ដូច្នេះហើយបានជាខ្ញុំគិតថា ខ្លួនខ្ញុំមិនស័ក្តិសមមកជួបលោក ប៉ុន្ដែសូមលោកនិយាយតែមួយម៉ាត់ចុះ នោះបាវបម្រើរបស់ខ្ញុំនឹងជាសះស្បើយមិនខាន ដ្បិតខ្ញុំជាមនុស្សម្នាក់ ដែលស្ថិតនៅក្រោមសិទ្ធិអំណាចដែរ ខ្ញុំមានទាហានជាច្រើននៅក្រោមបញ្ជាខ្ញុំ បើខ្ញុំប្រាប់ម្នាក់នេះឲ្យទៅ គេនឹងទៅ ប្រាប់ម្នាក់ទៀតឲ្យមក គេនឹងមក ហើយប្រាប់បាវបម្រើរបស់ខ្ញុំឲ្យធ្វើការនេះ គេក៏ធ្វើ» កាលបានឮសេចក្ដីទាំងនេះ ព្រះយេស៊ូស្ងើចសរសើរគាត់ រួចបែរមកមានបន្ទូលនឹងបណ្ដាជនដែលកំពុងដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះទេ»។
អាន Luke 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: Luke 7:7-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ