ទំនុកតម្កើង 20
20
ពាក្យអធិស្ឋានសូមឲ្យមានជ័យជម្នះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា
នៅថ្ងៃមានចលាចល
សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប
ការពារព្រះករុណា!
2សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ
មកជួយព្រះករុណា
ហើយចម្រើនកម្លាំងព្រះករុណា
ពីក្រុងស៊ីយ៉ូនមក!
3សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន
របស់ព្រះករុណា
ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា
របស់ព្រះករុណាផង! –បង្អង់
4៙ សូមព្រះអង្គប្រោសប្រទាន
តាមបំណងប្រាថ្នារបស់ព្រះករុណា
ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន
របស់ព្រះករុណាបានសម្រេច!
5សូមឲ្យយើងខ្ញុំបានស្រែកហ៊ោដោយអំណរ
នឹងជ័យជម្នះរបស់ព្រះករុណា
ហើយលើកទង់ជ័យឡើង
ក្នុងព្រះនាមនៃព្រះរបស់យើង។
សូមព្រះយេហូវ៉ាសម្រេចតាម
អស់ទាំងសំណូមរបស់ព្រះករុណាផង។
6៙ ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះយេហូវ៉ានឹង
សង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង
ព្រះអង្គនឹងឆ្លើយមកព្រះករុណាពីស្ថានសួគ៌
ដ៏បរិសុទ្ធរបស់ព្រះអង្គ
ដោយឫទ្ធានុភាពនៃព្រះហស្តស្តាំ
ដែលតែងតែជួយ។
7អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង
ខ្លះទៀតទុកចិត្តនឹងសេះ
តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា
ជាព្រះនៃយើងវិញ។
8អ្នកទាំងនោះនឹងរំលំ ហើយដួលចុះ
តែយើងនឹងក្រោកឈរយ៉ាងមាំ។
9៙ ឱព្រះយេហូវ៉ាអើយ
សូមប្រទានឲ្យយើងខ្ញុំមានជ័យជម្នះ
សូមព្រះដ៏ជាមហាក្សត្រ
ឆ្លើយតបមកយើងខ្ញុំផង
ពេលយើងខ្ញុំអំពាវនាវរកព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 20: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 20
20
ពាក្យអធិស្ឋានសូមឲ្យមានជ័យជម្នះ
ទំនុករបស់ស្ដេចដាវីឌ សម្រាប់មេភ្លេង។
1សូមព្រះយេហូវ៉ាឆ្លើយតបដល់ព្រះករុណា
នៅថ្ងៃមានចលាចល
សូមព្រះនាមនៃព្រះរបស់លោកយ៉ាកុប
ការពារព្រះករុណា!
2សូមព្រះអង្គបញ្ជូនជំនួយពីទីបរិសុទ្ធ
មកជួយព្រះករុណា
ហើយចម្រើនកម្លាំងព្រះករុណា
ពីក្រុងស៊ីយ៉ូនមក!
3សូមព្រះអង្គនឹកចាំពីតង្វាយទាំងប៉ុន្មាន
របស់ព្រះករុណា
ហើយសព្វព្រះហឫទ័យនឹងយញ្ញបូជា
របស់ព្រះករុណាផង! –បង្អង់
4៙ សូមព្រះអង្គប្រោសប្រទាន
តាមបំណងប្រាថ្នារបស់ព្រះករុណា
ហើយសូមឲ្យគម្រោងការទាំងប៉ុន្មាន
របស់ព្រះករុណាបានសម្រេច!
5សូមឲ្យយើងខ្ញុំបានស្រែកហ៊ោដោយអំណរ
នឹងជ័យជម្នះរបស់ព្រះករុណា
ហើយលើកទង់ជ័យឡើង
ក្នុងព្រះនាមនៃព្រះរបស់យើង។
សូមព្រះយេហូវ៉ាសម្រេចតាម
អស់ទាំងសំណូមរបស់ព្រះករុណាផង។
6៙ ឥឡូវនេះ ខ្ញុំដឹងហើយថា ព្រះយេហូវ៉ានឹង
សង្គ្រោះអ្នកដែលព្រះអង្គបានចាក់ប្រេងតាំង
ព្រះអង្គនឹងឆ្លើយមកព្រះករុណាពីស្ថានសួគ៌
ដ៏បរិសុទ្ធរបស់ព្រះអង្គ
ដោយឫទ្ធានុភាពនៃព្រះហស្តស្តាំ
ដែលតែងតែជួយ។
7អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង
ខ្លះទៀតទុកចិត្តនឹងសេះ
តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា
ជាព្រះនៃយើងវិញ។
8អ្នកទាំងនោះនឹងរំលំ ហើយដួលចុះ
តែយើងនឹងក្រោកឈរយ៉ាងមាំ។
9៙ ឱព្រះយេហូវ៉ាអើយ
សូមប្រទានឲ្យយើងខ្ញុំមានជ័យជម្នះ
សូមព្រះដ៏ជាមហាក្សត្រ
ឆ្លើយតបមកយើងខ្ញុំផង
ពេលយើងខ្ញុំអំពាវនាវរកព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies