិត្តវៀច
នោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា
តែព្រះអង្គគាប់ព្រះហឫទ័យអ្នកណា
ដែលប្រព្រឹត្តគ្រប់លក្ខណ៍ក្នុងផ្លូវខ្លួន។
21ទោះបើព្រួតដៃគ្នា គង់តែមនុស្សអាក្រក់
នឹងមិនរួចពីទោសឡើយ
តែពូជពង្សរបស់មនុស្សសុចរិត
នឹងមានជំនួយជួយឲ្យរួច។
22ស្ត្រីមានរូបស្រស់ល្អ
ដែលឥតមានគំនិតមារយាទ
ប្រៀបដូចជាក្រវិលមាស
ដែលពាក់នៅច្រមុះជ្រូក។
23សេចក្ដីប៉ងប្រាថ្នារបស់មនុស្សសុចរិត
នោះសុទ្ធតែល្អ
តែសេចក្ដីសង្ឃឹមរបស់មនុស្សអាក្រក់
នោះត្រូវខាងសេចក្ដីក្រេវក្រោធវិញ។
24មានមនុស្សដែលចែកផ្សាយទ្រព្យ
តែចេះតែចម្រើនកើនឡើង
ក៏មានមនុស្សដែលហួងហែងហួសខ្នាត
តែគេចេះតែខ្វះខាតវិញ។
25មនុស្សដែលមានចិត្តសទ្ធានឹងបានបរិបូរ
ហើយអ្នកណាដែលស្រោចទឹកដល់គេ
នោះនឹងបានគេស្រោចទឹកដល់ខ្លួនដែរ។
26ឯអ្នកណាដែលបង្ខាំងទុកអង្ករ
បណ្ដាជននឹងប្រទេចផ្ដាសាអ្នកនោះ
តែនឹងមានពរស្ថិតនៅលើក្បាល
នៃអ្នកណាដែលលក់ឲ្យវិញ។
27អ្នកណាដែលព្យាយាមស្វែងរកសេចក្ដីល្អ
នោះរមែងបានគេរាប់អានដល់ខ្លួនដែរ
តែអ្នកណាដែលស្វែងរកតាមអាក្រក់
ការអាក្រក់នឹងកើតដល់អ្នកនោះឯង។
28អ្នកណាដែលទីពឹងលើទ្រព្យសម្បត្តិខ្លួន
នឹងត្រូវដួលចុះ
តែមនុស្សសុចរិតនឹងរីកចម្រើន
ដូចជាស្លឹកឈើខៀវខ្ចី។
29អ្នកណាដែលនាំឲ្យកើតវឹកវរក្នុងផ្ទះខ្លួន
នោះនឹងគ្រងបានខ្យល់ជាមត៌ក
ហើយមនុស្សល្ងីល្ងើនឹងធ្វើជាបាវបម្រើ
ដល់មនុស្សមានប្រាជ្ញា។
30ផលរបស់មនុស្សសុចរិតជាដើមឈើនៃជីវិត
ហើយអ្នកណាដែលមានប្រាជ្ញា
រមែងចាប់បានព្រលឹងមនុស្ស។
31ប្រសិនបើមនុស្សសុចរិត
បានទទួលរង្វាន់នៅផែនដី
ចំណង់បើមនុស្សអាក្រក់
និងមនុស្សមានបាប
តើនឹងទទួលសំណង
លើសជាងអម្បាលម៉ានទៅ!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies