ទំនុកតម្កើង 83

83
ពាក្យ​អធិស្ឋានសូម​ឲ្យ​ព្រះ​ទម្លាក់​ការ​ជំនុំ​ជម្រះទៅ​លើ​សត្រូវ​របស់​អ៊ីស្រា‌អែល
ទំនុក​ជា​បទ​ចម្រៀង​របស់​អេសាភ។
1ឱ​ព្រះ​អើយ សូម​កុំ​នៅ​ស្ងៀម​ឡើយ
ឱ​ព្រះ​អើយ សូម​កុំនៅ​ព្រងើយ ឬ​នៅ​ស្ងៀម​ដូច្នេះ!
2ដ្បិត​មើល៍ ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​កំពុង​តែ​អ៊ូអែរ
អស់​អ្នក​ដែល​ស្អប់​ព្រះ‌អង្គ​គេ​ងើប​ក្បាល​ហើយ។
3គេ​ប្រឹក្សា​គ្នា​បង្កើត​ឧបាយ
ទាស់​នឹងប្រជា‌រាស្ត្រ​ព្រះ‌អង្គ
ហើយ​គិត‌គូរ​គ្នា​ទាស់​នឹង​អស់​អ្នក
ដែល​ព្រះ‌អង្គ​ការ​ពារ។
4គេ​ពោល​ថា
«តោ៎ះ យើង​នាំ​គ្នា​កម្ចាត់​សាសន៍​នេះ​ចេញ
កុំ​ឲ្យ​មាន​អ្នក​ណា​នឹក​ចាំ
ឈ្មោះ​អ៊ីស្រា‌អែល​នេះ​ទៀត»។
5ដ្បិត​គេ​បាន​រួម​សម​គំនិត​គ្នា
គេ​បាន​តាំង​សញ្ញា​ទាស់​នឹង​ព្រះ‌អង្គ
6គឺ​ពួក​សាសន៍​អេដុម សាសន៍​អ៊ីស‌ម៉ា‌អែល
សាសន៍​ម៉ូអាប់ និង​សាសន៍​ហាការេន
7សាសន៍​កេបាល សាសន៍​អាំម៉ូន
សាសន៍​អាម៉ា‌ឡេក សាសន៍​ភីលី‌ស្ទីន
និង​ពួក​អ្នក​ស្រុក​ទីរ៉ុស
8ឯ​ស្រុក​អាស‌ស៊ើរ​ក៏​បានចូល​រួម​ជា​មួយ​គេ​ដែរ
សាសន៍​ទាំង​នោះ​ចូល​ដៃ​ជាមួយ
ពួក​កូន​ចៅ​ឡុត។ -បង្អង់
9៙ សូម​ប្រព្រឹត្ត​ចំពោះ​ពួក‌គេ
ដូច​ព្រះ‌អង្គ​បានប្រព្រឹត្ត​ចំពោះ​សាសន៍​ម៉ាឌាន
គឺ​ដូច​ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​ស៊ីសេរ៉ា និង​យ៉ាប៊ីន
នៅ​ស្ទឹង​គីសុន
10ជា​អ្នក​ដែល​បាន​វិនាស​ទៅ​នៅ​អេន-ដោរ
ហើយ​បាន​ត្រឡប់​ដូច​ជា​លាមក​នៅ​ដី។
11សូម​ធ្វើ​ឲ្យ​ពួក​មាន​ត្រកូល​ខ្ពស់​របស់​គេ
បាន​ដូច​ជា​អូរិប និង​សៀប
សូម​ឲ្យ​ពួក​ចៅ‌ហ្វាយ​របស់​គេ​ទាំង​អស់
បាន​ដូច​ជា​សេបា និង​សាលមូ‌ណា
12ជា​អ្នក​ដែល​បាន​ពោល​ថា
«ចូរ​យើងនាំ​គ្នា​ចាប់​យក​វាល​ស្មៅ​របស់​ព្រះ
ទុក​ជា​កេរ‌អាករ​របស់​យើង»។
13ឱ​ព្រះ​នៃ​ទូល‌បង្គំ​អើយ
សូម​ធ្វើ​ឲ្យ​គេ​បាន​ដូច​ជា​ធូលី​ដី​ដែល​ត្រូវ​ខ្យល់
ដូច​ជា​ចំបើង​ដែលត្រូវ​ខ្យល់​ផាត់​យក​ទៅ។
14ដូច​ភ្លើង​ដែល​ឆេះ​ព្រៃ
ឬ​អណ្ដាត​ភ្លើង​ដែល​ឆាប​ឆេះ​ភ្នំយ៉ាង​ណា
15សូម​ដេញ​តាម​គេ​ដោយខ្យល់​គំហុក
របស់​ព្រះ‌អង្គ
ហើយ​ធ្វើ​ឲ្យ​គេ​ញ័ររន្ធត់
ដោយ​ព្យុះ​សង្ឃរា​របស់​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ។
16ឱ​ព្រះ‌យេហូវ៉ា​អើយ
សូម​គ្រប​មុខ​គេ​ដោយ​សេចក្ដី​អៀន​ខ្មាស
ដើម្បី​ឲ្យ​គេ​ស្វែង​រក​ព្រះ‌នាម​ព្រះ‌អង្គ។
17សូម​ឲ្យ​គេ​ត្រូវ​ខ្មាស ហើយ​ភ័យ​ស្លុត​រហូត​ទៅ
សូម​ឲ្យ​គេ​វិនាសទៅ​ទាំង​អាប់​យស
18ដើម្បី​ឲ្យ​គេ​បាន​ដឹង​ថា មាន​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ
ដែល​មាន​ព្រះ‌នាម​យេហូវ៉ា
ជា​ព្រះ​ដ៏​ខ្ពស់​បំផុត​លើ​ផែនដី​ទាំង​មូល។

ទើបបានជ្រើសរើសហើយ៖

ទំនុកតម្កើង 83: គកស១៦

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល