John 5
5
1 បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានយាងទៅក្រុងយេរូសាឡិម ព្រោះមានពិធីបុណ្យមួយរបស់ជនជាតិយូដា។
2 នៅក្រុងយេរូសាឡិមមានស្រះទឹកមួយនៅជិតទ្វារចៀម ដែលមានឈ្មោះជាភាសាហេព្រើរថា បេថែសដា ហើយមានសាលាសំណាក់ប្រាំនៅទីនោះ
3 មានមនុស្សជាច្រើនបានដេកនៅក្នុងសាលាសំណាក់ទាំងនោះ មានទាំងមនុស្សឈឺ មនុស្សខ្វាក់ មនុស្សខ្វិន និងមនុស្សស្វិតដៃជើង(គឺពួកគេកំពុងរង់ចាំទឹកកម្រើក
4 ដ្បិតមានទេវតារបស់ព្រះអម្ចាស់មួយរូប យូរៗម្ដងបានចុះមកកូរទឹកក្នុងស្រះនោះ ពេលកូរទឹករួចហើយ អ្នកណាចុះបានមុនគេ អ្នកនោះនឹងជាស្អាត ទោះបីអ្នកនោះឈឺអ្វីក៏ដោយ)។
5 នៅទីនោះមានបុរសម្នាក់មានជំងឺសាមសិបប្រាំបីឆ្នាំមកហើយ
6 ពេលព្រះយេស៊ូឃើញគាត់កំពុងដេកនៅទីនោះ ទាំងដឹងថា គាត់នៅបែបនេះយូរហើយ ព្រះអង្គក៏មានបន្ទូលទៅគាត់ថា៖ «តើអ្នកចង់ជាដែរឬទេ?»
7 អ្នកជំងឺនោះទូលថា៖ «លោកម្ចាស់អើយ! ពេលទឹកកម្រើកគ្មានអ្នកណាយកខ្ញុំទៅដាក់ក្នុងស្រះនោះទេ ហើយពេលណាខ្ញុំកំពុងចុះ នោះមានអ្នកផ្សេងបានចុះទៅមុនខ្ញុំ»
8 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរក្រោកឡើងយកកន្ទេលរបស់អ្នក ហើយទៅចុះ»
9 ភ្លាមនោះ គាត់ក៏ជាសះស្បើយ ហើយយកកន្ទេលរបស់គាត់ចេញទៅ។ ថ្ងៃនោះជាថ្ងៃសប្ប័ទ
10 ដូច្នេះពួកជនជាតិយូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ វិន័យមិនអនុញ្ញាតឲ្យអ្នកលីកន្ទេលរបស់អ្នកទេ»
11 ប៉ុន្ដែគាត់ឆ្លើយទៅពួកគេថា៖ «អ្នកប្រោសខ្ញុំឲ្យជាបានបង្គាប់ខ្ញុំថា ចូរយកកន្ទេលរបស់អ្នក ហើយទៅចុះ»។
12 ពួកគេក៏សួរគាត់ថា៖ «តើអ្នកដែលប្រាប់អ្នកថា ចូរយកកន្ទេល ហើយទៅចុះនោះជានរណា?»
13 ប៉ុន្ដែបុរសដែលបានជានោះក៏មិនដឹងថានោះជានរណាដែរ ព្រោះព្រះយេស៊ូបានយាងចេញទៅបាត់ក្នុងចំណោមបណ្ដាជនដែលនៅកន្លែងនោះ។
14 បន្ទាប់ពីហេតុការណ៍ទាំងនេះ ព្រះយេស៊ូបានឃើញគាត់ក្នុងព្រះវិហារ ក៏មានបន្ទូលទៅគាត់ថា៖ «មើល៍ អ្នកបានជាហើយ ចូរកុំប្រព្រឹត្ដបាបទៀត បើមិនដូច្នោះទេ អ្នកមុខជាកើតសេចក្តីវេទនាជាងមុនទៅទៀត»
15 បុរសនោះក៏ចេញទៅប្រាប់ពួកជនជាតិយូដាថា អ្នកដែលបានប្រោសគាត់ឲ្យជា គឺព្រះយេស៊ូ។
16 ហេតុនេះហើយ ពួកជនជាតិយូដាបានបៀតបៀនព្រះយេស៊ូ ដោយសារតែព្រះអង្គធ្វើការនោះនៅថ្ងៃសប្ប័ទ។
17 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ព្រះវរបិតារបស់ខ្ញុំធ្វើការរហូតដល់សព្វថ្ងៃនេះ ដូច្នេះខ្ញុំក៏ធ្វើការដែរ»។
18 ហេតុនេះហើយ ពួកជនជាតិយូដាចង់សម្លាប់ព្រះអង្គកាន់តែខ្លាំងឡើង ព្រោះព្រះអង្គមិនគ្រាន់តែល្មើសវិន័យថ្ងៃសប្ប័ទប៉ុណ្ណោះទេ ថែមទាំងហៅព្រះជាម្ចាស់ថាជាព្រះវរបិតារបស់ព្រះអង្គទៀត គឺព្រះអង្គលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។
19 ព្រះយេស៊ូក៏មានបន្ទូលទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា ព្រះរាជបុត្រាមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ លុះត្រាតែព្រះអង្គឃើញព្រះវរបិតាធ្វើការនោះ ដ្បិតការអ្វីដែលព្រះវរបិតាធ្វើ នោះព្រះរាជបុត្រាក៏ធ្វើការដូច្នោះដែរ
20 ព្រោះព្រះវរបិតាស្រឡាញ់ព្រះរាជបុត្រា ហើយបានបង្ហាញព្រះរាជបុត្រាពីកិច្ចការទាំងអស់ដែលព្រះអង្គធ្វើ រួចព្រះអង្គនឹងបង្ហាញព្រះរាជបុត្រាពីកិច្ចការដែលធំជាងនេះទៅទៀត ដើម្បីឲ្យអ្នករាល់គ្នាស្ងើចសរសើរ
21 ដ្បិតព្រះវរបិតាប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ហើយប្រទានជីវិតដល់គេជាយ៉ាងណា នោះព្រះរាជបុត្រាក៏ប្រទានជីវិតដល់អស់អ្នកដែលព្រះអង្គសព្វព្រះហឫទ័យជាយ៉ាងនោះដែរ
22 ហើយព្រះវរបិតាមិនជំនុំជម្រះអ្នកណាទេ ប៉ុន្ដែព្រះអង្គប្រគល់ឲ្យព្រះរាជបុត្រាជំនុំជម្រះទាំងអស់
23 ដើម្បីឲ្យមនុស្សគ្រប់គ្នាគោរពព្រះរាជបុត្រា ដូចជាគោរពព្រះវរបិតាដែរ។ អ្នកណាដែលមិនគោរពព្រះរាជបុត្រា នោះក៏មិនគោរពព្រះវរបិតាដែលចាត់ព្រះរាជបុត្រាឲ្យមកដែរ។
24 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នកណាស្តាប់ពាក្យរបស់ខ្ញុំ ហើយជឿព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមក អ្នកនោះមានជីវិតអស់កល្បជានិច្ច មិនជាប់សេចក្ដីជំនុំជម្រះទេ គឺត្រូវបានចម្លងឲ្យផុតពីសេចក្តីស្លាប់ទៅឯជីវិតវិញ។
25 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា នឹងមានពេលមួយមកដល់ គឺពេលនេះហើយដែលមនុស្សស្លាប់នឹងឮសំឡេងព្រះរាជបុត្រារបស់ព្រះជាម្ចាស់ ហើយអស់អ្នកដែលឮនឹងមានជីវិត។
26 ព្រះវរបិតាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងណា នោះព្រះអង្គក៏ប្រទានឲ្យព្រះរាជបុត្រាមានជីវិតនៅក្នុងព្រះអង្គផ្ទាល់យ៉ាងនោះដែរ
27 ហើយព្រះអង្គបានប្រទានសិទ្ធិអំណាចឲ្យព្រះរាជបុត្រាជំនុំជម្រះ ព្រោះព្រះរាជបុត្រាជាកូនមនុស្ស
28 ចូរកុំឆ្ងល់ពីសេចក្តីនេះឡើយ ដ្បិតនឹងមានពេលមួយមកដល់ គឺពួកមនុស្សស្លាប់ទាំងអស់ដែលនៅក្នុងផ្នូរនឹងឮសំឡេងរបស់ព្រះរាជបុត្រា
29 ហើយចេញមក អស់អ្នកប្រព្រឹត្តល្អនឹងរស់ឡើងវិញដើម្បីមានជីវិត រីឯអស់អ្នកប្រព្រឹត្តអាក្រក់នឹងរស់ឡើងវិញដើម្បីទទួលការជំនុំជម្រះ
30 ដូច្នេះខ្ញុំមិនអាចធ្វើការអ្វីមួយដោយខ្លួនឯងបានទេ ខ្ញុំជំនុំជម្រះតាមតែខ្ញុំឮ ហើយការជំនុំជម្រះរបស់ខ្ញុំក៏សុចរិត ព្រោះខ្ញុំមិនធ្វើតាមបំណងរបស់ខ្លួនឯងទេ គឺតាមបំណងរបស់ព្រះជាម្ចាស់ដែលចាត់ខ្ញុំឲ្យមកនោះវិញ។
31 បើខ្ញុំធ្វើបន្ទាល់ពីខ្លួនខ្ញុំ នោះសេចក្តីបន្ទាល់របស់ខ្ញុំមិនពិតទេ
32 ផ្ទុយទៅវិញមានម្នាក់ទៀតដែលធ្វើបន្ទាល់អំពីខ្ញុំ ហើយខ្ញុំដឹងថា សេចក្តីបន្ទាល់ដែលអ្នកនោះបានធ្វើបន្ទាល់អំពីខ្ញុំ គឺពិតប្រាកដ។
33 អ្នករាល់គ្នាបានចាត់មនុស្សឲ្យទៅឯលោកយ៉ូហាន ហើយគាត់បានធ្វើបន្ទាល់អំពីសេចក្តីពិត
34 ប៉ុន្ដែសេចក្ដីបន្ទាល់ដែលខ្ញុំបានទទួលនោះមិនមែនមកពីមនុស្សទេ ព្រោះខ្ញុំនិយាយសេចក្ដីទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាបានទទួលសេចក្ដីសង្គ្រោះ
35 រីឯលោកយ៉ូហានវិញ គាត់ជាចង្កៀងកំពុងឆេះ និងកំពុងបញ្ចេញពន្លឺ ហើយអ្នករាល់គ្នាចង់រីករាយជាមួយពន្លឺរបស់គាត់មួយរយៈពេល
36 ប៉ុន្ដែសេចក្ដីបន្ទាល់ដែលខ្ញុំមាននោះវិសេសជាងសេចក្ដីបន្ទាល់របស់លោកយ៉ូហាន រីឯកិច្ចការទាំងប៉ុន្មានដែលខ្ញុំកំពុងធ្វើនេះ បានធ្វើបន្ទាល់ថា ព្រះវរបិតាបានចាត់ខ្ញុំឲ្យមកមែន ដ្បិតព្រះវរបិតាបានប្រគល់កិច្ចការទាំងប៉ុន្មានឲ្យខ្ញុំធ្វើបង្ហើយ
37 ហើយព្រះវរបិតាដែលចាត់ខ្ញុំឲ្យមកនោះ ព្រះអង្គក៏ធ្វើបន្ទាល់អំពីខ្ញុំដែរ ប៉ុន្ដែអ្នករាល់គ្នាមិនធ្លាប់ឮសំឡេងរបស់ព្រះអង្គឡើយ ហើយក៏មិនធ្លាប់ឃើញរូបរាងរបស់ព្រះអង្គដែរ។
38 អ្នករាល់គ្នាគ្មានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងខ្លួនទាល់តែសោះ ព្រោះអ្នករាល់គ្នាមិនជឿព្រះមួយអង្គនេះដែលព្រះវរបិតាបានចាត់ឲ្យមក
39 រួចអ្នករាល់គ្នាខំស្រាវជ្រាវបទគម្ពីរ ព្រោះអ្នករាល់គ្នាស្មានថា អាចមានជីវិតអស់កល្បជានិច្ចដោយសារបទគម្ពីរទាំងនោះ ប៉ុន្ដែបទគម្ពីរទាំងនោះបានធ្វើបន្ទាល់អំពីខ្ញុំ។
40 ទោះបីយ៉ាងនេះក្ដី អ្នករាល់គ្នាមិនចង់មកឯខ្ញុំ ដើម្បីឲ្យមានជីវិតទេ
41 ហើយខ្ញុំក៏មិនទទួលការសរសើរពីមនុស្សដែរ
42 ខ្ញុំស្គាល់អ្នករាល់គ្នា ហើយដឹងថា អ្នករាល់គ្នាគ្មានសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងខ្លួនទេ។
43 ខ្ញុំមកនៅក្នុងព្រះនាមព្រះវរបិតារបស់ខ្ញុំ នោះអ្នករាល់គ្នាមិនព្រមទទួលខ្ញុំទេ ប៉ុន្ដែបើមានអ្នកផ្សេងទៀតមកនៅក្នុងឈ្មោះរបស់គេផ្ទាល់ នោះអ្នករាល់គ្នាមុខជាព្រមទទួលគេមិនខាន
44 ដូច្នេះ បើអ្នករាល់គ្នាទទួលយកតែការសរសើរពីគ្នាទៅវិញទៅមក ហើយមិនព្រមស្វែងរកការសរសើរដែលមកពីព្រះជាម្ចាស់ ដែលជាព្រះតែមួយអង្គនោះ តើអាចឲ្យអ្នករាល់គ្នាជឿយ៉ាងដូចម្តេចបាន?
45 ហើយកុំគិតថា ខ្ញុំនឹងចោទប្រកាន់អ្នករាល់គ្នាដល់ព្រះវរបិតាឲ្យសោះ អ្នកដែលចោទប្រកាន់អ្នករាល់គ្នានោះ គឺលោកម៉ូសេ ដែលអ្នករាល់គ្នាបានសង្ឃឹមលើគាត់
46 ព្រោះបើអ្នករាល់គ្នាជឿលោកម៉ូសេ នោះអ្នករាល់គ្នាក៏ជឿខ្ញុំដែរ ដ្បិតគាត់បានចែងអំពីខ្ញុំ
47 ផ្ទុយទៅវិញ បើអ្នករាល់គ្នាមិនជឿសេចក្ដីដែលគាត់បានចែងទុកនោះផង តើធ្វើដូចម្ដេចឲ្យអ្នករាល់គ្នានឹងជឿពាក្យរបស់ខ្ញុំបាន?»
ទើបបានជ្រើសរើសហើយ៖
John 5: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: