ទំនុកតម្កើង 68
68
ការសរសើរតម្កើង និងការអរព្រះគុណ
ទំនុកជាបទចម្រៀងរបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។
1សូមព្រះក្រោកឡើង
សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ
ហើយឲ្យអស់អ្នកដែលស្អប់ព្រះអង្គ
រត់ចេញពីព្រះភក្ត្រព្រះអង្គ!
2សូមព្រះអង្គបណ្តេញគេចេញ
ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ
សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ
ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។
3តែសូមឲ្យមនុស្សសុចរិតបានសប្បាយរីករាយ
គេនឹងរីករាយនៅចំពោះព្រះ
គេនឹងមានអំណរសប្បាយយ៉ាងខ្លាំង!
4ចូរច្រៀងថ្វាយព្រះ
ចូរច្រៀងសរសើរព្រះនាមព្រះអង្គ
ចូរស្រែកច្រៀងថ្វាយព្រះអង្គ
ដែលជិះរាជរថកាត់ទីរហោស្ថាន
ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា
ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។
5ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ
ព្រះអង្គជាឪពុករបស់ក្មេងកំព្រា
និងជាអ្នកការពារស្ត្រីមេម៉ាយ។
6ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ
មានផ្ទះសំបែងរស់នៅ
ព្រះអង្គនាំអ្នកជាប់ឃុំឃាំង
ចេញទៅរកភាពចម្រុងចម្រើន
តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។
7៙ ឱព្រះអើយ កាលព្រះអង្គយាងនាំមុខ
ប្រជារាស្ត្ររបស់ព្រះអង្គចេញទៅ
កាលព្រះអង្គបានយាងកាត់ទីហោស្ថាន -បង្អង់
8នោះផែនដីរញ្ជួយ ហើយមេឃក៏បង្អុរភ្លៀង
នៅចំពោះព្រះ គឺព្រះនៃភ្នំស៊ីណាយ
នៅចំពោះព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។
9ឱព្រះអើយ ព្រះអង្គបានបង្អុរភ្លៀងជាបរិបូរ
ព្រះអង្គបានធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអង្គ
ដែលខ្សោះល្វើយ បានស្រស់បស់ឡើងវិញ
10ប្រជារាស្ត្រព្រះអង្គរកបាន
ទីអាស្រ័យក្នុងស្រុកនោះ
ឱព្រះអើយ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ព្រះអង្គបានផ្គត់ផ្គង់មនុស្សកម្សត់ទុគ៌ត។
11ព្រះអម្ចាស់ប្រទានព្រះបន្ទូល
ពួកស្ត្រី ដែលប្រកាសដំណឹង
នោះមានគ្នាច្រើនណាស់។
12ពួកស្តេចកងទ័ពរត់គេច គេរត់គេចទៅ!
ស្ត្រីៗដែលនៅផ្ទះនាំគ្នាចែកជ័យភណ្ឌ។
13ទោះបើអ្នករាល់គ្នាបានដេក
នៅកណ្ដាលក្រោលសត្វ
គង់តែនឹងមានស្លាបសត្វព្រាប
ដែលស្រោបដោយប្រាក់
ហើយរោមវាក៏ស្រោបដោយមាសចែងចាំង។
14កាលព្រះដ៏មានព្រះចេស្តាបំផុត
ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ
សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។
15ឱភ្នំនៃព្រះ ភ្នំបាសាន ឱភ្នំដែលមានកំពូលច្រើន
ភ្នំបាសានអើយ!
16ឱភ្នំដែលមានកំពូលច្រើនអើយ
ហេតុអ្វីបានជាមើលដោយច្រណែន
នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក
ជាលំនៅរបស់ព្រះអង្គដូច្នេះ?
អើ ព្រះយេហូវ៉ានឹងគង់
នៅលើភ្នំនោះរហូតតទៅ។
17រាជរថរបស់ព្រះមានចំនួនរាប់លានរាប់កោដិ
ព្រះអម្ចាស់គង់នៅកណ្ដាល
គឺព្រះនៃភ្នំស៊ីណាយ
ព្រះអង្គគង់ក្នុងទីបរិសុទ្ធ។
18ព្រះអង្គបានយាងឡើងទៅទីខ្ពស់
ទាំងនាំពួកឈ្លើយទៅជាមួយ
ហើយទទួលសួយអាករពីប្រជាជន
សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ
ដើម្បីឲ្យព្រះយេហូវ៉ា
ដ៏ជាព្រះបានគង់នៅទីនោះ។
19សូមលើកតម្កើងព្រះអម្ចាស់
ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ
គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
20ព្រះនៃយើង គឺជាព្រះនៃការសង្គ្រោះ
ហើយការរំដោះឲ្យរួចពីស្លាប់ ជារបស់ព្រះ
គឺព្រះយេហូវ៉ា។
21តែព្រះនឹងវាយបំបែកក្បាល
ខ្មាំងសត្រូវរបស់ព្រះអង្គ
គឺថ្ងាសនៃអ្នកដែលចេះតែដើរ
ក្នុងផ្លូវទុច្ចរិតរបស់ខ្លួន។
22ព្រះអម្ចាស់មានព្រះបន្ទូលថា
«យើងនឹងនាំគេត្រឡប់ពីភ្នំបាសាន
យើងនឹងនាំគេចេញពីបាតសមុទ្រមកវិញ
23ដើម្បីឲ្យជើងអ្នករាល់គ្នា
បានដើរលុយក្នុងឈាមរបស់គេ
ឲ្យអណ្ដាតឆ្កែរបស់អ្នករាល់គ្នា
មានចំណែកពីខ្មាំងសត្រូវទាំងនោះដែរ»។
24ឱព្រះអើយ គេបានឃើញក្បួនដំណើរ
របស់ព្រះអង្គ
គឺក្បួនដំណើររបស់ព្រះនៃទូលបង្គំ
មហាក្សត្រនៃទូលបង្គំ
យាងចូលទៅក្នុងទីបរិសុទ្ធ
25ពួកចម្រៀងនៅខាងមុខ
ពួកភ្លេងនៅខាងក្រោយ
នៅកណ្ដាលមានពួកស្រីក្រមុំនាំគ្នាវាយក្រាប់។
26ឱអស់អ្នកដែលកើតពីពូជពង្សអ៊ីស្រាអែលអើយ
ចូរលើកតម្កើងព្រះ នៅក្នុងក្រុមជំនុំធំ
ចូរលើកតម្កើងព្រះយេហូវ៉ា!
27នៅទីនោះមានបេនយ៉ាមីន
ជាកូនពៅបង្អស់ នាំមុខគេ
ក្នុងចំណោមពួកគេ
មានពួកមេដឹកនាំរបស់យូដា
ពួកមេដឹកនាំរបស់សាប់យូឡូន
និងពួកមេដឹកនាំរបស់ណែបថាលី។
28ឱព្រះអើយ សូមបង្ហាញឫទ្ធានុភាព
របស់ព្រះអង្គមក
ឱព្រះអើយ សូមបង្ហាញព្រះចេស្ដារបស់ព្រះអង្គ
ជាព្រះចេស្ដាដែលព្រះអង្គ
តែងតែប្រោសយើងខ្ញុំ។
29ដោយយល់ដល់ព្រះវិហាររបស់ព្រះអង្គ
នៅក្រុងយេរូសាឡិម
ពួកស្តេចនាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
30សូមព្រះអង្គបន្ទោសសត្វព្រៃ
ដែលរស់នៅកណ្ដាលដើមត្រែង
និងហ្វូងគោឈ្មោល ព្រមទាំងកូនគោ
នៃសាសន៍ទាំងឡាយផង
គ្រប់គ្នាមកក្រាបចុះ ហើយថ្វាយប្រាក់ទាំងដុំៗ
ព្រះអង្គកម្ចាត់កម្ចាយប្រជាជនទាំងឡាយ
ដែលចូលចិត្តនឹងសង្គ្រាម។
31ពួកមានត្រកូលខ្ពស់នឹងចេញពីស្រុកអេស៊ីព្ទ
អ្នកស្រុកអេធីយ៉ូពី នឹងលើកដៃទៅរកព្រះ។
32៙ ឱនគរទាំងឡាយនៅផែនដីអើយ
ចូរច្រៀងថ្វាយព្រះ
ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ –បង្អង់
33គឺដល់ព្រះអង្គដែលជិះរាជរថកាត់ផ្ទៃមេឃ
គឺផ្ទៃមេឃពីបុរាណ
មើល៍ ព្រះអង្គបញ្ចេញព្រះសូរសៀង
គឺព្រះសូរសៀងយ៉ាងខ្លាំងក្រៃលែង។
34ចូរប្រកាសទទួលស្គាល់ព្រះចេស្តារបស់ព្រះ
ឫទ្ធានុភាពរបស់ព្រះអង្គ
គ្របដណ្ដប់លើអ៊ីស្រាអែល
ហើយព្រះចេស្តារបស់ព្រះអង្គ
ក៏នៅលើផ្ទៃមេឃ។
35ព្រះដែលយាងមកពីទីបរិសុទ្ធរបស់ព្រះអង្គ
ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គប្រទានព្រះចេស្ដា
និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ
សូមលើកតម្កើងព្រះ!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 68: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 68
68
ការសរសើរតម្កើង និងការអរព្រះគុណ
ទំនុកជាបទចម្រៀងរបស់ស្តេចដាវីឌ សម្រាប់មេភ្លេង។
1សូមព្រះក្រោកឡើង
សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ
ហើយឲ្យអស់អ្នកដែលស្អប់ព្រះអង្គ
រត់ចេញពីព្រះភក្ត្រព្រះអង្គ!
2សូមព្រះអង្គបណ្តេញគេចេញ
ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ
សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ
ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។
3តែសូមឲ្យមនុស្សសុចរិតបានសប្បាយរីករាយ
គេនឹងរីករាយនៅចំពោះព្រះ
គេនឹងមានអំណរសប្បាយយ៉ាងខ្លាំង!
4ចូរច្រៀងថ្វាយព្រះ
ចូរច្រៀងសរសើរព្រះនាមព្រះអង្គ
ចូរស្រែកច្រៀងថ្វាយព្រះអង្គ
ដែលជិះរាជរថកាត់ទីរហោស្ថាន
ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា
ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។
5ព្រះដែលគង់ក្នុងដំណាក់ដ៏បរិសុទ្ធ
ព្រះអង្គជាឪពុករបស់ក្មេងកំព្រា
និងជាអ្នកការពារស្ត្រីមេម៉ាយ។
6ព្រះទ្រង់ប្រទានឲ្យមនុស្សឯកោ
មានផ្ទះសំបែងរស់នៅ
ព្រះអង្គនាំអ្នកជាប់ឃុំឃាំង
ចេញទៅរកភាពចម្រុងចម្រើន
តែពួកបះបោរវិញ នឹងរស់ក្នុងទឹកដីហួតហែង។
7៙ ឱព្រះអើយ កាលព្រះអង្គយាងនាំមុខ
ប្រជារាស្ត្ររបស់ព្រះអង្គចេញទៅ
កាលព្រះអង្គបានយាងកាត់ទីហោស្ថាន -បង្អង់
8នោះផែនដីរញ្ជួយ ហើយមេឃក៏បង្អុរភ្លៀង
នៅចំពោះព្រះ គឺព្រះនៃភ្នំស៊ីណាយ
នៅចំពោះព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល។
9ឱព្រះអើយ ព្រះអង្គបានបង្អុរភ្លៀងជាបរិបូរ
ព្រះអង្គបានធ្វើឲ្យប្រជារាស្រ្តរបស់ព្រះអង្គ
ដែលខ្សោះល្វើយ បានស្រស់បស់ឡើងវិញ
10ប្រជារាស្ត្រព្រះអង្គរកបាន
ទីអាស្រ័យក្នុងស្រុកនោះ
ឱព្រះអើយ
ដោយព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ
ព្រះអង្គបានផ្គត់ផ្គង់មនុស្សកម្សត់ទុគ៌ត។
11ព្រះអម្ចាស់ប្រទានព្រះបន្ទូល
ពួកស្ត្រី ដែលប្រកាសដំណឹង
នោះមានគ្នាច្រើនណាស់។
12ពួកស្តេចកងទ័ពរត់គេច គេរត់គេចទៅ!
ស្ត្រីៗដែលនៅផ្ទះនាំគ្នាចែកជ័យភណ្ឌ។
13ទោះបើអ្នករាល់គ្នាបានដេក
នៅកណ្ដាលក្រោលសត្វ
គង់តែនឹងមានស្លាបសត្វព្រាប
ដែលស្រោបដោយប្រាក់
ហើយរោមវាក៏ស្រោបដោយមាសចែងចាំង។
14កាលព្រះដ៏មានព្រះចេស្តាបំផុត
ព្រះអង្គកម្ចាត់កម្ចាយពួកស្តេចនៅស្រុកនោះ
សូមឲ្យព្រឹលធ្លាក់នៅលើភ្នំសាលម៉ូន។
15ឱភ្នំនៃព្រះ ភ្នំបាសាន ឱភ្នំដែលមានកំពូលច្រើន
ភ្នំបាសានអើយ!
16ឱភ្នំដែលមានកំពូលច្រើនអើយ
ហេតុអ្វីបានជាមើលដោយច្រណែន
នឹងភ្នំដែលព្រះសព្វព្រះហឫទ័យនឹងយក
ជាលំនៅរបស់ព្រះអង្គដូច្នេះ?
អើ ព្រះយេហូវ៉ានឹងគង់
នៅលើភ្នំនោះរហូតតទៅ។
17រាជរថរបស់ព្រះមានចំនួនរាប់លានរាប់កោដិ
ព្រះអម្ចាស់គង់នៅកណ្ដាល
គឺព្រះនៃភ្នំស៊ីណាយ
ព្រះអង្គគង់ក្នុងទីបរិសុទ្ធ។
18ព្រះអង្គបានយាងឡើងទៅទីខ្ពស់
ទាំងនាំពួកឈ្លើយទៅជាមួយ
ហើយទទួលសួយអាករពីប្រជាជន
សូម្បីតែពីក្នុងចំណោមមនុស្សបះបោរ
ដើម្បីឲ្យព្រះយេហូវ៉ា
ដ៏ជាព្រះបានគង់នៅទីនោះ។
19សូមលើកតម្កើងព្រះអម្ចាស់
ដែលព្រះអង្គទទួលយកបន្ទុករបស់យើងរាល់ថ្ងៃ
គឺជាព្រះជាទីសង្គ្រោះរបស់យើង។ -បង្អង់
20ព្រះនៃយើង គឺជាព្រះនៃការសង្គ្រោះ
ហើយការរំដោះឲ្យរួចពីស្លាប់ ជារបស់ព្រះ
គឺព្រះយេហូវ៉ា។
21តែព្រះនឹងវាយបំបែកក្បាល
ខ្មាំងសត្រូវរបស់ព្រះអង្គ
គឺថ្ងាសនៃអ្នកដែលចេះតែដើរ
ក្នុងផ្លូវទុច្ចរិតរបស់ខ្លួន។
22ព្រះអម្ចាស់មានព្រះបន្ទូលថា
«យើងនឹងនាំគេត្រឡប់ពីភ្នំបាសាន
យើងនឹងនាំគេចេញពីបាតសមុទ្រមកវិញ
23ដើម្បីឲ្យជើងអ្នករាល់គ្នា
បានដើរលុយក្នុងឈាមរបស់គេ
ឲ្យអណ្ដាតឆ្កែរបស់អ្នករាល់គ្នា
មានចំណែកពីខ្មាំងសត្រូវទាំងនោះដែរ»។
24ឱព្រះអើយ គេបានឃើញក្បួនដំណើរ
របស់ព្រះអង្គ
គឺក្បួនដំណើររបស់ព្រះនៃទូលបង្គំ
មហាក្សត្រនៃទូលបង្គំ
យាងចូលទៅក្នុងទីបរិសុទ្ធ
25ពួកចម្រៀងនៅខាងមុខ
ពួកភ្លេងនៅខាងក្រោយ
នៅកណ្ដាលមានពួកស្រីក្រមុំនាំគ្នាវាយក្រាប់។
26ឱអស់អ្នកដែលកើតពីពូជពង្សអ៊ីស្រាអែលអើយ
ចូរលើកតម្កើងព្រះ នៅក្នុងក្រុមជំនុំធំ
ចូរលើកតម្កើងព្រះយេហូវ៉ា!
27នៅទីនោះមានបេនយ៉ាមីន
ជាកូនពៅបង្អស់ នាំមុខគេ
ក្នុងចំណោមពួកគេ
មានពួកមេដឹកនាំរបស់យូដា
ពួកមេដឹកនាំរបស់សាប់យូឡូន
និងពួកមេដឹកនាំរបស់ណែបថាលី។
28ឱព្រះអើយ សូមបង្ហាញឫទ្ធានុភាព
របស់ព្រះអង្គមក
ឱព្រះអើយ សូមបង្ហាញព្រះចេស្ដារបស់ព្រះអង្គ
ជាព្រះចេស្ដាដែលព្រះអង្គ
តែងតែប្រោសយើងខ្ញុំ។
29ដោយយល់ដល់ព្រះវិហាររបស់ព្រះអង្គ
នៅក្រុងយេរូសាឡិម
ពួកស្តេចនាំគ្នាយកតង្វាយមកថ្វាយព្រះអង្គ។
30សូមព្រះអង្គបន្ទោសសត្វព្រៃ
ដែលរស់នៅកណ្ដាលដើមត្រែង
និងហ្វូងគោឈ្មោល ព្រមទាំងកូនគោ
នៃសាសន៍ទាំងឡាយផង
គ្រប់គ្នាមកក្រាបចុះ ហើយថ្វាយប្រាក់ទាំងដុំៗ
ព្រះអង្គកម្ចាត់កម្ចាយប្រជាជនទាំងឡាយ
ដែលចូលចិត្តនឹងសង្គ្រាម។
31ពួកមានត្រកូលខ្ពស់នឹងចេញពីស្រុកអេស៊ីព្ទ
អ្នកស្រុកអេធីយ៉ូពី នឹងលើកដៃទៅរកព្រះ។
32៙ ឱនគរទាំងឡាយនៅផែនដីអើយ
ចូរច្រៀងថ្វាយព្រះ
ឱចូរច្រៀងសរសើរដល់ព្រះអម្ចាស់ –បង្អង់
33គឺដល់ព្រះអង្គដែលជិះរាជរថកាត់ផ្ទៃមេឃ
គឺផ្ទៃមេឃពីបុរាណ
មើល៍ ព្រះអង្គបញ្ចេញព្រះសូរសៀង
គឺព្រះសូរសៀងយ៉ាងខ្លាំងក្រៃលែង។
34ចូរប្រកាសទទួលស្គាល់ព្រះចេស្តារបស់ព្រះ
ឫទ្ធានុភាពរបស់ព្រះអង្គ
គ្របដណ្ដប់លើអ៊ីស្រាអែល
ហើយព្រះចេស្តារបស់ព្រះអង្គ
ក៏នៅលើផ្ទៃមេឃ។
35ព្រះដែលយាងមកពីទីបរិសុទ្ធរបស់ព្រះអង្គ
ព្រះអង្គគួរឲ្យស្ញែងខ្លាច ព្រះអង្គប្រទានព្រះចេស្ដា
និងកម្លាំងដល់ប្រជារាស្ត្រព្រះអង្គ
សូមលើកតម្កើងព្រះ!។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies