មានទេវតាមួយទៀត គឺទេវតាទីបី មកតាមក្រោយ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ហើយទទួលទីសម្គាល់របស់វានៅលើថ្ងាស ឬនៅលើដៃ អ្នកនោះក៏នឹងត្រូវផឹកស្រានៃសេចក្ដីឃោរឃៅរបស់ព្រះ ជាស្រាឥតលាយ ដែលចាក់ទៅក្នុងពែងនៃសេចក្ដីក្រោធរបស់ព្រះអង្គ ហើយគេនឹងត្រូវរងទុក្ខវេទនានៅក្នុងភ្លើង និងស្ពាន់ធ័រ នៅចំពោះមុខពួកទេវតាបរិសុទ្ធ និងនៅចំពោះមុខកូនចៀមផង។ ឯផ្សែងនៃទុក្ខវេទនារបស់គេ ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ។ គេនឹងមិនមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ព្រមទាំងអ្នកដែលទទួលទីសម្គាល់នៃឈ្មោះរបស់វាដែរ»។
អាន វិវរណៈ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: វិវរណៈ 14:9-11
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ