ទំនុកតម្កើង 45
45
ចម្រៀងនៅពេលព្រះរាជារៀបអភិសេក
ទំនុករបស់កូនចៅកូរេ តាមបទ «ផ្កាឈូក» សម្រាប់មេភ្លេង ជាចម្រៀងស្នេហា។
1ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ
ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ
អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ
ដែលត្រៀមជាស្រេច។
2៙ ព្រះករុណាមានរូបសម្បត្តិល្អ
លើសជាងបុរសទាំងអស់
បបូរមាត់ព្រះករុណាមានពេញដោយព្រះគុណ
ហេតុនេះហើយបានជា
ព្រះប្រទានពរព្រះអង្គជានិច្ច។
3ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ
សូមក្រវាត់ដាវរបស់ព្រះអង្គជាប់នឹងត្រគាក
ឲ្យសមនឹងតេជានុភាពដ៏រុងរឿងរបស់ព្រះអង្គ!
4សូមយាងទៅដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ
ទាំងមានជ័យជម្នះ
ដើម្បីការពារសេចក្ដីពិត ភាពស្លូតបូត
និងសេចក្ដីសុចរិត
សូមព្រះហស្តស្តាំរបស់ព្រះអង្គ បង្រៀនព្រះអង្គ
ពីការដែលគួរកោតខ្លាច!
5ព្រួញរបស់ព្រះអង្គ
មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ
សាសន៍ទាំងប៉ុន្មានដួលនៅក្រោម
ព្រះបាទាព្រះអង្គ។
6៙ ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ចរៀងរាបតទៅ។
ដំបងរាជ្យនៃរាជ្យព្រះអង្គ ជាដំបងរាជ្យសុចរិត
7ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត
ហើយស្អប់អំពើទុច្ចរិត។
ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា
បានចាក់ប្រេងលើព្រះករុណា
ជាប្រេងនៃសេចក្ដីត្រេកអរ
លើសជាងមិត្តសម្លាញ់របស់ព្រះករុណា
8ព្រះពស្ត្រព្រះករុណាផ្សាយក្លិនក្រអូប
ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន
មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក
ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។
9មានបុត្រីស្តេចនៅក្នុងចំណោមស្ត្រីជាន់ខ្ពស់
របស់ព្រះករុណា
ព្រះមហាក្សត្រិយានី
ទ្រង់គ្រឿងដោយមាសពីស្រុកអូភារ
គង់នៅខាងស្តាំព្រះអង្គ។
10៙ ឱបុត្រីអើយ ចូរស្តាប់ ហើយពិចារណា
ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ចូរបំភ្លេចប្រជារាស្ត្ររបស់បុត្រី
និងពួកដំណាក់បិតារបស់បុត្រីទៅ
11នោះព្រះមហាក្សត្រនឹងគាប់ព្រះហឫទ័យ
ដោយសោភ័ណភាពរបស់បុត្រី
ដ្បិតព្រះអង្គជាម្ចាស់របស់បុត្រី
ចូរចុះចូលនឹងព្រះរាជាទៅ!
12-13ប្រជារាស្ត្រនៅក្រុងទីរ៉ុស
គឺពួកអ្នកមានស្ដុកស្ដម
នឹងនាំតង្វាយមកថ្វាយព្រះនាង
ដើម្បីផ្គាប់ផ្គុនព្រះនាង។
៙ ព្រះអង្គម្ចាស់ក្សត្រិយ៍ដែលនៅក្នុងក្រឡាបន្ទំ
ព្រះនាងមានពេញដោយសេចក្ដីរុងរឿង
ព្រះភូសារបស់ព្រះនាងប៉ាក់លម្អដោយមាស។
14គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា
ទាំងគ្រងព្រះភូសាចម្រុះពណ៌
ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង
ហែហមពីក្រោយ។
15កាលពួកនាងចូលមកក្នុងព្រះដំណាក់ព្រះរាជា
មានសំឡេងអបអរសាទរ
យ៉ាងសប្បាយរីករាយ។
16៙ ព្រះករុណានឹងបានរាជបុត្រ
តពីអយ្យកោរបស់ព្រះអង្គ
ព្រះករុណានឹងតាំងរាជបុត្រទាំងនោះ
ជាអ្នកគ្រប់គ្រងលើផែនដីទាំងមូល។
17ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក
នឹកចាំពីព្រះនាមព្រះករុណា
គ្រប់ជំនាន់តទៅ
ហេតុនេះ ជាតិសាសន៍ទាំងឡាយ
នឹងសរសើរព្រះករុណា
អស់កល្បជាអង្វែងតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 45: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 45
45
ចម្រៀងនៅពេលព្រះរាជារៀបអភិសេក
ទំនុករបស់កូនចៅកូរេ តាមបទ «ផ្កាឈូក» សម្រាប់មេភ្លេង ជាចម្រៀងស្នេហា។
1ចិត្តរបស់ខ្ញុំពេញហៀរដោយពាក្យពេជន៍ដ៏ល្អ
ខ្ញុំលើកកំណាព្យរបស់ខ្ញុំថ្វាយព្រះមហាក្សត្រ
អណ្ដាតខ្ញុំប្រៀបដូចជាប៉ាកការបស់កវីនិពន្ធ
ដែលត្រៀមជាស្រេច។
2៙ ព្រះករុណាមានរូបសម្បត្តិល្អ
លើសជាងបុរសទាំងអស់
បបូរមាត់ព្រះករុណាមានពេញដោយព្រះគុណ
ហេតុនេះហើយបានជា
ព្រះប្រទានពរព្រះអង្គជានិច្ច។
3ឱព្រះករុណាដ៏មានឥទ្ធិឫទ្ធិអើយ
សូមក្រវាត់ដាវរបស់ព្រះអង្គជាប់នឹងត្រគាក
ឲ្យសមនឹងតេជានុភាពដ៏រុងរឿងរបស់ព្រះអង្គ!
4សូមយាងទៅដោយឥទ្ធិឫទ្ធិរបស់ព្រះអង្គ
ទាំងមានជ័យជម្នះ
ដើម្បីការពារសេចក្ដីពិត ភាពស្លូតបូត
និងសេចក្ដីសុចរិត
សូមព្រះហស្តស្តាំរបស់ព្រះអង្គ បង្រៀនព្រះអង្គ
ពីការដែលគួរកោតខ្លាច!
5ព្រួញរបស់ព្រះអង្គ
មុតចូលទៅក្នុងបេះដូងរបស់ខ្មាំងសត្រូវ
សាសន៍ទាំងប៉ុន្មានដួលនៅក្រោម
ព្រះបាទាព្រះអង្គ។
6៙ ឱព្រះអើយ បល្ល័ង្ករបស់ព្រះអង្គ
ស្ថិតស្ថេរអស់កល្បជានិច្ចរៀងរាបតទៅ។
ដំបងរាជ្យនៃរាជ្យព្រះអង្គ ជាដំបងរាជ្យសុចរិត
7ព្រះករុណាស្រឡាញ់សេចក្ដីសុចរិត
ហើយស្អប់អំពើទុច្ចរិត។
ហេតុនេះហើយបានជាព្រះ គឺព្រះរបស់ករុណា
បានចាក់ប្រេងលើព្រះករុណា
ជាប្រេងនៃសេចក្ដីត្រេកអរ
លើសជាងមិត្តសម្លាញ់របស់ព្រះករុណា
8ព្រះពស្ត្រព្រះករុណាផ្សាយក្លិនក្រអូប
ដោយជ័រល្វីងទេស ក្រឹស្នា និងកំញាន
មានសូរសព្ទតន្ត្រីចេញពីដំណាក់ភ្លុក
ធ្វើឲ្យព្រះអង្គសប្បាយរីករាយ។
9មានបុត្រីស្តេចនៅក្នុងចំណោមស្ត្រីជាន់ខ្ពស់
របស់ព្រះករុណា
ព្រះមហាក្សត្រិយានី
ទ្រង់គ្រឿងដោយមាសពីស្រុកអូភារ
គង់នៅខាងស្តាំព្រះអង្គ។
10៙ ឱបុត្រីអើយ ចូរស្តាប់ ហើយពិចារណា
ចូរផ្ទៀងត្រចៀកស្តាប់ចុះ
ចូរបំភ្លេចប្រជារាស្ត្ររបស់បុត្រី
និងពួកដំណាក់បិតារបស់បុត្រីទៅ
11នោះព្រះមហាក្សត្រនឹងគាប់ព្រះហឫទ័យ
ដោយសោភ័ណភាពរបស់បុត្រី
ដ្បិតព្រះអង្គជាម្ចាស់របស់បុត្រី
ចូរចុះចូលនឹងព្រះរាជាទៅ!
12-13ប្រជារាស្ត្រនៅក្រុងទីរ៉ុស
គឺពួកអ្នកមានស្ដុកស្ដម
នឹងនាំតង្វាយមកថ្វាយព្រះនាង
ដើម្បីផ្គាប់ផ្គុនព្រះនាង។
៙ ព្រះអង្គម្ចាស់ក្សត្រិយ៍ដែលនៅក្នុងក្រឡាបន្ទំ
ព្រះនាងមានពេញដោយសេចក្ដីរុងរឿង
ព្រះភូសារបស់ព្រះនាងប៉ាក់លម្អដោយមាស។
14គេនឹងដង្ហែព្រះនាងមកថ្វាយព្រះករុណា
ទាំងគ្រងព្រះភូសាចម្រុះពណ៌
ហើយពួកភីលៀងព្រហ្មចារីរបស់ព្រះនាង
ហែហមពីក្រោយ។
15កាលពួកនាងចូលមកក្នុងព្រះដំណាក់ព្រះរាជា
មានសំឡេងអបអរសាទរ
យ៉ាងសប្បាយរីករាយ។
16៙ ព្រះករុណានឹងបានរាជបុត្រ
តពីអយ្យកោរបស់ព្រះអង្គ
ព្រះករុណានឹងតាំងរាជបុត្រទាំងនោះ
ជាអ្នកគ្រប់គ្រងលើផែនដីទាំងមូល។
17ទូលបង្គំនឹងធ្វើឲ្យមនុស្សលោក
នឹកចាំពីព្រះនាមព្រះករុណា
គ្រប់ជំនាន់តទៅ
ហេតុនេះ ជាតិសាសន៍ទាំងឡាយ
នឹងសរសើរព្រះករុណា
អស់កល្បជាអង្វែងតរៀងទៅ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies