សុភាសិត 9
9
ពិធីជប់លៀងរបស់ប្រាជ្ញា
1ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ
គឺបានចាំងសសរទាំងប្រាំពីរស្រេច។
2ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង
ព្រមទាំងលាយស្រាទំពាំងបាយជូរ
និងរៀបតុស្រេចហើយ។
3បានទាំងចាត់ពួកស្រីបម្រើក្រមុំៗឲ្យចេញទៅ
ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា
4«អ្នកណាដែលឆោតល្ងង់
ចូរបែរចូលមកក្នុងទីនេះចុះ
ឯចំណែកអ្នកណាដែលឥតមានយោបល់»
នោះក៏ប្រាប់ថា
5«ចូរមកបរិភោគអាហាររបស់យើង
ហើយផឹកស្រាទំពាំងបាយជូរ
ដែលយើងបានលាយហើយ
6ចូរលះចោលសេចក្ដីល្ងង់ខ្លៅ
ចេញនោះនឹងបានរស់នៅ
រួចដើរក្នុងផ្លូវនៃការចេះដឹងវិញចុះ»។
ពាក្យទូន្មានទួទៅ
7អ្នកណាប្រដៅតម្រង់ដល់មនុស្ស
ដែលរមែងមើលងាយ
នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ
ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់
នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ។
8កុំបន្ទោសដល់មនុស្ស
ដែលតែងតែមើល៍ងាយឡើយ
ក្រែងគេស្អប់ឯង
ត្រូវឲ្យបន្ទោសដល់មនុស្សមានប្រាជ្ញាវិញ
គេនឹងស្រឡាញ់ឯង
9ចូរទូន្មាន មនុស្សមានប្រាជ្ញា
នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង
ហើយបង្រៀនដល់មនុស្សសុចរិត
នោះគេនឹងមានចំណេះចម្រើនឡើងដែរ។
10ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា
ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ
នោះគឺជាយោបល់
11ដ្បិតដោយសារយើង
នោះអស់ទាំងថ្ងៃរបស់ឯង
នឹងបានចម្រើនជាច្រើនឡើង
ហើយអស់ទាំងឆ្នាំនៃអាយុឯង
នឹងបានយឺនយូរទៅ។
12បើឯងមានប្រាជ្ញា
នោះគឺមានសម្រាប់តែខ្លួនឯងទេ
ឬបើឯងចំអក នោះមានតែឯងមួយ
នឹងត្រូវរងភារៈនោះ។
ការអញ្ជើញ និងការសន្យានៃសេចក្ដីចម្កួត
13ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូឡា
ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ។
14គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន
ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង
15ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ
ជាពួកអ្នកដែលដើរតម្រង់តាមផ្លូវទៅ
ដោយពាក្យថា
16«នែ៎ អ្នកណាដែលឆោតល្ងង់
ចូលមកទីនេះចុះ»
នាងនិយាយបបួលអស់អ្នក
ដែលគ្មានយោបល់ថា
17«ទឹកដែលលួចពីគេ នោះរមែងផ្អែម
ឯអាហារដែលបរិភោគដោយលួចលាក់
នោះក៏រមែងឆ្ងាញ់»។
18ប៉ុន្តែ គេមិនដឹងថា
ពួកមនុស្សស្លាប់មាននៅទីនោះ
ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង
ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
ទើបបានជ្រើសរើសហើយ៖
សុភាសិត 9: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
សុភាសិត 9
9
ពិធីជប់លៀងរបស់ប្រាជ្ញា
1ប្រាជ្ញាបានសង់ផ្ទះរបស់ខ្លួនរួចហើយ
គឺបានចាំងសសរទាំងប្រាំពីរស្រេច។
2ក៏បានសម្លាប់សត្វសម្រាប់ជប់លៀង
ព្រមទាំងលាយស្រាទំពាំងបាយជូរ
និងរៀបតុស្រេចហើយ។
3បានទាំងចាត់ពួកស្រីបម្រើក្រមុំៗឲ្យចេញទៅ
ក៏ស្រែកប្រកាសនៅលើទីខ្ពស់បំផុតនៃទីក្រុងថា
4«អ្នកណាដែលឆោតល្ងង់
ចូរបែរចូលមកក្នុងទីនេះចុះ
ឯចំណែកអ្នកណាដែលឥតមានយោបល់»
នោះក៏ប្រាប់ថា
5«ចូរមកបរិភោគអាហាររបស់យើង
ហើយផឹកស្រាទំពាំងបាយជូរ
ដែលយើងបានលាយហើយ
6ចូរលះចោលសេចក្ដីល្ងង់ខ្លៅ
ចេញនោះនឹងបានរស់នៅ
រួចដើរក្នុងផ្លូវនៃការចេះដឹងវិញចុះ»។
ពាក្យទូន្មានទួទៅ
7អ្នកណាប្រដៅតម្រង់ដល់មនុស្ស
ដែលរមែងមើលងាយ
នោះនឹងបានតែសេចក្ដីត្មះតិះដៀលវិញទេ
ហើយអ្នកណាដែលបន្ទោសដល់មនុស្សអាក្រក់
នោះនឹងបានប្រឡាក់ជាប់ដល់ខ្លួនហើយ។
8កុំបន្ទោសដល់មនុស្ស
ដែលតែងតែមើល៍ងាយឡើយ
ក្រែងគេស្អប់ឯង
ត្រូវឲ្យបន្ទោសដល់មនុស្សមានប្រាជ្ញាវិញ
គេនឹងស្រឡាញ់ឯង
9ចូរទូន្មាន មនុស្សមានប្រាជ្ញា
នោះគេនឹងមានប្រាជ្ញារឹតតែច្រើនឡើង
ហើយបង្រៀនដល់មនុស្សសុចរិត
នោះគេនឹងមានចំណេះចម្រើនឡើងដែរ។
10ការកោតខ្លាចព្រះយេហូវ៉ាជាដើមចមនៃប្រាជ្ញា
ហើយការដែលស្គាល់ដល់ព្រះដ៏បរិសុទ្ធ
នោះគឺជាយោបល់
11ដ្បិតដោយសារយើង
នោះអស់ទាំងថ្ងៃរបស់ឯង
នឹងបានចម្រើនជាច្រើនឡើង
ហើយអស់ទាំងឆ្នាំនៃអាយុឯង
នឹងបានយឺនយូរទៅ។
12បើឯងមានប្រាជ្ញា
នោះគឺមានសម្រាប់តែខ្លួនឯងទេ
ឬបើឯងចំអក នោះមានតែឯងមួយ
នឹងត្រូវរងភារៈនោះ។
ការអញ្ជើញ និងការសន្យានៃសេចក្ដីចម្កួត
13ឯស្ត្រីដែលល្ងីល្ងើ គេតែងស្រែកឡូឡា
ក៏ល្ងង់ខ្លៅឥតដឹងអ្វីសោះ។
14គេអង្គុយនៅមាត់ទ្វារផ្ទះរបស់ខ្លួន
ឬទីអង្គុយត្រង់ទីខ្ពស់នៃក្រុង
15ដើម្បីហៅរកអស់អ្នកដែលដើរតាមទីនោះ
ជាពួកអ្នកដែលដើរតម្រង់តាមផ្លូវទៅ
ដោយពាក្យថា
16«នែ៎ អ្នកណាដែលឆោតល្ងង់
ចូលមកទីនេះចុះ»
នាងនិយាយបបួលអស់អ្នក
ដែលគ្មានយោបល់ថា
17«ទឹកដែលលួចពីគេ នោះរមែងផ្អែម
ឯអាហារដែលបរិភោគដោយលួចលាក់
នោះក៏រមែងឆ្ងាញ់»។
18ប៉ុន្តែ គេមិនដឹងថា
ពួកមនុស្សស្លាប់មាននៅទីនោះ
ឬថាភ្ញៀវរបស់ស្ត្រីនោះស្ថិតនៅក្នុង
ទីជម្រៅនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies