វិវរណៈ 5
5
ក្រាំង និងកូនចៀម
1បន្ទាប់មក ខ្ញុំឃើញមានក្រាំងមួយនៅព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្ក ក្រាំងនោះមានសរសេរទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាប្រាំពីរផង 2ហើយខ្ញុំឃើញទេវតាដ៏ខ្លាំងពូកែមួយរូប ប្រកាសដោយសំឡេងយ៉ាងខ្លាំងថា៖ «តើអ្នកណាគួរនឹងបកត្រា ហើយបើកក្រាំងនោះបាន?» 3តែគ្មានអ្នកណាម្នាក់អាចនឹងបើកក្រាំងនោះ ឬក្រឡេកមើលបានឡើយ សូម្បីនៅស្ថានសួគ៌ នៅផែនដី ឬនៅក្រោមដីក៏ពុំបានដែរ 4ហើយខ្ញុំក៏ចាប់ផ្តើមយំជាខ្លាំង ដោយព្រោះគ្មានអ្នកណាស័ក្តិសមនឹងបើក ឬក្រឡេកមើលក្រាំងនោះបានទេ។ 5ពេលនោះ មានចាស់ទុំម្នាក់ពោលមកខ្ញុំថា៖ «កុំយំអី មើល៍! សិង្ហដែលកើតពីកុលសម្ព័ន្ធយូដា ជាឫសកែវព្រះបាទដាវីឌ ទ្រង់បានឈ្នះ ហើយអាចនឹងបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះបាន»។
6បន្ទាប់មក នៅរវាងបល្ល័ង្កនឹងសត្វមានជីវិតទាំងបួន និងក្នុងចំណោមពួកចាស់ទុំ ខ្ញុំឃើញកូនចៀមមួយ ដែលមើលទៅដូចជាបានសម្លាប់ហើយ មានស្នែងប្រាំពីរ និងភ្នែកប្រាំពីរ ភ្នែកទាំងនោះគឺជាវិញ្ញាណទាំងប្រាំពីររបស់ព្រះ ដែលទ្រង់ចាត់ទៅពេញលើផែនដី។ 7កូនចៀមនោះក៏មកយកក្រាំង ពីព្រះហស្តស្តាំរបស់ព្រះអង្គ ដែលគង់លើបល្ល័ង្ក។ 8ពេលកូនចៀមបានទទួលក្រាំងរួចហើយ សត្វមានជីវិតទាំងបួន និងពួកចាស់ទុំទាំងម្ភៃបួននាក់បានក្រាបចុះនៅមុខកូនចៀម ម្នាក់ៗកាន់ស៊ុង និងពានមាស ពេញដោយគ្រឿងក្រអូប ដែលជាសេចក្ដីអធិស្ឋានរបស់ពួកបរិសុទ្ធ 9ហើយគេក៏ច្រៀងទំនុកមួយថ្មីថា៖ «ព្រះអង្គសមនឹងទទួលក្រាំងនេះ ហើយបកត្រាផង ដ្បិតព្រះអង្គត្រូវគេធ្វើគុត ហើយបានលោះមនុស្សដោយព្រះលោហិតរបស់ព្រះអង្គ ពីគ្រប់កុលសម្ព័ន្ធ គ្រប់ភាសា គ្រប់ជនជាតិ និងគ្រប់សាសន៍ ថ្វាយដល់ព្រះ។ 10ព្រះអង្គបានធ្វើឲ្យពួកគេទៅជារាជាណាចក្រមួយ និងជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើង ហើយពួកគេនឹងសោយរាជ្យលើផែនដី»។
11បន្ទាប់មក ខ្ញុំបានឃើញ ហើយក៏ឮសំឡេងទេវតាជាច្រើននៅជុំវិញបល្ល័ង្ក ព្រមទាំងសត្វមានជីវិត និងពួកចាស់ទុំផង ហើយចំនួននៃទេវតានោះ មានទាំងម៉ឺនទាំងសែន ច្រើនអនេកអនន្ត។ 12គ្រប់គ្នាក៏បន្លឺសំឡេងថា៖ «កូនចៀមដែលគេបានសម្លាប់ នោះគួរនឹងបានព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា ឥទ្ធិឫទ្ធិ កិត្តិនាម សិរីល្អ និងព្រះពរ»។ 13ពេលនោះ ខ្ញុំឮគ្រប់ទាំងអស់ដែលមានជីវិត នៅស្ថានសួគ៌ នៅផែនដី នៅក្រោមដី ហើយនៅក្នុងសមុទ្រ និងគ្រប់ទាំងអស់ដែលនៅស្ថានទាំងនោះ ពោលថា៖ «សូមថ្វាយព្រះពរ កិត្តិនាម សិរីល្អ និងព្រះចេស្តា ដល់ព្រះអង្គដែលគង់លើបល្ល័ង្ក ហើយដល់កូនចៀម នៅអស់កល្បជានិច្ចរៀងរាបតទៅ»។ 14បន្ទាប់មក សត្វមានជីវិតទាំងបួនក៏ទទួលថា៖ «អាម៉ែន» ហើយពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ។
ទើបបានជ្រើសរើសហើយ៖
វិវរណៈ 5: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies

: