ទំនុកតម្កើង 127
127
ព្រះពររបស់ព្រះនៅក្នុងលំនៅដ្ឋាន
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចសាឡូម៉ូន។
1ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ
អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។
ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ
អ្នកយាមល្បាតនឹងខំប្រឹងយាម
ជាឥតប្រយោជន៍។
2ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម
ហើយក្រចូលដេកនៅពេលយប់
ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក
នោះជាការឥតប្រយោជន៍
ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងា
របស់ព្រះអង្គបានដេកលក់ ។
3មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា
ហើយផលដែលកើតពីផ្ទៃ
ជារង្វាន់ដែលព្រះអង្គប្រទាន។
4កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង
នោះប្រៀបដូចជាព្រួញ
នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។
5មានពរហើយអ្នកណា
ដែលមានព្រួញពេញបំពង់!
កាលណាអ្នកនោះនិយាយ
នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង
គេនឹងមិនត្រូវខ្មាសឡើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 127: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 127
127
ព្រះពររបស់ព្រះនៅក្នុងលំនៅដ្ឋាន
ទំនុកច្រៀងតាមថ្នាក់ ជាបទរបស់ស្តេចសាឡូម៉ូន។
1ប្រសិនបើព្រះយេហូវ៉ាមិនសង់ផ្ទះទេ
អស់អ្នកដែលសង់នឹងធ្វើការជាឥតប្រយោជន៍។
ប្រសិនបើព្រះយេហូវ៉ាមិនថែរក្សាទីក្រុងទេ
អ្នកយាមល្បាតនឹងខំប្រឹងយាម
ជាឥតប្រយោជន៍។
2ការដែលអ្នករាល់គ្នាក្រោកឡើងតាំងពីព្រលឹម
ហើយក្រចូលដេកនៅពេលយប់
ព្រមទាំងខំប្រឹងរកស៊ីចិញ្ចឹមជីវិតយ៉ាងពិបាក
នោះជាការឥតប្រយោជន៍
ដ្បិតព្រះអង្គប្រោសប្រទានឲ្យពួកស្ងួនភ្ងា
របស់ព្រះអង្គបានដេកលក់ ។
3មើល៍ កូនចៅជាមត៌កមកពីព្រះយេហូវ៉ា
ហើយផលដែលកើតពីផ្ទៃ
ជារង្វាន់ដែលព្រះអង្គប្រទាន។
4កូនប្រុសៗដែលកើតមកកាលឪពុកនៅក្មេង
នោះប្រៀបដូចជាព្រួញ
នៅក្នុងដៃរបស់មនុស្សខ្លាំងពូកែ។
5មានពរហើយអ្នកណា
ដែលមានព្រួញពេញបំពង់!
កាលណាអ្នកនោះនិយាយ
នឹងខ្មាំងសត្រូវនៅមាត់ទ្វារក្រុង
គេនឹងមិនត្រូវខ្មាសឡើយ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies