១ របាក្សត្រ 1
1
បញ្ជីរាយនាមបុព្វបុរស
បញ្ជីរាយនាមបុព្វបុរសចាប់ពីលោកអដាំ រហូតដល់លោកអប្រាហាំ
1លោកអដាំជាឪពុករបស់លោកសេថ លោកសេថជាឪពុករបស់លោកអេណុស 2លោកអេណុសជាឪពុករបស់លោកកៃណាន លោកកៃណានជាឪពុករបស់លោកម៉ាលេលាល លោកម៉ាលេលាលជាឪពុករបស់លោកយេរេឌ 3លោកយេរេឌជាឪពុករបស់លោកហេណុក លោកហេណុកជាឪពុករបស់លោកមធូសាឡា លោកមធូសាឡាជាឪពុករបស់លោកឡាម៉េក 4លោកឡាម៉េកជាឪពុករបស់លោកណូអេ លោកណូអេជាឪពុករបស់លោកសិម លោកហាំ និងលោកយ៉ាផេត។
5កូនរបស់លោកយ៉ាផេតមាន កូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល មែសេក និងទីរ៉ាស។ 6កូនរបស់លោកកូមើរមាន អាសក្នាស រីផាត និងតូការម៉ា។ 7កូនរបស់លោកយ៉ាវ៉ានមាន អេលីសា តើស៊ីស គីទីម និងដូដានីម។
8កូនរបស់លោកហាំមាន គូស មីសរ៉ែម ពូថ និងកាណាន។ 9កូនរបស់លោកគូសមាន សេបា ហាវីឡា សាបតា រ៉ាម៉ា និងសាបតិកា។ កូនរបស់លោករ៉ាម៉ាគឺសេបា និងដេដាន់។ 10លោកគូសក៏បានបង្កើតលោកនីមរ៉ូដដែរ គឺលោកនេះហើយដែលជាវីរបុរសទីមួយនៅលើផែនដី។ 11លោកមីសរ៉ែមបង្កើតជនជាតិលូឌីម ជនជាតិអណាមីម ជនជាតិលេហាប៊ីម ជនជាតិធូហ៊ីម 12ជនជាតិប៉ាទ្រូស៊ីម និងជនជាតិកាសលូហ៊ីម ដែលជាដូនតារបស់ជនជាតិភីលីស្ទីន និងជនជាតិកាប់ថោរីម។ 13លោកកាណានបង្កើតស៊ីដូន ជាកូនច្បង និងហេត 14ព្រមទាំងជនជាតិយេប៊ូស ជនជាតិអាម៉ូរី ជនជាតិគើកាស៊ី 15ជនជាតិហេវី ជនជាតិអើគី ជនជាតិស៊ីនីត 16ជនជាតិអើវ៉ាឌីត ជនជាតិសេម៉ារីត និងជនជាតិហាម៉ាធីត។
17កូនរបស់លោកសិមមាន អេឡាំ អាសស៊ើរ អើប៉ាកសាឌ លូឌ អើរ៉ាម អ៊ូសហ៊ូល កេធើរ និងមែសេក។ 18លោកអើប៉ាកសាឌបង្កើតសេឡា លោកសេឡាបង្កើតហេប៊ើរ។ 19លោកហេប៊ើរបង្កើតបានកូនប្រុសពីរនាក់ មួយឈ្មោះផាឡេក -ព្រោះនៅជំនាន់នោះ មនុស្សបានបែកចែកផែនដីគ្នា- រីឯប្អូនគាត់ ឈ្មោះយ៉ុកថាន។ 20លោកយ៉ុកថានបង្កើតអាល់-ម៉ូដាដ សេលែប ហាសាម៉ាវ៉ែត យេរ៉ា 21ហាដូរ៉ាម អ៊ូសាល ឌីកឡា 22អេបាល អប៊ីម៉ែល សេបា 23អូភៀរ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។
24លោកសិម ជាឪពុករបស់លោកអើបាកសាឌ លោកអើបាកសាឌជាឪពុករបស់លោកសេឡា 25លោកសេឡាជាឪពុករបស់លោកហេប៊ើរ លោកហេប៊ើរជាឪពុករបស់លោកផាលេក លោកផាលេកជាឪពុករបស់លោករេហ៊ូវ 26លោករេហ៊ូវជាឪពុករបស់លោកសេរូក លោកសេរូកជាឪពុករបស់លោកណាឃរ លោកណាឃរជាឪពុករបស់លោកថេរ៉ា 27លោកថេរ៉ាជាឪពុករបស់លោកអាប់រ៉ាម ពោលគឺលោកអប្រាហាំ ។
បញ្ជីរាយនាមពូជពង្សរបស់លោកអប្រាហាំ
28កូនរបស់លោកអប្រាហាំមាន លោកអ៊ីសាក និងលោកអ៊ីស្មាអែល។
29ពូជពង្សរបស់លោកអ៊ីស្មាអែល មានដូចតទៅ: នេបាយ៉ូតជាកូនច្បង កេដារ អ័ឌបែល មីបសាម 30មីសម៉ា ឌូម៉ា ម៉ាស្សា ហាដាដ ថេម៉ា 31យេធើរ ណាភីស និងកេដម៉ា។ អ្នកនោះសុទ្ធតែជាកូនរបស់លោកអ៊ីស្មាអែល។
32រីឯកូនរបស់នាងកិទូរ៉ា ជាប្រពន្ធចុងរបស់លោកអប្រាហាំ មាន ស៊ីមរ៉ាន យ៉ុកសានមីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ កូនរបស់លោកយ៉ុកសានគឺ សាបា និងដេដាន់។ 33កូនរបស់លោកម៉ាឌានគឺអេផា អេភើរ ហេណុក អប៊ីដា និងអែលផ្អា។ អ្នកទាំងនោះសុទ្ធតែជាកូនចៅរបស់នាងកិទូរ៉ា។
បញ្ជីរាយនាមពូជពង្សរបស់លោកអេសាវ
34លោកអប្រាហាំជាឪពុករបស់លោកអ៊ីសាកហើយកូនរបស់លោកអ៊ីសាក គឺលោកអេសាវ និងលោកអ៊ីស្រាអែល។
35កូនរបស់លោកអេសាវ មានអេលីផាស រេហួល យេអ៊ូស យ៉ាឡាម និងកូរេ។ 36កូនរបស់អេលីផាសមាន ថេម៉ាន អូម៉ារ សេផូ កេថាម កេណាស ធីមណា និងអាម៉ាឡេក ។ 37កូនរបស់រេហួលមាន ណាហាត់ សេរ៉ាស សាំម៉ា និងមីសសា។
38កូនរបស់លោកសៀរមានឡូថាន សូបាល ស៊ីបៀន អណា ឌីសសុន អេស៊ើរ និងឌីសសាន។ 39កូនរបស់លោកឡូថានមាន ហូរី និងហោម៉ាម។ ប្អូនស្រីរបស់លោកឡូថាន ឈ្មោះនាងធីមណា។ 40កូនរបស់លោកសូបាលមាន អាល់វ៉ាន ម៉ាណាហាត់ អេបាល សេផូ និងអូណាម។ កូនរបស់លោកស៊ីបៀនមានអៃយ៉ា និងអណា។ 41កូនរបស់លោកអណាគឺឌីសសុន កូនរបស់លោកឌីសសុនមាន ហិបដាន់ អែសបាន់ យីតរ៉ាន និងកេរ៉ាន។ 42កូនរបស់លោកអេស៊ើរមាន ប៊ីលហន សាវ៉ាន និងយ៉ាកាន។ កូនរបស់លោកឌីសសានគឺអ៊ូស និងអរ៉ាន។
ស្ដេចនៅស្រុកអេដុម
43មុនពេលមានស្ដេចគ្រងរាជ្យលើជនជាតិអ៊ីស្រាអែល ស្ដេចដែលគ្រងរាជ្យនៅស្រុកអេដុមមានដូចតទៅ: ព្រះបាទបេឡា ជាបុត្រលោកបេអ៊រ គ្រងរាជ្យនៅក្រុងឌីនហាបា។ 44ពេលព្រះបាទបេឡាសោយទិវង្គតទៅ ព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា ឡើងគ្រងរាជ្យជំនួស។ 45ពេលព្រះបាទយ៉ូបាប់សោយទិវង្គត ព្រះបាទហ៊ូសាម ជាអ្នកស្រុកថេម៉ាន ឡើងគ្រងរាជ្យជំនួស។ 46ពេលព្រះបាទហ៊ូសាមសោយទិវង្គត ព្រះបាទហាដាដ ជាបុត្ររបស់លោកបេដាដ មកពីក្រុងអាវីត ឡើងគ្រងរាជ្យជំនួស គឺស្ដេចនេះហើយដែលវាយឈ្នះជនជាតិម៉ាឌាន នៅស្រុកម៉ូអាប់។ 47ពេលព្រះបាទហាដាដសោយទិវង្គត ព្រះបាទសាំឡា ជាអ្នកស្រុកម៉ាសរេកា ឡើងគ្រងរាជ្យជំនួស។ 48ពេលព្រះបាទសាំឡាសោយទិវង្គត ព្រះបាទសូល ជាអ្នកក្រុងរ៉េហូបូត ដែលនៅជាប់នឹងទន្លេ ឡើងគ្រងរាជ្យជំនួស។ 49ពេលព្រះបាទសូលសោយទិវង្គត ព្រះបាទបាល-ហាណាន់ ជាបុត្ររបស់លោកអ័កបោរ ឡើងគ្រងរាជ្យជំនួស។ 50ពេលព្រះបាទបាល-ហាណាន់សោយទិវង្គត ព្រះបាទហាដាដ អ្នកក្រុងប៉ាវ ឡើងគ្រងរាជ្យជំនួស។ មហេសីរបស់ស្ដេចមាននាមថា មហេថាបែល ជាបុត្រីរបស់លោកម៉ាតរ៉េត និងជាចៅរបស់លោកមេសាហាប់។
51បន្ទាប់មក ព្រះបាទហាដាដសោយទិវង្គត។ រីឯមេកន្ទ្រាញរបស់ជនជាតិអេដុមមាន: លោកធីមណា លោកអាល់វ៉ា លោកយេថេត 52លោកអហូលីបាម៉ា លោកអេឡា លោកពីណូន 53លោកកេណាស លោកថេម៉ាន លោកមីបសារ 54លោកម៉ាកឌាល និងលោកអ៊ីរ៉ាម។ លោកទាំងនោះសុទ្ធតែជាមេកន្ទ្រាញរបស់ជនជាតិអេដុម។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 1: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.