ឯស្ត្រីគ្រប់លក្ខណ៍ តើអ្នកណានឹងរកបាន ដ្បិតស្ត្រីយ៉ាងនោះមានតម្លៃ ជាជាងពួកត្បូងទទឹមទៅទៀត។ ប្តីនាងនឹងទុកចិត្តចំពោះនាង ហើយមិនត្រូវខ្វះខាតអ្វីឡើយ នាងធ្វើឲ្យប្តីបានសេចក្ដីល្អ មិនមែនអាក្រក់ឡើយរហូត ដល់អស់មួយជីវិតនាង។ នាងរករោមចៀមនឹងខ្លូតទេស ក៏ធ្វើការដោយដៃយ៉ាងស្ម័គ្រពីចិត្ត នាងធៀបដូចជានាវាដឹកទំនិញ គឺនាងនាំយកអាហារមកពីទីឆ្ងាយ នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន នាងពិចារណាមើលចម្ការមួយ ហើយក៏ទិញទុក រួចយកផលនៃស្នាដៃនាង ទៅដាំដំណាំទំពាំងបាយជូរ។ នាងទម្លាប់ចង្កេះឲ្យមានកម្លាំង ហើយឲ្យដៃបានខ្លាំងឡើងដែរ នាងឃើញថា ទំនិញរបស់នាងសុទ្ធតែមានកម្រៃ ហើយយប់ៗចង្កៀងនាងមិនរលត់ទេ។ នាងចាប់យកហុង ហើយម្រាមដៃក៏កាន់ខ្នារ នាងឈោងដៃដល់មនុស្សកម្សត់ទុគ៌ត ហើយនាងហុចដៃទៅជួយមនុស្សក្រលំបាកផង។ ចំណែកពួកផ្ទះនាង នោះនាងមិនខ្លាចចំពោះហិមៈទេ ដ្បិតគេសុទ្ធតែស្លៀកពាក់សំពត់ សក្លាតពណ៌ក្រហម នាងត្បាញសំពត់ដណ្តប់ខ្លួន សម្លៀកបំពាក់របស់នាងសុទ្ធតែធ្វើពី សំពត់ខ្លូតទេសយ៉ាងម៉ដ្ត មានពណ៌ស្វាយ។ កាលណាប្តីនាងទៅអង្គុយត្រង់ទ្វារក្រុង ក្នុងចំណោមនៃពួកចាស់ទុំក្នុងស្រុក នោះគេក៏ស្គាល់រាប់អានគាត់ដែរ។ នាងក៏ធ្វើអាវខ្លូតទេសសម្រាប់លក់ ហើយធ្វើខ្សែក្រវាត់ឲ្យដល់អ្នកជំនួញ។ នាងមានកម្លាំងនឹងលម្អជាគ្រឿងអម្ពរ ក៏នឹកសើចពីហេតុណា ដែលកើតបាននៅខាងមុខ។ នាងពោលដោយប្រាជ្ញា ហើយនៅអណ្ដាតនាងមានសេចក្ដីសប្បុរស នាងថែមើលអស់ទាំងផ្លូវ របស់ពួកផ្ទះនាងយ៉ាងល្អ ឥតដែលបរិភោគអាហារ ដោយសេចក្ដីកម្ជិលឡើយ កូនរបស់នាងទាំងប៉ុន្មានក្រោកឈរឡើង គោរពដល់ម្តាយ ថាជាអ្នកមានពរ ប្តីក៏ក្រោកឈរឡើងសរសើរដល់នាងដែរថា៖ «មានស្រីៗជាច្រើនបានប្រព្រឹត្ត ដោយគ្រប់លក្ខណ៍ តែនាងបានវិសេសលើសជាងគេទាំងអស់»។ រូបឆោមឆាយជាសេចក្ដីបញ្ឆោត ហើយមុខស្រស់ល្អក៏ឥតប្រយោជន៍ដែរ តែស្ត្រីណាដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះនឹងមានគេសរសើរវិញ។ ចូរថ្លែងពីផលដែលដៃនាងបានបង្កើត ហើយទុកឲ្យស្នាដៃរបស់នាង បានជាទីសរសើរដល់នាងនៅទ្វារក្រុងចុះ។:៚
អាន សុភាសិត 31
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 31:10-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ