ទំនុកតម្កើង 23
23
ព្រះអម្ចាស់ជាគង្វាលខ្ញុំ
ទំនុករបស់ស្ដេចដាវីឌ។
1ព្រះយេហូវ៉ាជាគង្វាលខ្ញុំ
ខ្ញុំនឹងមិនខ្វះអ្វីសោះ។
2ព្រះអង្គឲ្យខ្ញុំដេកសម្រាកនៅលើវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំទៅក្បែរមាត់ទឹកដែលហូរគ្រឿនៗ
3ព្រះអង្គកែព្រលឹង ខ្ញុំឡើងវិញ
ព្រះអង្គនាំខ្ញុំតាមផ្លូវដ៏សុចរិត
ដោយយល់ដល់ព្រះនាមព្រះអង្គ។
4៙ ទោះបើទូលបង្គំដើរកាត់ជ្រលងភ្នំ
នៃម្លប់សេចក្ដីស្លាប់ ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចសេចក្ដីអាក្រក់ឡើយ
ដ្បិតព្រះអង្គគង់ជាមួយទូលបង្គំ
ព្រនង់ និងដំបងរបស់ព្រះអង្គ
កម្សាន្តចិត្តទូលបង្គំ។
5៙ ព្រះអង្គរៀបតុនៅមុខទូលបង្គំ
នៅចំពោះខ្មាំងសត្រូវរបស់ទូលបង្គំ
ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ
ពែងទូលបង្គំក៏ពេញហូរហៀរ។
6ប្រាកដជា ព្រះហឫទ័យសប្បុរស
និងព្រះហឫទ័យមេត្តាករុណា
នឹងតាមជាប់ជាមួយខ្ញុំ
រាល់ថ្ងៃដរាបអស់មួយជីវិតរបស់ខ្ញុំ
ហើយខ្ញុំនឹងនៅក្នុងដំណាក់របស់ព្រះយេហូវ៉ា
ជារៀងរហូត ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 23: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies