សេផានា 3
3
អំពើអាក្រក់របស់ក្រុងយេរូសាឡិម
1វេទនាដល់ទីក្រុងបះបោរ ហើយស្មោកគ្រោក
ជាទីក្រុងដែលសង្កត់សង្កិនគ្នា!
2គេមិនស្តាប់ព្រះសូរសៀងរបស់ព្រះយេហូវ៉ាទេ
ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅដែរ។
គេមិនទុកចិត្តព្រះយេហូវ៉ាសោះ
ក៏មិនចូលទៅជិតព្រះរបស់ខ្លួនឡើយ។
3ពួកមន្ត្រីនៅកណ្ដាលក្រុងនេះ
សុទ្ធតែជាសិង្ហដែលគ្រហឹម
ពួកចៅក្រមរបស់គេជាឆ្កែព្រៃ
ដែលរកស៊ីនៅពេលល្ងាច
ដែលមិនទុកអ្វីឲ្យនៅរហូតដល់ព្រឹកឡើយ។
4ពួកហោរារបស់គេសុទ្ធតែមានចិត្តសាវា
ជាមនុស្សក្បត់
ឯពួកសង្ឃរបស់គេបានបង្អាប់ទីបរិសុទ្ធ
គេបានប្រព្រឹត្តបំពានចំពោះក្រឹត្យវិន័យ។
5ប៉ុន្ដែ ព្រះយេហូវ៉ាដែលគង់នៅកណ្ដាលគេ
ព្រះអង្គសុចរិត
ព្រះអង្គមិនប្រព្រឹត្តអំពើទុច្ចរិតសោះ
រៀងរាល់ព្រឹក ព្រះអង្គបង្ហាញសេចក្ដីយុត្តិធម៌
របស់ព្រះអង្គឲ្យគេឃើញ
រាល់ពេលថ្ងៃរះ មិនដែលអាក់ខាន
តែមនុស្សអាក្រក់មិនចេះខ្មាសឡើយ។
6យើងបានធ្វើឲ្យជាតិសាសន៍នានាវិនាសទៅ
កំផែងការពាររបស់គេត្រូវដួលរលំ
យើងបានធ្វើឲ្យផ្លូវរបស់គេខូចបង់
កុំឲ្យអ្នកណាដើរតាមនោះទៀតឡើយ
ទីក្រុងរបស់គេត្រូវទុកចោលនៅស្ងាត់ជ្រងំ
គ្មានមនុស្ស
គឺគ្មានអ្នកណាអាស្រ័យនៅឡើយ។
7យើងគិតថា "ប្រាកដជាឯងរាល់គ្នានឹងកោតខ្លាចយើង
ឯងរាល់គ្នានឹងទទួលការប្រៀនប្រដៅ។
នោះទីលំនៅរបស់ឯងរាល់គ្នាមិនត្រូវកាត់ចេញ
តាមអស់ទាំងសេចក្ដីដែលយើងបាន
តម្រូវឲ្យទាស់នឹងឯងរាល់គ្នាឡើយ"។
ប៉ុន្តែ ពួកគេចេះតែប្រព្រឹត្តអស់ទាំង
អំពើអាក្រក់កាន់តែខ្លាំងឡើង។
ការដាក់ទោស និងការប្រែចិត្តរបស់ជាតិសាសន៍
8ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ចូររង់ចាំយើង
គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។
ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍
ដើម្បីប្រជុំអស់ទាំងនគរ
ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង
គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ
ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ
ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
9ដ្បិតនៅគ្រានោះ យើងនឹងឲ្យជនជាតិទាំងឡាយ
មានបបូរមាត់ស្អាត
ដើម្បីឲ្យគេបានអំពាវនាវរក
ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា
ហើយព្រមចិត្តគ្នាគោរពបម្រើព្រះអង្គ។
10ពួកអ្នកថ្វាយបង្គំយើង
គឺកូនស្រីនៃពួកអ្នកដែលយើងបានកម្ចាត់កម្ចាយទៅ
គេនឹងនាំយកតង្វាយពីខាងនាយទន្លេ
ស្រុកអេធីយ៉ូពី មកថ្វាយយើង។
11នៅថ្ងៃនោះ អ្នកមិនត្រូវខ្មាស
ដោយព្រោះអំពើដែលអ្នកបានប្រព្រឹត្ត
ជាការដែលអ្នកបានបះបោរ
ទាស់នឹងយើងទៀតនោះឡើយ
ដ្បិតនៅគ្រានោះ
យើងនឹងដកយកពួកអ្នកដែលអួតអាង
ដោយឆ្មើងឆ្មៃ ចេញពីចំណោមអ្នក
ហើយអ្នកនឹងលែងមានចិត្តអំនួត
នៅលើភ្នំបរិសុទ្ធរបស់យើងទៀត។
12ប៉ុន្ដែ យើងនឹងទុកប្រជាជនមួយពួកដែលទន់ទាប
ហើយកម្សត់ទុគ៌តនៅកណ្ដាលអ្នក
គេនឹងស្វែងរកទីពួនជ្រកក្នុងព្រះនាមព្រះយេហូវ៉ា
13អស់អ្នកដែលនៅសេសសល់ក្នុងពួកអ៊ីស្រាអែល
គេនឹងមិនប្រព្រឹត្តអំពើទុច្ចរិត
ឬពោលពាក្យកុហកទៀតឡើយ
ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ
ដ្បិតគេនឹងរកស៊ី ហើយដេកចុះ
ឥតមានអ្នកណាបំភ័យគេឡើយ។
ចម្រៀងនៃអំណរ
14ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង
ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើង
ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ
ហើយរីករាយឲ្យអស់ពីចិត្តទៅ!
15ព្រះយេហូវ៉ាបានលើកលែងទោសឲ្យអ្នក
ព្រះអង្គបានបង្វែរខ្មាំងសត្រូវរបស់អ្នកចេញ។
ព្រះយេហូវ៉ាជាមហាក្សត្ររបស់អ៊ីស្រាអែល
គង់នៅកណ្ដាលអ្នក
អ្នកនឹងមិនខ្លាចសេចក្ដីអាក្រក់ទៀតឡើយ។
16នៅថ្ងៃនោះ នឹងមានគេពោលមកកាន់
ក្រុងយេរូសាឡិមថា
កុំខ្លាចអ្វីឡើយ ឱស៊ីយ៉ូនអើយ
កុំឲ្យដៃអ្នកអន់ថយឲ្យសោះ។
17ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក
ព្រះអង្គគង់នៅកណ្ដាលអ្នក
ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ
ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ
ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់
ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ព្រះអង្គនឹងរីករាយចំពោះអ្នក
ដោយសំឡេងច្រៀងយ៉ាងឮ។
18យើងនឹងប្រមូលអស់អ្នកក្នុងចំណោម
ឯងរាល់គ្នាដែលស្តាយស្រណោះថ្ងៃបុណ្យដ៏សំខាន់
ដើម្បីកុំឲ្យឯងរាល់គ្នារងដំណៀលទៀតឡើយ។
19មើល៍ នៅគ្រានោះ
យើងនឹងធ្វើទោសអស់អ្នកដែលសង្កត់សង្កិនអ្នក
យើងនឹងសង្គ្រោះអ្នកដែលខ្វិន
ហើយប្រមូលអ្នកដែលគេបណ្តេញចេញមកវិញ
យើងនឹងបំផ្លាស់សេចក្ដីអាម៉ាស់របស់គេ
ឲ្យទៅជាទីសរសើរ
ហើយឲ្យមានកេរ្ដិ៍ឈ្មោះល្បីពាសពេញលើផែនដី។
20នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក
នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា
ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ
ហើយឲ្យបានជាទីសរសើរក្នុងចំណោម
អស់ទាំងសាសន៍នៅលើផែនដី
នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ
នៅចំពោះភ្នែកឯងរាល់គ្នា
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
ទើបបានជ្រើសរើសហើយ៖
សេផានា 3: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies
សេផានា 3
3
អំពើអាក្រក់របស់ក្រុងយេរូសាឡិម
1វេទនាដល់ទីក្រុងបះបោរ ហើយស្មោកគ្រោក
ជាទីក្រុងដែលសង្កត់សង្កិនគ្នា!
2គេមិនស្តាប់ព្រះសូរសៀងរបស់ព្រះយេហូវ៉ាទេ
ក៏មិនព្រមទទួលសេចក្ដីប្រៀនប្រដៅដែរ។
គេមិនទុកចិត្តព្រះយេហូវ៉ាសោះ
ក៏មិនចូលទៅជិតព្រះរបស់ខ្លួនឡើយ។
3ពួកមន្ត្រីនៅកណ្ដាលក្រុងនេះ
សុទ្ធតែជាសិង្ហដែលគ្រហឹម
ពួកចៅក្រមរបស់គេជាឆ្កែព្រៃ
ដែលរកស៊ីនៅពេលល្ងាច
ដែលមិនទុកអ្វីឲ្យនៅរហូតដល់ព្រឹកឡើយ។
4ពួកហោរារបស់គេសុទ្ធតែមានចិត្តសាវា
ជាមនុស្សក្បត់
ឯពួកសង្ឃរបស់គេបានបង្អាប់ទីបរិសុទ្ធ
គេបានប្រព្រឹត្តបំពានចំពោះក្រឹត្យវិន័យ។
5ប៉ុន្ដែ ព្រះយេហូវ៉ាដែលគង់នៅកណ្ដាលគេ
ព្រះអង្គសុចរិត
ព្រះអង្គមិនប្រព្រឹត្តអំពើទុច្ចរិតសោះ
រៀងរាល់ព្រឹក ព្រះអង្គបង្ហាញសេចក្ដីយុត្តិធម៌
របស់ព្រះអង្គឲ្យគេឃើញ
រាល់ពេលថ្ងៃរះ មិនដែលអាក់ខាន
តែមនុស្សអាក្រក់មិនចេះខ្មាសឡើយ។
6យើងបានធ្វើឲ្យជាតិសាសន៍នានាវិនាសទៅ
កំផែងការពាររបស់គេត្រូវដួលរលំ
យើងបានធ្វើឲ្យផ្លូវរបស់គេខូចបង់
កុំឲ្យអ្នកណាដើរតាមនោះទៀតឡើយ
ទីក្រុងរបស់គេត្រូវទុកចោលនៅស្ងាត់ជ្រងំ
គ្មានមនុស្ស
គឺគ្មានអ្នកណាអាស្រ័យនៅឡើយ។
7យើងគិតថា "ប្រាកដជាឯងរាល់គ្នានឹងកោតខ្លាចយើង
ឯងរាល់គ្នានឹងទទួលការប្រៀនប្រដៅ។
នោះទីលំនៅរបស់ឯងរាល់គ្នាមិនត្រូវកាត់ចេញ
តាមអស់ទាំងសេចក្ដីដែលយើងបាន
តម្រូវឲ្យទាស់នឹងឯងរាល់គ្នាឡើយ"។
ប៉ុន្តែ ពួកគេចេះតែប្រព្រឹត្តអស់ទាំង
អំពើអាក្រក់កាន់តែខ្លាំងឡើង។
ការដាក់ទោស និងការប្រែចិត្តរបស់ជាតិសាសន៍
8ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖
ចូររង់ចាំយើង
គឺរង់ចាំថ្ងៃដែលយើងក្រោកឡើងសង្គ្រុបលើគេ។
ដ្បិតយើងសម្រេចនឹងប្រមូលអស់ទាំងសាសន៍
ដើម្បីប្រជុំអស់ទាំងនគរ
ប្រយោជន៍នឹងចាក់សេចក្ដីគ្នាន់ក្នាញ់របស់យើង
គឺជាសេចក្ដីក្រេវក្រោធដ៏សហ័សរបស់យើងទៅលើគេ
ដ្បិតផែនដីទាំងមូលនឹងត្រូវឆេះ
ដោយភ្លើងនៃសេចក្ដីប្រចណ្ឌរបស់យើង។
9ដ្បិតនៅគ្រានោះ យើងនឹងឲ្យជនជាតិទាំងឡាយ
មានបបូរមាត់ស្អាត
ដើម្បីឲ្យគេបានអំពាវនាវរក
ព្រះនាមព្រះយេហូវ៉ាទាំងអស់គ្នា
ហើយព្រមចិត្តគ្នាគោរពបម្រើព្រះអង្គ។
10ពួកអ្នកថ្វាយបង្គំយើង
គឺកូនស្រីនៃពួកអ្នកដែលយើងបានកម្ចាត់កម្ចាយទៅ
គេនឹងនាំយកតង្វាយពីខាងនាយទន្លេ
ស្រុកអេធីយ៉ូពី មកថ្វាយយើង។
11នៅថ្ងៃនោះ អ្នកមិនត្រូវខ្មាស
ដោយព្រោះអំពើដែលអ្នកបានប្រព្រឹត្ត
ជាការដែលអ្នកបានបះបោរ
ទាស់នឹងយើងទៀតនោះឡើយ
ដ្បិតនៅគ្រានោះ
យើងនឹងដកយកពួកអ្នកដែលអួតអាង
ដោយឆ្មើងឆ្មៃ ចេញពីចំណោមអ្នក
ហើយអ្នកនឹងលែងមានចិត្តអំនួត
នៅលើភ្នំបរិសុទ្ធរបស់យើងទៀត។
12ប៉ុន្ដែ យើងនឹងទុកប្រជាជនមួយពួកដែលទន់ទាប
ហើយកម្សត់ទុគ៌តនៅកណ្ដាលអ្នក
គេនឹងស្វែងរកទីពួនជ្រកក្នុងព្រះនាមព្រះយេហូវ៉ា
13អស់អ្នកដែលនៅសេសសល់ក្នុងពួកអ៊ីស្រាអែល
គេនឹងមិនប្រព្រឹត្តអំពើទុច្ចរិត
ឬពោលពាក្យកុហកទៀតឡើយ
ក៏នឹងឥតឃើញមានអណ្ដាតឆបោកនៅក្នុងមាត់គេដែរ
ដ្បិតគេនឹងរកស៊ី ហើយដេកចុះ
ឥតមានអ្នកណាបំភ័យគេឡើយ។
ចម្រៀងនៃអំណរ
14ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀងឡើង
ឱអ៊ីស្រាអែលអើយ ចូរស្រែកឡើង
ឱកូនស្រីយេរូសាឡិមអើយ ចូរអរសប្បាយ
ហើយរីករាយឲ្យអស់ពីចិត្តទៅ!
15ព្រះយេហូវ៉ាបានលើកលែងទោសឲ្យអ្នក
ព្រះអង្គបានបង្វែរខ្មាំងសត្រូវរបស់អ្នកចេញ។
ព្រះយេហូវ៉ាជាមហាក្សត្ររបស់អ៊ីស្រាអែល
គង់នៅកណ្ដាលអ្នក
អ្នកនឹងមិនខ្លាចសេចក្ដីអាក្រក់ទៀតឡើយ។
16នៅថ្ងៃនោះ នឹងមានគេពោលមកកាន់
ក្រុងយេរូសាឡិមថា
កុំខ្លាចអ្វីឡើយ ឱស៊ីយ៉ូនអើយ
កុំឲ្យដៃអ្នកអន់ថយឲ្យសោះ។
17ព្រះយេហូវ៉ាដ៏ជាព្រះរបស់អ្នក
ព្រះអង្គគង់នៅកណ្ដាលអ្នក
ព្រះអង្គជាព្រះដ៏មានឥទ្ធិឫទ្ធិដែលនឹងសង្គ្រោះ
ព្រះអង្គនឹងរីករាយចំពោះអ្នកដោយអរសប្បាយ
ព្រះអង្គនឹងធ្វើឲ្យអ្នកមានចិត្តស្ងប់
ដោយសេចក្ដីស្រឡាញ់របស់ព្រះអង្គ
ព្រះអង្គនឹងរីករាយចំពោះអ្នក
ដោយសំឡេងច្រៀងយ៉ាងឮ។
18យើងនឹងប្រមូលអស់អ្នកក្នុងចំណោម
ឯងរាល់គ្នាដែលស្តាយស្រណោះថ្ងៃបុណ្យដ៏សំខាន់
ដើម្បីកុំឲ្យឯងរាល់គ្នារងដំណៀលទៀតឡើយ។
19មើល៍ នៅគ្រានោះ
យើងនឹងធ្វើទោសអស់អ្នកដែលសង្កត់សង្កិនអ្នក
យើងនឹងសង្គ្រោះអ្នកដែលខ្វិន
ហើយប្រមូលអ្នកដែលគេបណ្តេញចេញមកវិញ
យើងនឹងបំផ្លាស់សេចក្ដីអាម៉ាស់របស់គេ
ឲ្យទៅជាទីសរសើរ
ហើយឲ្យមានកេរ្ដិ៍ឈ្មោះល្បីពាសពេញលើផែនដី។
20នៅគ្រានោះ យើងនឹងនាំឯងរាល់គ្នាចូលមក
នៅគ្រានោះ យើងនឹងប្រមូលផ្ដុំឯងរាល់គ្នា
ដ្បិតយើងនឹងធ្វើឲ្យឯងរាល់គ្នាមានកេរ្ដិ៍ឈ្មោះ
ហើយឲ្យបានជាទីសរសើរក្នុងចំណោម
អស់ទាំងសាសន៍នៅលើផែនដី
នៅពេលដែលយើងស្ដារស្ថានភាពរបស់អ្នកឡើងវិញ
នៅចំពោះភ្នែកឯងរាល់គ្នា
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។:៚
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies