ទំនុកតម្កើង 63
63
ការកម្សាន្តចិត្ត និងការធានាអះអាងនៅចំពោះព្រះ
ទំនុករបស់ស្តេចដាវីឌ ក្នុងគ្រាដែលទ្រង់គង់នៅទីរហោស្ថានស្រុកយូដា ។
1ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត
ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ
រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ
ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
2ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីបរិសុទ្ធ
ទាំងសម្លឹងមើលព្រះចេស្ដា
និងសិរីល្អរបស់ព្រះអង្គ។
3ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
វិសេសជាងជីវិត
បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
4ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ដរាបអស់មួយជីវិតទូលបង្គំ
ទូលបង្គំនឹងប្រទូលដៃឡើង
ក្នុងព្រះនាមព្រះអង្គ។
5ព្រលឹងទូលបង្គំនឹងបានស្កប់ស្កល់
ដូចបានបរិភោគខួរឆ្អឹង និងខ្លាញ់
ហើយមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ដោយបបូរមាត់រីករាយ
6ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក
ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់
7ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ
ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ
ទូលបង្គំនឹងច្រៀងដោយអំណរ។
8ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត
ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
9រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ
នឹងត្រូវចុះទៅក្នុងជម្រៅនៃផែនដី
10គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ
គេនឹងបានជាអាហារដល់ឆ្កែព្រែ។
11ប៉ុន្តែ ព្រះរាជានឹងអរសប្បាយក្នុងព្រះវិញ
អស់អ្នកដែលស្បថដោយព្រះនាមព្រះអង្គ
នឹងមានចិត្តត្រេកអរឡើង
ព្រោះមាត់របស់មនុស្សភូតកុហក
នឹងត្រូវបិទ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 63: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 63
63
ការកម្សាន្តចិត្ត និងការធានាអះអាងនៅចំពោះព្រះ
ទំនុករបស់ស្តេចដាវីឌ ក្នុងគ្រាដែលទ្រង់គង់នៅទីរហោស្ថានស្រុកយូដា ។
1ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ
ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត
ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ
រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ
ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។
2ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីបរិសុទ្ធ
ទាំងសម្លឹងមើលព្រះចេស្ដា
និងសិរីល្អរបស់ព្រះអង្គ។
3ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
វិសេសជាងជីវិត
បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។
4ទូលបង្គំនឹងលើកតម្កើងព្រះអង្គ
ដរាបអស់មួយជីវិតទូលបង្គំ
ទូលបង្គំនឹងប្រទូលដៃឡើង
ក្នុងព្រះនាមព្រះអង្គ។
5ព្រលឹងទូលបង្គំនឹងបានស្កប់ស្កល់
ដូចបានបរិភោគខួរឆ្អឹង និងខ្លាញ់
ហើយមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ
ដោយបបូរមាត់រីករាយ
6ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក
ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់
7ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ
ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ
ទូលបង្គំនឹងច្រៀងដោយអំណរ។
8ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត
ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។
9រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ
នឹងត្រូវចុះទៅក្នុងជម្រៅនៃផែនដី
10គេនឹងត្រូវប្រគល់ទៅក្នុងអំណាចដាវ
គេនឹងបានជាអាហារដល់ឆ្កែព្រែ។
11ប៉ុន្តែ ព្រះរាជានឹងអរសប្បាយក្នុងព្រះវិញ
អស់អ្នកដែលស្បថដោយព្រះនាមព្រះអង្គ
នឹងមានចិត្តត្រេកអរឡើង
ព្រោះមាត់របស់មនុស្សភូតកុហក
នឹងត្រូវបិទ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies