ទំនុកតម្កើង 81
81
ព្រះរំឭកដាស់តឿនសាសន៍អ៊ីស្រាអែលដែលមានចិត្តរឹងរូស
ទំនុករបស់លោកអេសាភ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ចូរស្រែកច្រៀងថ្វាយព្រះ
ដែលជាកម្លាំងរបស់យើង
ចូរស្រែកហ៊ោដោយអំណរ
ថ្វាយព្រះរបស់លោកយ៉ាកុប!
2ចូរលើកទំនុក ចូរវាយក្រាប់
ហើយចាប់ស៊ុងយ៉ាងពីរោះ និងដេញពិណផង។
3ចូរផ្លុំត្រែនៅពេលចាប់ផ្ដើមខែខ្នើត
នៅពេលខែពេញបូណ៌មី
ជាថ្ងៃបុណ្យរបស់យើង ។
4ដ្បិតនេះជាច្បាប់សម្រាប់អ៊ីស្រាអែល
ជាវិន័យរបស់ព្រះនៃយ៉ាកុប។
5ព្រះអង្គតាំងច្បាប់នោះ
ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប
នៅពេលព្រះអង្គចេញទៅ
វាយប្រហារស្រុកអេស៊ីព្ទ
ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនស្គាល់ បន្លឺថា៖
6«យើងបានដោះបន្ទុកចេញពីស្មារបស់អ្នក
ហើយក៏យកកញ្ច្រែងចេញពីដៃរបស់អ្នកដែរ។
7នៅគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ
ហើយយើងបានរំដោះអ្នក
យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ
យើងបានល្បងលអ្នកនៅទឹកមេរីបា ។ –បង្អង់
8ឱប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់
នៅពេលយើងរំឭកដាស់តឿនអ្នក
ឱអ៊ីស្រាអែលអើយ
ប្រសិនបើអ្នកគ្រាន់តែស្តាប់តាមយើង!
9មិនត្រូវឲ្យមានព្រះដទៃណា
នៅក្នុងចំណោមអ្នកឡើយ
ក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ
នៃសាសន៍ដទៃណាមួយដែរ។
10យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នក
ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ
ចូរហាមាត់អ្នកឲ្យធំ នោះយើងនឹងបំពេញឲ្យ។
11ប៉ុន្តែ ប្រជារាស្ត្ររបស់យើង
មិនបានស្តាប់តាមសំឡេងយើងឡើយ
អ៊ីស្រាអែលមិនព្រមចុះចូលចំពោះយើងទេ។
12ដូច្នេះ យើងក៏បណ្ដោយឲ្យគេ
ទៅតាមចិត្តរឹងចចេសរបស់គេ
ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
13ឱប្រសិនបើប្រជារាស្ត្ររបស់យើង
ព្រមស្តាប់តាមយើងទៅអេះ!
ឱប្រសិនបើអ៊ីស្រាអែល
ព្រមដើរតាមផ្លូវរបស់យើងទៅអេះ!
14នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម
ហើយយើងនឹងបង្វែរដៃ
ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។
15អស់អ្នកដែលស្អប់ព្រះយេហូវ៉ា
នឹងក្រាបនៅចំពោះព្រះអង្គ
ហើយវាសនាអាក្រក់របស់គេ
នឹងនៅជាប់រហូតតទៅ។
16ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក
ដោយស្រូវសាលីល្អបំផុត
ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 81: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 81
81
ព្រះរំឭកដាស់តឿនសាសន៍អ៊ីស្រាអែលដែលមានចិត្តរឹងរូស
ទំនុករបស់លោកអេសាភ សម្រាប់មេភ្លេង ត្រូវលេងដោយប្រដាប់ភ្លេងគីធីត។
1ចូរស្រែកច្រៀងថ្វាយព្រះ
ដែលជាកម្លាំងរបស់យើង
ចូរស្រែកហ៊ោដោយអំណរ
ថ្វាយព្រះរបស់លោកយ៉ាកុប!
2ចូរលើកទំនុក ចូរវាយក្រាប់
ហើយចាប់ស៊ុងយ៉ាងពីរោះ និងដេញពិណផង។
3ចូរផ្លុំត្រែនៅពេលចាប់ផ្ដើមខែខ្នើត
នៅពេលខែពេញបូណ៌មី
ជាថ្ងៃបុណ្យរបស់យើង ។
4ដ្បិតនេះជាច្បាប់សម្រាប់អ៊ីស្រាអែល
ជាវិន័យរបស់ព្រះនៃយ៉ាកុប។
5ព្រះអង្គតាំងច្បាប់នោះ
ទុកជាទីបន្ទាល់នៅក្នុងពួកយ៉ូសែប
នៅពេលព្រះអង្គចេញទៅ
វាយប្រហារស្រុកអេស៊ីព្ទ
ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនស្គាល់ បន្លឺថា៖
6«យើងបានដោះបន្ទុកចេញពីស្មារបស់អ្នក
ហើយក៏យកកញ្ច្រែងចេញពីដៃរបស់អ្នកដែរ។
7នៅគ្រាមានទុក្ខវេទនា អ្នកបានអំពាវនាវ
ហើយយើងបានរំដោះអ្នក
យើងបានឆ្លើយតបដល់អ្នកពីទីសម្ងាត់នៃផ្គរ
យើងបានល្បងលអ្នកនៅទឹកមេរីបា ។ –បង្អង់
8ឱប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់
នៅពេលយើងរំឭកដាស់តឿនអ្នក
ឱអ៊ីស្រាអែលអើយ
ប្រសិនបើអ្នកគ្រាន់តែស្តាប់តាមយើង!
9មិនត្រូវឲ្យមានព្រះដទៃណា
នៅក្នុងចំណោមអ្នកឡើយ
ក៏មិនត្រូវក្រាបថ្វាយបង្គំព្រះ
នៃសាសន៍ដទៃណាមួយដែរ។
10យើងជាព្រះយេហូវ៉ាជាព្រះរបស់អ្នក
ដែលបាននាំអ្នកចេញពីស្រុកអេស៊ីព្ទ
ចូរហាមាត់អ្នកឲ្យធំ នោះយើងនឹងបំពេញឲ្យ។
11ប៉ុន្តែ ប្រជារាស្ត្ររបស់យើង
មិនបានស្តាប់តាមសំឡេងយើងឡើយ
អ៊ីស្រាអែលមិនព្រមចុះចូលចំពោះយើងទេ។
12ដូច្នេះ យើងក៏បណ្ដោយឲ្យគេ
ទៅតាមចិត្តរឹងចចេសរបស់គេ
ឲ្យគេប្រព្រឹត្តតាមគំនិតរបស់ខ្លួនគេ។
13ឱប្រសិនបើប្រជារាស្ត្ររបស់យើង
ព្រមស្តាប់តាមយើងទៅអេះ!
ឱប្រសិនបើអ៊ីស្រាអែល
ព្រមដើរតាមផ្លូវរបស់យើងទៅអេះ!
14នោះយើងនឹងបង្ក្រាបខ្មាំងសត្រូវរបស់គេភ្លាម
ហើយយើងនឹងបង្វែរដៃ
ទៅទាស់នឹងបច្ចាមិត្តរបស់គេមិនខាន។
15អស់អ្នកដែលស្អប់ព្រះយេហូវ៉ា
នឹងក្រាបនៅចំពោះព្រះអង្គ
ហើយវាសនាអាក្រក់របស់គេ
នឹងនៅជាប់រហូតតទៅ។
16ប៉ុន្ដែ យើងនឹងចិញ្ចឹមអ្នក
ដោយស្រូវសាលីល្អបំផុត
ហើយនឹងចម្អែតអ្នកដោយទឹកឃ្មុំពីថ្មដា»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies