ទំនុកតម្កើង 139
139
ព្រះដែលទូលបង្គំមិនអាចគេចផុតពីព្រះវត្តមានរបស់ព្រះអង្គបាន
ទំនុករបស់ស្ដេចដាវីឌ ដែលទ្រង់លើកសម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ
ព្រះអង្គបានពិនិត្យមើលទូលបង្គំ
ហើយបានស្គាល់ទូលបង្គំ។
2ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ
និងពេលដែលទូលបង្គំក្រោកឡើង
ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។
3ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ
និងទីដេកសម្រាករបស់ទូលបង្គំ
ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។
4ដ្បិត ឱព្រះយេហូវ៉ាអើយ
សូម្បីតែពាក្យសម្ដីមិនទាន់មាន
នៅអណ្ដាតទូលបង្គំនៅឡើយ
នោះព្រះអង្គក៏ជ្រាបគ្រប់ជំពូកទៅហើយ។
5ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយ
ហើយបានដាក់ព្រះហស្តលើទូលបង្គំ។
6ការជ្រាបច្បាស់បែបនេះ
អស្ចារ្យពេកសម្រាប់ទូលបង្គំ
គឺខ្ពស់ណាស់ ទូលបង្គំមិនអាចយល់បានឡើយ។
7៙ តើទូលបង្គំនឹងទៅឯណា
ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន?
តើទូលបង្គំនឹងរត់ទៅឯណា
ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន?
8ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌
ព្រះអង្គគង់នៅទីនោះ
ប្រសិនបើទូលបង្គំរៀបដំណេក
នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់
ព្រះអង្គគង់នៅទីនោះ!
9ប្រសិនបើទូលបង្គំពាក់ស្លាបហោះ
ទៅទិសព្រះអាទិត្យរះ
ហើយទៅរស់នៅឯទីបំផុតនៃសមុទ្រ
10ក៏គង់តែព្រះហស្តរបស់ព្រះអង្គ
នឹងនាំទូលបង្គំនៅទីនោះ
ហើយព្រះហស្តស្តាំរបស់ព្រះអង្គ
នឹងក្តាប់ទូលបង្គំជាប់។
11ប្រសិនបើទូលបង្គំពោលថា៖
«ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ
ហើយពន្លឺដែលនៅជុំវិញខ្ញុំ
នឹងត្រឡប់ទៅជាយប់»
12នោះសូម្បីតែភាពងងឹត
ក៏លាក់ពីព្រះអង្គមិនបានឡើយ
គឺយប់ភ្លឺដូចជាថ្ងៃ
ដ្បិតភាពងងឹត និងពន្លឺ
ស្មើគ្នានៅចំពោះព្រះអង្គ។
13៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត
ចិត្តថ្លើមទូលបង្គំ
ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។
14ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ
ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក
គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ
ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ
ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
15កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង
គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ
ក្នុងទីជ្រៅនៃផែនដី
នោះគ្រោងកាយរបស់ទូលបង្គំ
មិនកំបាំងនឹងព្រះអង្គឡើយ។
16ព្រះនេត្ររបស់ព្រះអង្គ
បានឃើញធាតុនៃទូលបង្គំ
តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។
គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក
ក្នុងបញ្ជីរបស់ព្រះអង្គ
គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ
ឲ្យទូលបង្គំរស់នៅ
មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។
17ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ
មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎
គឺមានច្រើនឥតគណនា!
18ប្រសិនបើទូលបង្គំខំប្រឹងរាប់
នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត
កាលណាទូលបង្គំភ្ញាក់ឡើង
នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។
19៙ ឱព្រះអើយ
សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅ!
ឱមនុស្សកម្ចាយឈាមអើយ
ចូរថយចេញពីខ្ញុំទៅ!
20គេពោលពាក្យអាក្រក់ទាស់នឹងព្រះអង្គ
ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ចេញព្រះនាម
ព្រះអង្គជាអសារឥតការ!
21ឱព្រះយេហូវ៉ាអើយ
តើទូលបង្គំមិនបានស្អប់អស់អ្នក
ដែលស្អប់ព្រះអង្គទេឬ?
តើទូលបង្គំមិនបានខ្ពើមអស់អ្នក
ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ?
22ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ
ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ
របស់ទូលបង្គំ។
23ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ
ហើយស្គាល់ចិត្តទូលបង្គំផង!
សូមល្បងមើលទូលបង្គំ
ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។
24សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា
នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ
តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 139: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 139
139
ព្រះដែលទូលបង្គំមិនអាចគេចផុតពីព្រះវត្តមានរបស់ព្រះអង្គបាន
ទំនុករបស់ស្ដេចដាវីឌ ដែលទ្រង់លើកសម្រាប់មេភ្លេង។
1ឱព្រះយេហូវ៉ាអើយ
ព្រះអង្គបានពិនិត្យមើលទូលបង្គំ
ហើយបានស្គាល់ទូលបង្គំ។
2ព្រះអង្គជ្រាបពេលដែលទូលបង្គំអង្គុយចុះ
និងពេលដែលទូលបង្គំក្រោកឡើង
ព្រះអង្គយល់គំនិតរបស់ទូលបង្គំតាំងពីចម្ងាយ។
3ព្រះអង្គពិនិត្យពិចារណាផ្លូវច្រករបស់ទូលបង្គំ
និងទីដេកសម្រាករបស់ទូលបង្គំ
ហើយស្គាល់អស់ទាំងផ្លូវប្រព្រឹត្តរបស់ទូលបង្គំ។
4ដ្បិត ឱព្រះយេហូវ៉ាអើយ
សូម្បីតែពាក្យសម្ដីមិនទាន់មាន
នៅអណ្ដាតទូលបង្គំនៅឡើយ
នោះព្រះអង្គក៏ជ្រាបគ្រប់ជំពូកទៅហើយ។
5ព្រះអង្គបានព័ទ្ធទូលបង្គំជិត ពីមុខពីក្រោយ
ហើយបានដាក់ព្រះហស្តលើទូលបង្គំ។
6ការជ្រាបច្បាស់បែបនេះ
អស្ចារ្យពេកសម្រាប់ទូលបង្គំ
គឺខ្ពស់ណាស់ ទូលបង្គំមិនអាចយល់បានឡើយ។
7៙ តើទូលបង្គំនឹងទៅឯណា
ឲ្យផុតពីព្រះវិញ្ញាណរបស់ព្រះអង្គបាន?
តើទូលបង្គំនឹងរត់ទៅឯណា
ឲ្យផុតពីព្រះវត្តមានរបស់ព្រះអង្គបាន?
8ប្រសិនបើទូលបង្គំឡើងទៅស្ថានសួគ៌
ព្រះអង្គគង់នៅទីនោះ
ប្រសិនបើទូលបង្គំរៀបដំណេក
នៅស្ថានឃុំនៅព្រលឹងមនុស្សស្លាប់
ព្រះអង្គគង់នៅទីនោះ!
9ប្រសិនបើទូលបង្គំពាក់ស្លាបហោះ
ទៅទិសព្រះអាទិត្យរះ
ហើយទៅរស់នៅឯទីបំផុតនៃសមុទ្រ
10ក៏គង់តែព្រះហស្តរបស់ព្រះអង្គ
នឹងនាំទូលបង្គំនៅទីនោះ
ហើយព្រះហស្តស្តាំរបស់ព្រះអង្គ
នឹងក្តាប់ទូលបង្គំជាប់។
11ប្រសិនបើទូលបង្គំពោលថា៖
«ប្រាកដជាភាពងងឹតនឹងគ្របពីលើខ្ញុំ
ហើយពន្លឺដែលនៅជុំវិញខ្ញុំ
នឹងត្រឡប់ទៅជាយប់»
12នោះសូម្បីតែភាពងងឹត
ក៏លាក់ពីព្រះអង្គមិនបានឡើយ
គឺយប់ភ្លឺដូចជាថ្ងៃ
ដ្បិតភាពងងឹត និងពន្លឺ
ស្មើគ្នានៅចំពោះព្រះអង្គ។
13៙ ដ្បិតគឺព្រះអង្គហើយដែលបានបង្កើត
ចិត្តថ្លើមទូលបង្គំ
ហើយបានផ្សំគ្រឿងទូលបង្គំនៅក្នុងផ្ទៃម្តាយ។
14ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ
ដ្បិតព្រះអង្គបានបង្កើតទូលបង្គំមក
គួរឲ្យស្ញប់ស្ញែង ហើយអស្ចារ្យ
ស្នាព្រះហស្តរបស់ព្រះអង្គសុទ្ធតែអស្ចារ្យ
ព្រលឹងទូលបង្គំដឹងច្បាស់ណាស់។
15កាលទូលបង្គំបានកកើតឡើងក្នុងទីកំបាំង
គឺបានចាក់ស្រែះយ៉ាងស្មុគស្មាញ
ក្នុងទីជ្រៅនៃផែនដី
នោះគ្រោងកាយរបស់ទូលបង្គំ
មិនកំបាំងនឹងព្រះអង្គឡើយ។
16ព្រះនេត្ររបស់ព្រះអង្គ
បានឃើញធាតុនៃទូលបង្គំ
តាំងពីទូលបង្គំមិនទាន់មានរូបរាងនៅឡើយ។
គ្រប់ទាំងអស់សុទ្ធតែបានកត់ទុក
ក្នុងបញ្ជីរបស់ព្រះអង្គ
គឺអស់ទាំងថ្ងៃអាយុដែលបានតម្រូវ
ឲ្យទូលបង្គំរស់នៅ
មុននឹងមានថ្ងៃទាំងនោះមកដល់ទៅទៀត។
17ឱព្រះអើយ ព្រះតម្រិះរបស់ព្រះអង្គ
មានតម្លៃវិសេសដល់ទូលបង្គំណាស់ហ្ន៎
គឺមានច្រើនឥតគណនា!
18ប្រសិនបើទូលបង្គំខំប្រឹងរាប់
នោះមានច្រើនជាងគ្រាប់ខ្សាច់ទៅទៀត
កាលណាទូលបង្គំភ្ញាក់ឡើង
នោះទូលបង្គំនៅជាមួយព្រះអង្គដដែល។
19៙ ឱព្រះអើយ
សូមទ្រង់ប្រហារមនុស្សអាក្រក់ទៅ!
ឱមនុស្សកម្ចាយឈាមអើយ
ចូរថយចេញពីខ្ញុំទៅ!
20គេពោលពាក្យអាក្រក់ទាស់នឹងព្រះអង្គ
ហើយខ្មាំងសត្រូវរបស់ព្រះអង្គ ចេញព្រះនាម
ព្រះអង្គជាអសារឥតការ!
21ឱព្រះយេហូវ៉ាអើយ
តើទូលបង្គំមិនបានស្អប់អស់អ្នក
ដែលស្អប់ព្រះអង្គទេឬ?
តើទូលបង្គំមិនបានខ្ពើមអស់អ្នក
ដែលលើកគ្នាទាស់នឹងព្រះអង្គទេឬ?
22ទូលបង្គំស្អប់អ្នកទាំងនោះពេញទីហើយ
ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ
របស់ទូលបង្គំ។
23ឱព្រះអើយ សូមពិនិត្យមើលទូលបង្គំ
ហើយស្គាល់ចិត្តទូលបង្គំផង!
សូមល្បងមើលទូលបង្គំ
ដើម្បីឲ្យស្គាល់គំនិតទូលបង្គំ។
24សូមទតមើល ប្រសិនបើមានអំពើអាក្រក់ណា
នៅក្នុងទូលបង្គំ ហើយនាំទូលបង្គំ
តាមផ្លូវដ៏នៅអស់កល្បជានិច្ចផង។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies