ទំនុកតម្កើង 150

150
ពាក្យ​សរសើរ​តម្កើង​ដល់​ព្រះ​ដែល​ព្រះ‌អង្គ​ធំ​អស្ចារ្យ​ក្រៃ​លែង
1ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា !
ចូរ​សរសើរ​តម្កើង​ព្រះ
នៅ​ក្នុង​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គនៅ​ក្នុង​លំហ​អាកាស
ជា​ទី​សម្ដែង​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ!
2ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​ព្រោះ​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ឲ្យ​សម​នឹង​ភាព​អស្ចារ្យ​ក្រៃ​លែង​របស់​ព្រះ‌អង្គ!
3៙ ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​សូរ​ត្រែ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​ដេញ​ពិណ
និង​ចាប់​ស៊ុង!
4ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ក្រាប់
ហើយ​លោត​កញ្ឆេង
ចូរ​សរសើរ​តម្កើងព្រះ‌អង្គ
ដោយ​ប្រដាប់​មាន​ខ្សែ និង​ខ្លុយ!
5ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ​ដោយ​វាយ​ឈិង​ឲ្យ​ឮរងំ
ចូរ​សរសើរ​តម្កើង​ព្រះ‌អង្គ
ដោយ​វាយ​ឈឹង​ឮ​សូរ​រំពង!
6គួរ​ឲ្យ​អ្វីៗ​ទាំង​អស់​ដែល​មាន​ដង្ហើម
បាន​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា
ហាលេលូយ៉ា !៚

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 150: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល