ទំនុកតម្កើង 124
124
ពាក្យអធិស្ឋានអរព្រះគុណ ដែលព្រះរំដោះអ៊ីស្រាអែលឲ្យរួច
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចដាវីឌ។
1ប្រសិនបើមិនមែនជាព្រះយេហូវ៉ា
ដែលកាន់ខាងយើងទេនោះ
សូមឲ្យអ៊ីស្រាអែលពោលតាមឥឡូវនេះថា
2ប្រសិនបើមិនមែនជាព្រះយេហូវ៉ា
ដែលកាន់ខាងពួកយើងទេនោះ
ពេលខ្មាំងសត្រូវបានលើកគ្នាទាស់នឹងយើង
3នោះគេច្បាស់ជានឹងលេបយើងទាំងរស់មិនខាន
នៅពេលកំហឹងរបស់គេឆួលឡើងទាស់នឹងយើង
4ទឹកជំនន់ច្បាស់ជាបោសយើងទៅបាត់
ទឹកជ្រោះនឹងគ្របលើយើង
5ហើយទឹកគួចយ៉ាងខ្លាំងក៏នឹងពន្លិចយើងទៅដែរ។
6សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ
ដែលព្រះអង្គមិនបានប្រគល់យើងជារំពា
ទៅឲ្យធ្មេញរបស់គេ។
7យើងបានរួចផុត ដូចបក្សីរួចពីអន្ទាក់របស់ព្រាន
គឺអន្ទាក់គេបានធ្លុះធ្លាយ
ហើយក៏យើងបានរួចផុត។
8ជំនួយរបស់យើង គឺនៅក្នុងព្រះនាមព្រះយេហូវ៉ា
ដែលព្រះអង្គបានបង្កើតផ្ទៃមេឃ និងផែនដី។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 124: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies