សុភាសិត 7
7
ការទាក់ទាញដែលនាំឲ្យមានអំពើផិតក្បត់
1កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់ឪពុក
ហើយប្រមូលអស់ទាំងបណ្ដាំរបស់ឪពុក
ទុកនៅនឹងឯងចុះ
2ត្រូវរក្សាបណ្ដាំឪពុកទាំងប៉ុន្មាន
ដើម្បីឲ្យបានរស់នៅ
ព្រមទាំងឱវាទរបស់ឪពុក
ដូចរក្សាប្រស្រីភ្នែកឯងដែរ
3ចូរចងភ្ជាប់នៅម្រាមដៃ
ហើយចារឹកទុកក្នុងដួងចិត្តឯងផង។
4ចូរនិយាយទៅប្រាជ្ញាថា
«អ្នកជាបងស្រីរបស់ខ្ញុំ»
ហើយត្រូវហៅការចេះដឹងថាជាមិត្តសម្លាញ់
5ដើម្បីរក្សាឯងឲ្យរួចពីស្រីអាវ៉ាសែ
គឺពីស្ត្រីផិតក្បត់ដែលប្រលោម
ដោយពាក្យផ្អែមល្ហែម។
6ដ្បិតឪពុកបានមើលតាមបង្អួច
ហើយតាមប្រឡោះវាំងននទៅ
7ឪពុកឃើញក្នុងចំណោមមនុស្សឆោតល្ងង់
ឪពុកពិចារណាក្នុងចំណោមពួកកំលោះ
មានម្នាក់ដែលឥតប្រាជ្ញា
8កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ
ក៏តម្រង់ទៅឯផ្ទះនាង
9គឺនៅពេលព្រលប់
កាលពន្លឺនៅព្រឹលៗនៅឡើយ
ឬនៅពេលពាក់កណ្ដាលអធ្រាត្រ
កាលងងឹតសូន្យទៅហើយ
10នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា
នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា
ហើយមានចិត្តពេញដោយឧបាយ។
11នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង
ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់
12ជួនកាលនាងនៅឯផ្ទះ ជួនកាលនៅទីផ្សារ
ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង។
13គឺយ៉ាងនោះដែលនាងចាប់ ហើយថើបវា
ក៏និយាយនឹងវាដោយមុខក្រាស់ថា
14«នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជា
ជាតង្វាយមេត្រី
ក៏បានលាបំណន់នោះស្រេចហើយ
15ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក
ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ
16ខ្ញុំបានក្រាលកម្រាលប៉ាក់នៅលើគ្រែខ្ញុំ
ព្រមទាំងសំពត់ពណ៌
ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
17ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប
គឺដោយជ័រល្វីងទេស ក្រឹស្នា និងសម្បុរល្វែង។
18ចូរមក យើងនឹងបានឆ្អែតចិត្ត
ដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ
ចូរយើងមានចិត្តត្រេកត្រអាល
ក្នុងសេចក្ដីស្រឡាញ់ចុះ។
19ដ្បិតប្តីខ្ញុំមិននៅផ្ទះទេ
គាត់បានធ្វើដំណើរទៅឆ្ងាយហើយ
20ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ
ដល់ថ្ងៃពេញបូណ៌ទើបត្រឡប់មកវិញ»។
21គឺដោយពាក្យផ្អែមល្ហែមជាច្រើន
នាងបានបបួលឲ្យវាព្រមតាម
ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង
ក៏បង្ខំឲ្យវាទៅផង
22វាក៏ទៅតាមនាងភ្លាម
ប្រៀបដូចជាគោដែលទៅឯទីសម្លាប់
ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់
23រហូតទាល់តែមានព្រួញមកទម្លុះថ្លើមខ្លួន
ឬដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់
ឥតដឹងថាគេចាប់យកជីវិតខ្លួនទេ។
24ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ
ហើយផ្ចង់ចិត្តចំពោះពាក្យ
ដែលចេញពីមាត់យើងចុះ។
25កុំឲ្យចិត្តឯងងាកទៅតាមផ្លូវ
របស់ស្រីយ៉ាងនោះឡើយ
ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ។
26ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល
ពួកអ្នកដែលវាបានសម្លាប់
នោះមានសន្ធឹកណាស់។
27ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅ
ឯស្ថានឃុំព្រលឹងមនុស្សស្លាប់
គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 7: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
សុភាសិត 7
7
ការទាក់ទាញដែលនាំឲ្យមានអំពើផិតក្បត់
1កូនអើយ ចូររក្សាអស់ទាំងពាក្យរបស់ឪពុក
ហើយប្រមូលអស់ទាំងបណ្ដាំរបស់ឪពុក
ទុកនៅនឹងឯងចុះ
2ត្រូវរក្សាបណ្ដាំឪពុកទាំងប៉ុន្មាន
ដើម្បីឲ្យបានរស់នៅ
ព្រមទាំងឱវាទរបស់ឪពុក
ដូចរក្សាប្រស្រីភ្នែកឯងដែរ
3ចូរចងភ្ជាប់នៅម្រាមដៃ
ហើយចារឹកទុកក្នុងដួងចិត្តឯងផង។
4ចូរនិយាយទៅប្រាជ្ញាថា
«អ្នកជាបងស្រីរបស់ខ្ញុំ»
ហើយត្រូវហៅការចេះដឹងថាជាមិត្តសម្លាញ់
5ដើម្បីរក្សាឯងឲ្យរួចពីស្រីអាវ៉ាសែ
គឺពីស្ត្រីផិតក្បត់ដែលប្រលោម
ដោយពាក្យផ្អែមល្ហែម។
6ដ្បិតឪពុកបានមើលតាមបង្អួច
ហើយតាមប្រឡោះវាំងននទៅ
7ឪពុកឃើញក្នុងចំណោមមនុស្សឆោតល្ងង់
ឪពុកពិចារណាក្នុងចំណោមពួកកំលោះ
មានម្នាក់ដែលឥតប្រាជ្ញា
8កំពុងតែដើរទៅតាមជ្រុងផ្លូវរបស់ស្ត្រីនោះ
ក៏តម្រង់ទៅឯផ្ទះនាង
9គឺនៅពេលព្រលប់
កាលពន្លឺនៅព្រឹលៗនៅឡើយ
ឬនៅពេលពាក់កណ្ដាលអធ្រាត្រ
កាលងងឹតសូន្យទៅហើយ
10នោះឃើញមានស្ត្រីម្នាក់មកជួបនឹងវា
នាងនោះតែងខ្លួនរបៀបជាស្រីពេស្យា
ហើយមានចិត្តពេញដោយឧបាយ។
11នាងធ្វើសំឡេងឡូៗ ហើយក៏មានក្បាលរឹង
ជាអ្នកដែលនៅក្នុងផ្ទះមិនជាប់
12ជួនកាលនាងនៅឯផ្ទះ ជួនកាលនៅទីផ្សារ
ហើយក៏លបចាំនៅគ្រប់ទាំងជ្រុងផ្លូវផង។
13គឺយ៉ាងនោះដែលនាងចាប់ ហើយថើបវា
ក៏និយាយនឹងវាដោយមុខក្រាស់ថា
14«នៅថ្ងៃនេះ ខ្ញុំបានត្រូវថ្វាយយញ្ញបូជា
ជាតង្វាយមេត្រី
ក៏បានលាបំណន់នោះស្រេចហើយ
15ហេតុនោះបានជាខ្ញុំចេញមកទទួលអ្នក
ដើម្បីខំរកឲ្យឃើញមុខអ្នក ក៏បានឃើញហើយ
16ខ្ញុំបានក្រាលកម្រាលប៉ាក់នៅលើគ្រែខ្ញុំ
ព្រមទាំងសំពត់ពណ៌
ធ្វើពីអំបោះស្រុកអេស៊ីព្ទផង
17ខ្ញុំបានប្រោះដំណេកដោយគ្រឿងក្រអូប
គឺដោយជ័រល្វីងទេស ក្រឹស្នា និងសម្បុរល្វែង។
18ចូរមក យើងនឹងបានឆ្អែតចិត្ត
ដោយសេចក្ដីស្នេហាដរាបដល់ភ្លឺ
ចូរយើងមានចិត្តត្រេកត្រអាល
ក្នុងសេចក្ដីស្រឡាញ់ចុះ។
19ដ្បិតប្តីខ្ញុំមិននៅផ្ទះទេ
គាត់បានធ្វើដំណើរទៅឆ្ងាយហើយ
20ក៏យកថង់ប្រាក់ជាប់នឹងខ្លួនទៅដែរ
ដល់ថ្ងៃពេញបូណ៌ទើបត្រឡប់មកវិញ»។
21គឺដោយពាក្យផ្អែមល្ហែមជាច្រើន
នាងបានបបួលឲ្យវាព្រមតាម
ហើយដោយពាក្យបញ្ចើចនៃបបូរមាត់នាង
ក៏បង្ខំឲ្យវាទៅផង
22វាក៏ទៅតាមនាងភ្លាម
ប្រៀបដូចជាគោដែលទៅឯទីសម្លាប់
ឬដូចជាប្រើសដែលដើរទៅរកអន្ទាក់
23រហូតទាល់តែមានព្រួញមកទម្លុះថ្លើមខ្លួន
ឬដូចសត្វស្លាបហើរតម្រង់ទៅជាប់លប់
ឥតដឹងថាគេចាប់យកជីវិតខ្លួនទេ។
24ដូច្នេះ កូនទាំងឡាយអើយ ចូរស្តាប់យើងឥឡូវ
ហើយផ្ចង់ចិត្តចំពោះពាក្យ
ដែលចេញពីមាត់យើងចុះ។
25កុំឲ្យចិត្តឯងងាកទៅតាមផ្លូវ
របស់ស្រីយ៉ាងនោះឡើយ
ក៏កុំឲ្យវង្វេងទៅតាមផ្លូវច្រករបស់វាដែរ។
26ដ្បិតវាបានធ្វើឲ្យមនុស្សជាច្រើនត្រូវរបួសដួល
ពួកអ្នកដែលវាបានសម្លាប់
នោះមានសន្ធឹកណាស់។
27ផ្ទះរបស់វា គឺជាផ្លូវនាំចុះទៅ
ឯស្ថានឃុំព្រលឹងមនុស្សស្លាប់
គឺនាំចុះទៅដល់លំនៅរបស់សេចក្ដីស្លាប់។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies