ទំនុកតម្កើង 73
73
ភាគទីបី
ពាក្យទូលអង្វរសូមឲ្យមានចិត្តស្រាកស្រាន្តពីពួកមនុស្សសង្កត់សង្កិន
ទំនុករបស់លោកអេសាភ។
1ប្រាកដមែន ព្រះល្អដល់សាសន៍អ៊ីស្រាអែល
គឺដល់អស់អ្នកដែលមានចិត្តបរិសុទ្ធ។
2តែឯទូលបង្គំវិញ
ជើងទូលបង្គំសឹងតែនឹងជំពប់ដួល
ជំហានទូលបង្គំហៀបតែនឹងរអិលទៅហើយ។
3ដ្បិតទូលបង្គំមានចិត្តច្រណែន
នឹងមនុស្សអួតអាង
ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។
4៙ ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់
រូបកាយរបស់គេធាត់រលោង។
5គេមិនស្គាល់ទុក្ខលំបាកដូចមនុស្សឯទៀតឡើយ
ក៏មិនដែលវេទនា ដូចមនុស្សដទៃដែរ។
6គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក
ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។
7ភ្នែកគេលៀនចេញដោយមានសាច់ច្រើន
ចិត្តគេហូរហៀរដោយសេចក្ដីចំកួត។
8គេចំអកឡកឡឺយ ហើយពោលពាក្យអាក្រក់
គេស្រែកគំរាមក្ដែងៗពីការសង្កត់សង្កិន។
9គេតាំងមាត់របស់គេទាស់នឹងស្ថានសួគ៌
ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី។
10៙ ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ
ងាកទៅសរសើរគេ
ហើយមិនឃើញថាគេមានកំហុសអ្វីឡើយ ។
11គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន?
តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?»
12មើល៍ នេះហើយមនុស្សអាក្រក់
គេចេះតែសុខស្រួលជានិច្ច
ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។
13ឯទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធ
ហើយលាងដៃឲ្យឥតមានសៅហ្មង
នោះឥតប្រយោជន៍ទទេ។
14ដ្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃ
ហើយត្រូវវាយផ្ចាលរាល់ព្រឹក។
15៙ ប្រសិនបើទូលបង្គំពោលថា
«ខ្ញុំនឹងនិយាយដូច្នេះដូចគេដែរ»
នោះទូលបង្គំឈ្មោះថាបានក្បត់បងប្អូន
ដែលជាកូនរបស់ព្រះអង្គមិនខាន។
16តែកាលទូលបង្គំគិតពិចារណា
ចង់យល់ពីរឿងនេះ
នោះពិបាកយល់ដល់ទូលបង្គំណាស់
17រហូតទាល់តែទូលបង្គំបានចូលទៅក្នុង
ទីបរិសុទ្ធរបស់ព្រះ
នោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេ។
18តាមពិត ព្រះអង្គបានដាក់ឲ្យគេ
ឈរនៅកន្លែងដ៏រអិល
ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងសេចក្ដីវិនាស។
19គេត្រូវអន្តរធានទៅយ៉ាងឆាប់ដល់ម៉្លេះ
គេត្រូវរលាយសូន្យទៅ ដោយហេតុគួរស្ញែង!
20គេប្រៀបដូចយល់សប្តិក្រោយពេលភ្ញាក់ឡើង
ឱព្រះអម្ចាស់អើយ កាលព្រះអង្គតើនឡើង
ព្រះអង្គមិនចង់ឃើញរូបគេឡើយ។
21៙ កាលទូលបង្គំកើតមានចិត្តជូរល្វីង
កាលទូលបង្គំឈឺចាប់ក្នុងទ្រូង
22នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ
ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
23ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច
ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។
24ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ
ហើយនៅទីបំផុត
ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។
25នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា
ក្រៅពីព្រះអង្គ?
ហើយគ្មានអ្វីនៅលើផែនដី
ដែលទូលបង្គំប្រាថ្នាចង់បាន
ក្រៅពីព្រះអង្គឡើយ។
26សាច់ឈាម និងចិត្តទូលបង្គំ
អាចនឹងសាបសូន្យទៅ
ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត
និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
27៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ
នឹងត្រូវវិនាស
ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។
28រីឯទូលបង្គំវិញ ជាការប្រពៃណាស់
ដែលទូលបង្គំបាននៅជិតព្រះ
ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា
ជាទីជ្រកកោន
ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់
ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 73: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 73
73
ភាគទីបី
ពាក្យទូលអង្វរសូមឲ្យមានចិត្តស្រាកស្រាន្តពីពួកមនុស្សសង្កត់សង្កិន
ទំនុករបស់លោកអេសាភ។
1ប្រាកដមែន ព្រះល្អដល់សាសន៍អ៊ីស្រាអែល
គឺដល់អស់អ្នកដែលមានចិត្តបរិសុទ្ធ។
2តែឯទូលបង្គំវិញ
ជើងទូលបង្គំសឹងតែនឹងជំពប់ដួល
ជំហានទូលបង្គំហៀបតែនឹងរអិលទៅហើយ។
3ដ្បិតទូលបង្គំមានចិត្តច្រណែន
នឹងមនុស្សអួតអាង
ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។
4៙ ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់
រូបកាយរបស់គេធាត់រលោង។
5គេមិនស្គាល់ទុក្ខលំបាកដូចមនុស្សឯទៀតឡើយ
ក៏មិនដែលវេទនា ដូចមនុស្សដទៃដែរ។
6គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក
ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។
7ភ្នែកគេលៀនចេញដោយមានសាច់ច្រើន
ចិត្តគេហូរហៀរដោយសេចក្ដីចំកួត។
8គេចំអកឡកឡឺយ ហើយពោលពាក្យអាក្រក់
គេស្រែកគំរាមក្ដែងៗពីការសង្កត់សង្កិន។
9គេតាំងមាត់របស់គេទាស់នឹងស្ថានសួគ៌
ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី។
10៙ ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ
ងាកទៅសរសើរគេ
ហើយមិនឃើញថាគេមានកំហុសអ្វីឡើយ ។
11គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន?
តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?»
12មើល៍ នេះហើយមនុស្សអាក្រក់
គេចេះតែសុខស្រួលជានិច្ច
ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។
13ឯទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធ
ហើយលាងដៃឲ្យឥតមានសៅហ្មង
នោះឥតប្រយោជន៍ទទេ។
14ដ្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃ
ហើយត្រូវវាយផ្ចាលរាល់ព្រឹក។
15៙ ប្រសិនបើទូលបង្គំពោលថា
«ខ្ញុំនឹងនិយាយដូច្នេះដូចគេដែរ»
នោះទូលបង្គំឈ្មោះថាបានក្បត់បងប្អូន
ដែលជាកូនរបស់ព្រះអង្គមិនខាន។
16តែកាលទូលបង្គំគិតពិចារណា
ចង់យល់ពីរឿងនេះ
នោះពិបាកយល់ដល់ទូលបង្គំណាស់
17រហូតទាល់តែទូលបង្គំបានចូលទៅក្នុង
ទីបរិសុទ្ធរបស់ព្រះ
នោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេ។
18តាមពិត ព្រះអង្គបានដាក់ឲ្យគេ
ឈរនៅកន្លែងដ៏រអិល
ព្រះអង្គធ្វើឲ្យគេធ្លាក់ទៅក្នុងសេចក្ដីវិនាស។
19គេត្រូវអន្តរធានទៅយ៉ាងឆាប់ដល់ម៉្លេះ
គេត្រូវរលាយសូន្យទៅ ដោយហេតុគួរស្ញែង!
20គេប្រៀបដូចយល់សប្តិក្រោយពេលភ្ញាក់ឡើង
ឱព្រះអម្ចាស់អើយ កាលព្រះអង្គតើនឡើង
ព្រះអង្គមិនចង់ឃើញរូបគេឡើយ។
21៙ កាលទូលបង្គំកើតមានចិត្តជូរល្វីង
កាលទូលបង្គំឈឺចាប់ក្នុងទ្រូង
22នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ
ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។
23ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច
ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។
24ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ
ហើយនៅទីបំផុត
ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។
25នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា
ក្រៅពីព្រះអង្គ?
ហើយគ្មានអ្វីនៅលើផែនដី
ដែលទូលបង្គំប្រាថ្នាចង់បាន
ក្រៅពីព្រះអង្គឡើយ។
26សាច់ឈាម និងចិត្តទូលបង្គំ
អាចនឹងសាបសូន្យទៅ
ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត
និងជាចំណែករបស់ទូលបង្គំរហូតតទៅ។
27៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ
នឹងត្រូវវិនាស
ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។
28រីឯទូលបង្គំវិញ ជាការប្រពៃណាស់
ដែលទូលបង្គំបាននៅជិតព្រះ
ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា
ជាទីជ្រកកោន
ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់
ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies