ទំនុកតម្កើង 110
110
ការធានាអះអាងអំពីជ័យជម្នះដល់ព្រះរាជា ដែលជាសង្ឃរបស់ព្រះ
ទំនុករបស់ព្រះបាទដាវីឌ។
1ព្រះយេហូវ៉ាមានព្រះបន្ទូល
មកកាន់ព្រះអម្ចាស់របស់ទូលបង្គំថា
«ចូរអង្គុយនៅខាងស្តាំយើង
រហូតដល់យើងដាក់ខ្មាំងសត្រូវរបស់អ្នក
ឲ្យធ្វើជាកំណល់កល់ជើងអ្នក»។
2៙ ព្រះយេហូវ៉ាសន្ធឹងដំបងរាជ្យដ៏មានឥទ្ធិឫទ្ធិ
របស់ព្រះករុណា ចេញពីក្រុងស៊ីយ៉ូន។
សូមគ្រប់គ្រងនៅកណ្ដាលខ្មាំងសត្រូវ
របស់ព្រះករុណា!
3ប្រជារាស្ត្ររបស់ព្រះកុរណា
នឹងថ្វាយខ្លួនស្ម័គ្រពីចិត្ត
នៅថ្ងៃដែលព្រះករុណាដឹកនាំក្បួនទ័ព
នៅលើភ្នំបរិសុទ្ធ ។
ពួកយុវជនរបស់ព្រះករុណា
នឹងចូលមកគាល់ព្រះករុណា
ដូចទឹកសន្សើម
ដែលចេញពីផ្ទៃនៃបច្ចូសកាល ។
4ព្រះយេហូវ៉ាបានស្បថ
ហើយព្រះអង្គនឹងមិនប្រែព្រះហឫទ័យឡើយ
ថា «អ្នកជាសង្ឃនៅអស់កល្បជានិច្ច
តាមរបៀបលោកមិលគីស្សាដែក»។
5៙ ព្រះអម្ចាស់ដែលគង់នៅខាងស្តាំព្រះករុណា
ព្រះអង្គនឹងកម្ទេចស្តេចទាំងប៉ុន្មាន
នៅថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះអង្គ។
6ព្រះអង្គនឹងជំនុំជម្រះក្នុងចំណោម
ជាតិសាសន៍ទាំងឡាយ
ទាំងបំពេញក្រុងទាំងនោះដោយសាកសព
ព្រះអង្គនឹងកម្ទេចមេដឹកនាំរបស់គេ
នៅលើផែនដីទាំងមូល។
7ព្រះអង្គនឹងសោយទឹកពីជ្រោះតាមផ្លូវ
ដូច្នេះ ព្រះអង្គនឹងងើបព្រះភក្ត្រឡើង។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 110: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies