Matthew 14
14
1 គ្រានោះ ហេរ៉ូឌជាស្ដេចត្រាញ់បានឮដំណឹងអំពីព្រះយេស៊ូ
2 ស្ដេចមានបន្ទូលទៅពួកបាវបម្រើថា៖ «ម្នាក់នេះជាយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក បានរស់ពីស្លាប់ឡើងវិញ ហេតុនេះហើយបានជាមានការអស្ចារ្យកើតឡើងតាមរយៈគាត់»។
3 ដ្បិតស្ដេចហេរ៉ូឌបានចាប់ចងលោកយ៉ូហាន ហើយឃុំគាត់ក្នុងគុក ដោយសារតែព្រះនាងហេរ៉ូឌាស ជាប្រពន្ធរបស់ភីលីព ត្រូវជាប្អូនរបស់ស្ដេច
4 ព្រោះលោកយ៉ូហានបានទូលប្រាប់ស្ដេចថា៖ «វាមិនត្រឹមត្រូវទេដែលព្រះអង្គយកព្រះនាងធ្វើជាប្រពន្ធនោះ»
5 ស្ដេចចង់សម្លាប់គាត់ណាស់ ប៉ុន្ដែខ្លាចបណ្ដាជន ព្រោះពួកគេបានចាត់ទុកគាត់ជាអ្នកនាំព្រះបន្ទូល
6 ប៉ុន្ដែដល់ថ្ងៃបុណ្យចម្រើនព្រះជន្មរបស់ស្ដេចហេរ៉ូឌ កូនស្រីរបស់ព្រះនាងហេរ៉ូឌាស បានរាំនៅកណ្ដាលចំណោមពួកគេ ហើយស្ដេចហេរ៉ូឌក៏ពេញចិត្ដនឹងនាង
7 ដូច្នេះ ស្ដេចក៏សន្យានឹងនាងដោយស្បថថា នឹងប្រទានអ្វីក៏ដោយដែលនាងសុំ
8 ដោយសារម្ដាយនាងបញ្ចេះ នាងក៏ទូលសុំថា៖ «សូមប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះ»
9 ស្ដេចព្រួយចិត្ដណាស់ ប៉ុន្ដែដោយសារតែពាក្យសម្បថ និងពួកភ្ញៀវ ស្ដេចក៏បញ្ជាឲ្យធ្វើតាមសំណូមនាង។
10 ស្ដេចក៏ចាត់គេឲ្យទៅកាត់កលោកយ៉ូហាននៅក្នុងគុក
11 រួចគេយកក្បាលរបស់គាត់ដាក់លើថាសឲ្យទៅនាង ហើយនាងក៏យកទៅឲ្យម្ដាយរបស់នាង។
12 ពួកសិស្សរបស់គាត់បានចូលមកយកសពគាត់ទៅបញ្ចុះ ហើយក៏មករៀបរាប់ប្រាប់ព្រះយេស៊ូ។
13 ពេលព្រះយេស៊ូឮពីការនេះ ព្រះអង្គក៏យាងតាមទូកចេញពីទីនោះ ទៅកន្លែងដាច់ដោយឡែកតែម្នាក់ឯង តែពេលបណ្ដាជនបានដឹងក៏ចេញពីក្រុងនានា ដើរទៅតាមព្រះអង្គ។
14 ពេលចេញពីទូក ព្រះអង្គបានឃើញមនុស្សច្រើនកុះករ ក៏មានចិត្ដអាណិតអាសូរពួកគេយ៉ាងខ្លាំង និងបានប្រោសអ្នកជំងឺទាំងឡាយក្នុងចំណោមពួកគេឲ្យបានជា។
15 លុះដល់ល្ងាច ពួកសិស្សបានចូលមកជិតព្រះអង្គ ទូលថា៖ «កន្លែងនេះនៅដាច់ពីគេ ឯម៉ោងក៏ជ្រុលហើយ សូមរំសាយបណ្ដាជនឲ្យទៅតាមភូមិ ដើម្បីឲ្យគេទិញអាហារសម្រាប់ខ្លួនគេ»
16 តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។
17 ប៉ុន្ដែពួកគេទូលព្រះអង្គថា៖ «នៅទីនេះយើងគ្មានអ្វីទេ ក្រៅពីនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយ»
18 ព្រះអង្គក៏មានបន្ទូលថា៖ «ចូរយកត្រី និងនំប៉័ងនោះមកឲ្យខ្ញុំនៅទីនេះ»
19 ព្រះអង្គបានបង្គាប់បណ្ដាជនឲ្យអង្គុយលើស្មៅ ហើយយកនំប៉័ងប្រាំដុំ និងត្រីពីរកន្ទុយនោះមក ក៏ងើយមើលទៅស្ថានសួគ៌ អរព្រះគុណ រួចកាច់ឲ្យទៅពួកសិស្ស ហើយពួកសិស្សក៏ចែកឲ្យបណ្ដាជន
20 ពួកគេបានបរិភោគ និងឆ្អែតស្កប់ស្កល់គ្រប់ៗគ្នា រួចគេប្រមូលចំណិតនំប៉័ងនៅសល់បានដប់ពីរកន្ដ្រកពេញៗ
21 ហើយអ្នកដែលបានបរិភោគ មានបុរសប្រហែលប្រាំពាន់នាក់មិនរាប់ស្ត្រី និងកូនក្មេងទេ។
22 ភ្លាមនោះ ព្រះអង្គតឿនពួកសិស្សព្រះអង្គឲ្យចុះទូកឆ្លងទៅត្រើយម្ខាងមុនព្រះអង្គ ខណៈនោះព្រះអង្គក៏រំសាយបណ្ដាជន។
23 ពេលរំសាយបណ្ដាជនរួចហើយ ព្រះអង្គក៏យាងទៅអធិស្ឋាននៅលើភ្នំតែម្នាក់ឯង។ លុះដល់ពេលព្រលប់ ព្រះអង្គក៏នៅទីនោះតែម្នាក់ឯង
24 ឯទូកឃ្លាតឆ្ងាយពីគោករាប់រយម៉ែត្រ ហើយត្រូវរលកបោកបក់ ព្រោះបញ្ច្រាស់ខ្យល់។
25 នៅយាមទីបួនយប់នោះ ព្រះអង្គបានយាងដើរលើបឹងមកឯពួកសិស្ស
26 ប៉ុន្ដែពេលពួកសិស្សឃើញព្រះអង្គយាងដើរលើបឹង ក៏និយាយទាំងតក់ស្លុតថា៖ «ខ្មោចលង!» ហើយពួកគេក៏ស្រែកឡើងទាំងភ័យខ្លាច
27 ប៉ុន្ដែភ្លាមនោះ ព្រះយេស៊ូមានបន្ទូលទៅពួកគេវិញថា៖ «កុំខ្លាចអី ក្លាហានឡើង គឺខ្ញុំទេ!»
28 លោកពេត្រុសទូលតបទៅព្រះអង្គថា៖ «ព្រះអម្ចាស់អើយ! បើជាព្រះអង្គមែន សូមបង្គាប់ខ្ញុំឲ្យទៅឯព្រះអង្គនៅលើទឹកផង»
29 ព្រះអង្គមានបន្ទូលថា៖ «មកចុះ» លោកពេត្រុសក៏ចុះពីទូក ហើយដើរលើទឹកសំដៅទៅឯព្រះយេស៊ូ
30 ប៉ុន្ដែពេលឃើញខ្យល់ខ្លាំងពេក នោះគាត់ក៏ភ័យ ហើយចាប់ផ្ដើមលិចចុះ គាត់ក៏ស្រែកឡើងថា៖ «ព្រះអម្ចាស់អើយ! សូមសង្គ្រោះខ្ញុំផង»
31 ព្រះយេស៊ូលូកព្រះហស្ដចាប់គាត់ភ្លាម រួចព្រះអង្គមានបន្ទូលទៅគាត់ថា៖ «មនុស្សមានជំនឿតិចអើយ! ហេតុអ្វីបានជាអ្នកសង្ស័យដូច្នេះ?»
32 កាលព្រះអង្គ និងលោកពេត្រុសឡើងទូកហើយ នោះខ្យល់ក៏ស្ងប់ទៅ
33 អ្នកនៅលើទូកបានថ្វាយបង្គំព្រះអង្គទាំងទូលថា៖ «ព្រះអង្គពិតជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់មែន!»
34 ពេលឆ្លងដល់ត្រើយម្ខាង ពួកគេបានមកដល់តំបន់គេនេសារ៉ែត។
35 ពេលមនុស្សនៅកន្លែងនោះស្គាល់ព្រះអង្គ ពួកគេក៏ជូនដំណឹងទៅដល់ស្រុកទាំងអស់នៅជុំវិញនោះ រួចពួកគេនាំមនុស្សទាំងអស់ដែលមានជំងឺមកឯព្រះអង្គ
36 និងអង្វរព្រះអង្គឲ្យអ្នកទាំងនោះពាល់ត្រឹមតែរំយោលអាវរបស់ព្រះអង្គប៉ុណ្ណោះ ហើយមនុស្សជាច្រើនដែលបានពាល់ក៏បានជាសះស្បើយ។
ទើបបានជ្រើសរើសហើយ៖
Matthew 14: KCB
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: