ទំនុកតម្កើង 59
59
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្តេចដាវីឌ តាមបទ «សូមកុំបំផ្លាញ» នៅគ្រាដែលស្តេចសូលចាត់គេទៅឃ្លាំមើលផ្ទះរបស់ស្ដេចដាវីឌ ដើម្បីធ្វើគុតព្រះអង្គ។ សម្រាប់មេភ្លេង។
1ឱព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំ
ឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផង
សូមការពារទូលបង្គំឲ្យរួចពីអស់អ្នក
ដែលលើកគ្នាទាស់នឹងទូលបង្គំ។
2សូមរំដោះទូលបង្គំឲ្យរួចពីអស់អ្នក
ដែលប្រព្រឹត្តអាក្រក់
ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្ស
ដែលកម្ចាយឈាម។
3ដ្បិតមើល៍ ឱព្រះយេហូវ៉ាអើយ
គេពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ
ពួកមនុស្សខ្លាំងពូកែរករឿងទាស់នឹងទូលបង្គំ
មិនមែនដោយព្រោះអំពើរំលង
ឬអំពើបាបរបស់ទូលបង្គំឡើយ
4ក៏មិនមែនដោយព្រោះកំហុសរបស់ទូលបង្គំដែរ
គេរត់មក ហើយត្រៀមជាស្រេចហើយ។
សូមព្រះអង្គតើនឡើង
សូមយាងមកជួយទូលបង្គំ
ហើយទតមើលចុះ!
5ឱព្រះអង្គ ព្រះយេហូវ៉ា
ជាព្រះនៃពួកពលបរិវារអើយ
ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល
សូមតើនឡើង ហើយដាក់ទោស
ជាតិសាសន៍ទាំងអស់នោះ
សូមកុំប្រណីអ្នកណាម្នាក់ ក្នុងចំណោមអស់អ្នក
ដែលក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ។ –បង្អង់
6៙ គេត្រឡប់មកវិញរាល់ល្ងាច
ទាំងលូដូចជាឆ្កែ ហើយដើរក្រវែលជុំវិញទីក្រុង។
7មើល៍ គេបើកមាត់ជេរប្រមាថ
បបូរមាត់របស់គេប្រៀបដូចជាដាវ
ដ្បិតគេគិតថា
«តើមានព្រះណានឹងស្ដាប់យើង?»
8ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គសើចចំអកឲ្យគេ
ព្រះអង្គចំអកឲ្យជាតិសាសន៍ទាំងអស់នោះ។
9ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ
ទូលបង្គំសម្លឹងមើលទៅព្រះអង្គ
ដ្បិត ឱព្រះអើយ
ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ។
10៙ ព្រះរបស់ខ្ញុំ ព្រះអង្គនឹងយាងមករកខ្ញុំ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ព្រះនឹងឲ្យខ្ញុំឃើញខ្មាំងសត្រូវរបស់ខ្ញុំបរាជ័យ។
11៙ សូមកុំសម្លាប់គេ
ក្រែងប្រជារាស្ត្រទូលបង្គំភ្លេច
ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ
សូមធ្វើឲ្យគេរញ្ជួយដោយព្រះចេស្តាព្រះអង្គ
ហើយច្រានទម្លាក់គេទៅ!
12ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ
និងពាក្យដែលចេញពីបបូរមាត់របស់គេ
សូមឲ្យគេជាប់អន្ទាក់
ដោយសារអំនួតរបស់ខ្លួន។
ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ
ដែលគេបញ្ចេញមក
13សូមបំផ្លាញគេដោយសេចក្ដីក្រោធរបស់ព្រះអង្គ
សូមបំផ្លាញគេឲ្យអស់ កុំឲ្យមានទៀតឡើយ
ដើម្បីឲ្យគេដឹងថា
ព្រះគ្រប់គ្រងលើពួកយ៉ាកុប
រហូតដល់ចុងបំផុតនៃផែនដី។ –បង្អង់
14៙ គេត្រឡប់មកវិញរាល់ល្ងាច
ទាំងលូដូចជាឆ្កែ
ហើយដើរក្រវែលជុំវិញទីក្រុង។
15គេដើរចុះឡើងរកអាហារ ហើយគេគ្រហឹម
ប្រសិនបើគេស៊ីមិនឆ្អែត។
16ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង
ពីឫទ្ធានុភាពរបស់ព្រះអង្គ
ទូលបង្គំនឹងស្រែកច្រៀងពី
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
នៅពេលព្រឹក
ដ្បិតព្រះអង្គជាបន្ទាយ
និងជាជម្រកដល់ទូលបង្គំ
នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។
17ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ
ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ
ដ្បិត ឱព្រះអើយ
ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ
ជាព្រះដែលសម្ដែងព្រះហឫទ័យ
សប្បុរសដល់ទូលបង្គំ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 59: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 59
59
ពាក្យអធិស្ឋានសូមការរំដោះឲ្យរួចពីខ្មាំងសត្រូវ
ទំនុករបស់ស្តេចដាវីឌ តាមបទ «សូមកុំបំផ្លាញ» នៅគ្រាដែលស្តេចសូលចាត់គេទៅឃ្លាំមើលផ្ទះរបស់ស្ដេចដាវីឌ ដើម្បីធ្វើគុតព្រះអង្គ។ សម្រាប់មេភ្លេង។
1ឱព្រះនៃទូលបង្គំអើយ សូមរំដោះទូលបង្គំ
ឲ្យរួចពីខ្មាំងសត្រូវរបស់ទូលបង្គំផង
សូមការពារទូលបង្គំឲ្យរួចពីអស់អ្នក
ដែលលើកគ្នាទាស់នឹងទូលបង្គំ។
2សូមរំដោះទូលបង្គំឲ្យរួចពីអស់អ្នក
ដែលប្រព្រឹត្តអាក្រក់
ហើយសង្គ្រោះទូលបង្គំឲ្យរួចពីមនុស្ស
ដែលកម្ចាយឈាម។
3ដ្បិតមើល៍ ឱព្រះយេហូវ៉ាអើយ
គេពួនស្ទាក់ចាំប្រហារជីវិតទូលបង្គំ
ពួកមនុស្សខ្លាំងពូកែរករឿងទាស់នឹងទូលបង្គំ
មិនមែនដោយព្រោះអំពើរំលង
ឬអំពើបាបរបស់ទូលបង្គំឡើយ
4ក៏មិនមែនដោយព្រោះកំហុសរបស់ទូលបង្គំដែរ
គេរត់មក ហើយត្រៀមជាស្រេចហើយ។
សូមព្រះអង្គតើនឡើង
សូមយាងមកជួយទូលបង្គំ
ហើយទតមើលចុះ!
5ឱព្រះអង្គ ព្រះយេហូវ៉ា
ជាព្រះនៃពួកពលបរិវារអើយ
ទ្រង់ជាព្រះនៃសាសន៍អ៊ីស្រាអែល
សូមតើនឡើង ហើយដាក់ទោស
ជាតិសាសន៍ទាំងអស់នោះ
សូមកុំប្រណីអ្នកណាម្នាក់ ក្នុងចំណោមអស់អ្នក
ដែលក្បត់ដ៏ទុច្ចរិតទាំងនោះឡើយ។ –បង្អង់
6៙ គេត្រឡប់មកវិញរាល់ល្ងាច
ទាំងលូដូចជាឆ្កែ ហើយដើរក្រវែលជុំវិញទីក្រុង។
7មើល៍ គេបើកមាត់ជេរប្រមាថ
បបូរមាត់របស់គេប្រៀបដូចជាដាវ
ដ្បិតគេគិតថា
«តើមានព្រះណានឹងស្ដាប់យើង?»
8ប៉ុន្ដែ ឱព្រះយេហូវ៉ាអើយ
ព្រះអង្គសើចចំអកឲ្យគេ
ព្រះអង្គចំអកឲ្យជាតិសាសន៍ទាំងអស់នោះ។
9ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ
ទូលបង្គំសម្លឹងមើលទៅព្រះអង្គ
ដ្បិត ឱព្រះអើយ
ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ។
10៙ ព្រះរបស់ខ្ញុំ ព្រះអង្គនឹងយាងមករកខ្ញុំ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ព្រះនឹងឲ្យខ្ញុំឃើញខ្មាំងសត្រូវរបស់ខ្ញុំបរាជ័យ។
11៙ សូមកុំសម្លាប់គេ
ក្រែងប្រជារាស្ត្រទូលបង្គំភ្លេច
ឱព្រះអម្ចាស់ដ៏ជាខែលនៃយើងខ្ញុំអើយ
សូមធ្វើឲ្យគេរញ្ជួយដោយព្រះចេស្តាព្រះអង្គ
ហើយច្រានទម្លាក់គេទៅ!
12ដ្បិតអំពើបាបដែលចេញពីមាត់របស់គេ
និងពាក្យដែលចេញពីបបូរមាត់របស់គេ
សូមឲ្យគេជាប់អន្ទាក់
ដោយសារអំនួតរបស់ខ្លួន។
ដ្បិតពាក្យជេរប្រទេចផ្ដាសា និងពាក្យភូតភរ
ដែលគេបញ្ចេញមក
13សូមបំផ្លាញគេដោយសេចក្ដីក្រោធរបស់ព្រះអង្គ
សូមបំផ្លាញគេឲ្យអស់ កុំឲ្យមានទៀតឡើយ
ដើម្បីឲ្យគេដឹងថា
ព្រះគ្រប់គ្រងលើពួកយ៉ាកុប
រហូតដល់ចុងបំផុតនៃផែនដី។ –បង្អង់
14៙ គេត្រឡប់មកវិញរាល់ល្ងាច
ទាំងលូដូចជាឆ្កែ
ហើយដើរក្រវែលជុំវិញទីក្រុង។
15គេដើរចុះឡើងរកអាហារ ហើយគេគ្រហឹម
ប្រសិនបើគេស៊ីមិនឆ្អែត។
16ឯទូលបង្គំវិញ ទូលបង្គំនឹងច្រៀង
ពីឫទ្ធានុភាពរបស់ព្រះអង្គ
ទូលបង្គំនឹងស្រែកច្រៀងពី
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
នៅពេលព្រឹក
ដ្បិតព្រះអង្គជាបន្ទាយ
និងជាជម្រកដល់ទូលបង្គំ
នៅថ្ងៃដែលទូលបង្គំមានសេចក្ដីវេទនា។
17ឱព្រះដ៏ជាកម្លាំងនៃទូលបង្គំអើយ
ទូលបង្គំនឹងច្រៀងសរសើរព្រះអង្គ
ដ្បិត ឱព្រះអើយ
ព្រះអង្គជាបន្ទាយរបស់ទូលបង្គំ
ជាព្រះដែលសម្ដែងព្រះហឫទ័យ
សប្បុរសដល់ទូលបង្គំ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies