ទំនុកតម្កើង 130
130
រង់ចាំការប្រោសលោះរបស់ព្រះ
ទំនុកច្រៀងតាមថ្នាក់។
1ឱព្រះយេហូវ៉ាអើយ
ពីក្នុងទីដ៏ជ្រៅ ទូលបង្គំស្រែករកព្រះអង្គ
2ឱព្រះអម្ចាស់អើយ សូមស្តាប់សំឡេងទូលបង្គំ
សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យទូលអង្វរ
របស់ទូលបង្គំផង!
3ឱព្រះយេហូវ៉ា អើយ
ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត
ឱព្រះអម្ចាស់អើយ
តើអ្នកណាអាចធន់នៅបាន?
4ប៉ុន្តែ ព្រះអង្គមានព្រះហឫទ័យអត់ទោស
ដើម្បីឲ្យគេបានកោតខ្លាចព្រះអង្គ។
5ទូលបង្គំរង់ចាំព្រះយេហូវ៉ា ព្រលឹងទូលបង្គំរង់ចាំ
ទូលបង្គំសង្ឃឹមដល់ព្រះបន្ទូលរបស់ព្រះអង្គ។
6ព្រលឹងទូលបង្គំរង់ចាំព្រះអម្ចាស់
ជាជាងពួកអ្នកយាមរង់ចាំពេលព្រឹក
អើ ជាជាងពួកយាមរង់ចាំពេលព្រឹកទៅទៀត។
7ឱអ៊ីស្រាអែលអើយ
ចូរសង្ឃឹមដល់ព្រះយេហូវ៉ាចុះ!
ដ្បិតមានសេចក្ដីសប្បុរសនៅនឹងព្រះយេហូវ៉ា
ហើយមានសេចក្ដីប្រោសលោះ
ជាបរិបូរនៅនឹងព្រះអង្គ។
8ព្រះអង្គនឹងលោះអ៊ីស្រាអែល
ឲ្យរួចពីគ្រប់អំពើទុច្ចរិតរបស់គេ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 130: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies