ទំនុកតម្កើង 95
95
ការហៅឲ្យចូលមកគោរពប្រណិប័តន៍ដល់ព្រះ
1ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា
ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ
ដែលថ្មដានៃការសង្គ្រោះរបស់យើង!
2ចូរយើងនាំគ្នាចូលមកចំពោះព្រះវត្តមានព្រះអង្គ
ដោយអរព្រះគុណ
ចូរយើងបន្លឺសំឡេងថ្វាយព្រះអង្គ
ដោយបទសរសើរ!
3ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ
ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។
4អស់ទាំងទីជម្រៅនៃផែនដី
នៅក្នុងព្រះហស្តរបស់ព្រះអង្គ
ហើយកំពូលភ្នំទាំងប៉ុន្មាន
ក៏ជារបស់ព្រះអង្គដែរ។
5សមុទ្រជារបស់ព្រះអង្គ
ដ្បិតព្រះអង្គបានបង្កើតសមុទ្រ
ហើយព្រះហស្តរបស់ព្រះអង្គ
ក៏បានសូនធ្វើដីគោកដែរ។
6៙ ចូលមក ចូរយើងឱនកាយ
ថ្វាយបង្គំទាំងអស់គ្នា
ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា
ជាព្រះដែលបង្កើតយើងមក!
7ដ្បិតព្រះអង្គជាព្រះនៃយើង
ហើយយើងជាប្រជារាស្ត្រ
នៅក្នុងវាលស្មៅរបស់ព្រះអង្គ
និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។
នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ
8មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា
ឬដូចកាលថ្ងៃនៅម៉ាសា
ក្នុងទីរហោស្ថាននោះឡើយ
9ជាគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នា
បានល្បងលយើង ហើយសាកមើលយើង
ទោះបើគេបានឃើញកិច្ចការ
ដែលយើងធ្វើក៏ដោយ។
10យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ
អស់រយៈពេលសែសិបឆ្នាំ ហើយថា
«គេជាប្រជាជនដែលមានចិត្តវង្វេង
គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។
11ហេតុនេះ យើងបានស្បថទាំងកំហឹង
របស់យើងថា
«ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក
របស់យើងឡើយ»។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 95: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
ទំនុកតម្កើង 95
95
ការហៅឲ្យចូលមកគោរពប្រណិប័តន៍ដល់ព្រះ
1ចូលមក យើងនាំគ្នាច្រៀងថ្វាយព្រះយេហូវ៉ា
ចូរយើងបន្លឺសំឡេងដោយអំណរដល់ព្រះ
ដែលថ្មដានៃការសង្គ្រោះរបស់យើង!
2ចូរយើងនាំគ្នាចូលមកចំពោះព្រះវត្តមានព្រះអង្គ
ដោយអរព្រះគុណ
ចូរយើងបន្លឺសំឡេងថ្វាយព្រះអង្គ
ដោយបទសរសើរ!
3ដ្បិតព្រះយេហូវ៉ា ជាព្រះដ៏ធំអស្ចារ្យ
ហើយជាព្រះមហាក្សត្រដ៏ធំលើអស់ទាំងព្រះ។
4អស់ទាំងទីជម្រៅនៃផែនដី
នៅក្នុងព្រះហស្តរបស់ព្រះអង្គ
ហើយកំពូលភ្នំទាំងប៉ុន្មាន
ក៏ជារបស់ព្រះអង្គដែរ។
5សមុទ្រជារបស់ព្រះអង្គ
ដ្បិតព្រះអង្គបានបង្កើតសមុទ្រ
ហើយព្រះហស្តរបស់ព្រះអង្គ
ក៏បានសូនធ្វើដីគោកដែរ។
6៙ ចូលមក ចូរយើងឱនកាយ
ថ្វាយបង្គំទាំងអស់គ្នា
ចូរយើងលុតជង្គង់នៅចំពោះព្រះយេហូវ៉ា
ជាព្រះដែលបង្កើតយើងមក!
7ដ្បិតព្រះអង្គជាព្រះនៃយើង
ហើយយើងជាប្រជារាស្ត្រ
នៅក្នុងវាលស្មៅរបស់ព្រះអង្គ
និងជាចៀមនៅក្នុងព្រះហស្តរបស់ព្រះអង្គ។
នៅថ្ងៃនេះ បើអ្នករាល់គ្នាឮសំឡេងព្រះអង្គ
8មិនត្រូវតាំងចិត្តរឹងរូស ដូចកាលនៅមេរីបា
ឬដូចកាលថ្ងៃនៅម៉ាសា
ក្នុងទីរហោស្ថាននោះឡើយ
9ជាគ្រាដែលបុព្វបុរសរបស់អ្នករាល់គ្នា
បានល្បងលយើង ហើយសាកមើលយើង
ទោះបើគេបានឃើញកិច្ចការ
ដែលយើងធ្វើក៏ដោយ។
10យើងមានចិត្តឆ្អែតឆ្អន់នឹងមនុស្សជំនាន់នោះ
អស់រយៈពេលសែសិបឆ្នាំ ហើយថា
«គេជាប្រជាជនដែលមានចិត្តវង្វេង
គេមិនស្គាល់ផ្លូវរបស់យើងឡើយ»។
11ហេតុនេះ យើងបានស្បថទាំងកំហឹង
របស់យើងថា
«ពួកគេមិនត្រូវចូលទៅក្នុងសេចក្ដីសម្រាក
របស់យើងឡើយ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies