១ របាក្សត្រ 6

6
កុល‌សម្ព័ន្ធ​លេវី
1កូន​របស់​លោក​លេវី ​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។ 2កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីតសារ ហេប្រូន និង​អ៊ូសាល។ 3កូន​របស់​លោក​អាំរ៉ាម​មាន អើរ៉ុន ម៉ូសេ និង​ម៉ារាម។ កូន​របស់​លោក​អើរ៉ុន​មាន ណាដាប អប៊ី‌ហ៊ូវ អេ‌ឡា‌សារ និង​អ៊ីថា‌ម៉ារ។ 4លោក​អេ‌ឡា‌សារ​ជា​ឪពុក​របស់​លោក​ភីនេ‌ហាស លោក​ភីនេ‌ហាស​ជា​ឪពុក​របស់​លោក​អប៊ី‌សួរ 5លោក​អប៊ី‌សួរ​ជា​ឪពុក​របស់​លោក​ប៊ូកគី លោក​ប៊ូកគី​ជា​ឪពុក​របស់​លោក​អ៊ូស៊ី 6លោក​អ៊ូស៊ី​ជា​ឪពុក​របស់​លោក​សេរ៉ា‌ហ៊ា លោក​សេរ៉ា‌ហ៊ា​ជា​ឪពុក​របស់​លោក​មេរ៉ា‌យ៉ូត 7លោក​មេរ៉ា‌យ៉ូត​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប 8លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​អហ៊ី‌ម៉ាស 9លោក​អហ៊ី‌ម៉ាស​ជា​ឪពុក​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​ឪពុក​របស់​លោក​យ៉ូហាណាន 10លោក​យ៉ូហាណាន​ជា​ឪពុក​របស់​លោក​អសា‌រា ជា​បូជា‌ចារ្យ​បំពេញ​មុខងារ​ក្នុង​ព្រះ‌វិហារ ដែល​ព្រះ‌បាទ​សាឡូម៉ូន​បាន​សង់ នៅ​ក្រុង​យេរូ‌សាឡឹម។ 11លោក​អសា‌រា​ជា​ឪពុក​របស់​លោក​អម៉ា‌រា លោក​អម៉ា‌រា​ជា​ឪពុក​របស់​លោក​អហ៊ី‌ទូប 12លោក​អហ៊ី‌ទូប​ជា​ឪពុក​របស់​លោក​សាដុក លោក​សាដុក​ជា​ឪពុក​របស់​លោក​សា‌លូម 13លោក​សាលូម​ជា​ឪពុក​របស់​លោក​ហ៊ីល‌គីយ៉ា លោក​ហ៊ីល‌គីយ៉ា​ជា​ឪពុក​របស់​លោក​អសា‌រា 14លោក​អសា‌រា​ជា​ឪពុក​របស់​លោក​សេរ៉ាយ៉ា លោក​សេរ៉ាយ៉ា​ជា​ឪពុក​របស់​លោក​យេហូ‌សាដាក។ 15នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​ឲ្យ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា​កៀរ​អ្នក​ស្រុក​យូដា និង​អ្នក​ក្រុង​យេរូ‌សាឡឹម​ទៅ​ជា​ឈ្លើយ​នោះ លោក​យេហូ‌សាដាក​ក៏​ត្រូវ​គេ​នាំ​យក​ទៅ​ដែរ។
16 កូន​របស់​លោក​លេវី​មាន គើរ‌សុន កេ‌ហាត់ និង​ម៉្រារី។ 17កូន​របស់​លោក​គើសុន​មាន លីបនី និង​ស៊ី‌ម៉ៃ។ 18កូន​របស់​លោក​កេ‌ហាត់​មាន អាំរ៉ាម យីសារ ហេប្រូន និង​អ៊ូ‌ស៊ាល។ 19កូន​របស់​លោក​ម៉្រារី​មាន ម៉ាស់‌លី និង​មូស៊ី។ អំបូរ​ទាំង​ប៉ុន្មាន​នៃ​កូន​ចៅ​លេវី​មាន​ឈ្មោះ​តាម​បុព្វបុរស​របស់​ពួក​គេ​ដូច​ត​ទៅ: 20កូន​ចៅ​របស់​លោក​គើរ‌សុន​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: លីបនី យ៉ាហាត់ ស៊ីម៉ា 21យ៉ូអា អ៊ីដោ សេ‌រ៉ាស និង​យាត‌រ៉ាយ។
22កូន​ចៅ​របស់​លោក​កេ‌ហាត់​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អមី‌ណាដាប់ កូរេ អាស់‌សៀរ 23អែលកា‌ណា អេ‌បៀ‌សាប់ អាស់‌ស៊ារ 24ថាហាត់ អ៊ូរាល អ៊ូស៊ី‌យ៉ា សូល 25កូន​របស់​លោក​អែល‌កាណា​គឺ អម៉ា‌សាយ និង​អហ៊ី‌ម៉ូត 26អែល‌កាណា សូផាយ ណាហាត់ 27អេលាប យេរូ‌ហាំ អែល‌កាណា។ 28រីឯ​កូន​របស់​លោក​សាំយូ‌អែល​គឺ យ៉ូ‌អែល ជា​កូន​ច្បង និង​អប៊ី‌យ៉ា។
29កូន​ចៅ​របស់​លោក​ម៉្រារី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា ដូច​ត​ទៅ: ម៉ាស‌លី លីបនី ស៊ីម៉ាយ អ៊ូសា 30សាំម៉ា ហាគី‌យ៉ា អសា‌យ៉ា។
31កាល​ហិប​នៃ​សម្ពន្ធ‌មេត្រី​មាន​កន្លែង​សម្រាក​ហើយ ព្រះ‌បាទ​ដាវីឌ​បាន​តែង‌តាំង​ឲ្យ​មាន​អ្នក​ទទួល​បន្ទុក​ផ្នែក​ខាង​ចម្រៀង នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់32មុន​ពេល​ព្រះ‌បាទ​សាឡូម៉ូន​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​តែង​បំពេញ​មុខងារ​ផ្នែក​ខាង​ចម្រៀង​នេះ នៅ​មុខ​ព្រះ‌ពន្លា គឺ​នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តាម​ក្បួន​ច្បាប់​ដែល​មាន​ចែង​ទុក។ 33អស់​អ្នក​ដែល​បំពេញ​ការ‌ងារ​នេះ​ជា​មួយ​កូន​ចៅ​របស់​ខ្លួន ក្នុង​ចំណោម​កូន​ចៅ​របស់​លោក​កេហាត់​មាន លោក​ហេ‌ម៉ាន​ជា​អ្នក​ចម្រៀង គាត់​ត្រូវ​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​លោក​សាំយូ‌អែល 34លោក​សាំយូ‌អែល​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ លោក​យេរ៉ូ‌ហាំ​ជា​កូន​របស់​លោក​អេលាប លោក​អេលាប​ជា​កូន​របស់​លោក​ណាហាត់ 35លោក​ណា‌ហាត់​ជា​កូន​របស់​លោក​ស៊ូភ លោក​ស៊ូភ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​ម៉ា‌ហាត់ លោក​ម៉ា‌ហាត់​ជា​កូន​របស់​លោក​អម៉ា‌សាយ 36លោក​អម៉ា‌សាយ​ជា​កូន​របស់​លោក​អែល‌កាណា លោក​អែល‌កាណា​ជា​កូន​របស់​លោក​យ៉ូ‌អែល លោក​យ៉ូ‌អែល​ជា​កូន​របស់​លោក​អសា‌រា លោក​អសា‌រា​ជា​កូន​របស់​លោក​សេផា‌នា 37លោក​សេផា‌នា​ជា​កូន​របស់​លោក​ថាហាត់ លោក​ថាហាត់​ជា​កូន​របស់​លោក​អាស់‌ស៊ា លោក​អាស់‌ស៊ារ​ជា​កូន​របស់​លោក​អេបៀ‌សាប់ លោក​អេបៀ‌សាប់​ជា​កូន​របស់​លោក​កូរេ 38លោក​កូរេ​ជា​កូន​របស់​លោក​យីត‌សារ លោក​យីត‌សារ​ជា​កូន​របស់​លោក​កេ‌ហាត់ លោក​កេ‌ហាត់ ជា​កូន​របស់​លោក​លេវី លោក​លេវី​ជា​កូន​របស់​លោក​អ៊ីស្រា‌អែល។
39នៅ​ខាង​ស្ដាំ​ដៃ​លោក​ហេ‌ម៉ាន​មាន​លោក​អេសាភ ជា​សហការី​របស់​គាត់។ លោក​អេសាភ​ត្រូវ​ជា​កូន​របស់​លោក​បេរេ‌គា លោក​បេរេ‌គា​ជា​កូន​របស់​លោក​សាំម៉ា 40លោក​សាំម៉ា​ជា​កូន​របស់​លោក​មីកែល លោក​មីកែល​ជា​កូន​របស់​លោក​បាសេ‌យ៉ា លោក​បាសេ‌យ៉ា​ជា​កូន​របស់​លោក​ម៉ាល‌គា 41លោក​ម៉ាល‌គា​ជា​កូន​របស់​លោក​អែត‌នី លោក​អែត‌នី​ជា​កូន​របស់​លោក​សេ‌រ៉ាស លោក​សេ‌រ៉ាស​ជា​កូន​របស់​លោក​អដា‌យ៉ា 42លោក​អដា‌យ៉ា​ជា​កូន​របស់​លោក​អេថាន លោក​អេថាន​ជា​កូន​របស់​លោក​ស៊ីម៉ា លោក​ស៊ីម៉ា​ជា​កូន​របស់​លោក​ស៊ីម៉ាយ 43លោក​ស៊ីម៉ាយ​ជា​កូន​របស់​លោក​យ៉ាហាត់ លោក​យ៉ាហាត់​ជា​កូន​របស់​លោក​គើសុន លោក​គើសុន​ជា​កូន​របស់​លោក​លេវី។ 44នៅ​ខាង​ឆ្វេង​មាន​កូន​ចៅ​របស់​លោក​ម៉្រារី ដែល​ជា​ក្រុម​ចម្រៀង ដឹក​នាំ​ដោយ​លោក​អេថាន​ជា​កូន​របស់​លោក​គីស៊ី លោក​គីស៊ី​ជា​កូន​របស់​លោក​អាប់ឌី លោក​អាប់ឌី​ជា​កូន​របស់​លោក​ម៉ាលូក 45លោក​ម៉ាលូក​ជា​កូន​របស់​លោក​ហា‌សាប‌យ៉ា លោក​ហា‌សាប‌យ៉ា​ជា​កូន​របស់​លោក​អម៉ា‌ស៊ា លោក​អម៉ា‌ស៊ា​ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា 46លោក​ហ៊ីល‌គីយ៉ា​ជា​កូន​របស់​លោក​អាំស៊ី លោក​អាំស៊ី​ជា​កូន​របស់​លោក​បានី លោក​បានី​ជា​កូន​របស់​លោក​សេមើរ 47លោក​សេមើរ​ជា​កូន​របស់​លោក​ម៉ាស‌លី លោក​ម៉ាលី​ជា​កូន​របស់​លោក​មូស៊ី លោក​មូស៊ី​ជា​កូន​របស់​លោក​ម៉្រារី លោក​ម៉្រារី​ជា​កូន​របស់​លោក​លេវី។
48កូន​ចៅ​លេវី​ឯ​ទៀតៗ​ដែល​ជា​បងប្អូន​របស់​ពួក​គេ ទទួល​ភារ‌កិច្ច​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។
49លោក​អើរ៉ុន និង​កូន​ចៅ​របស់​លោក មាន​នាទី​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​អាសនៈ សម្រាប់​ថ្វាយ​តង្វាយ​ដុត ព្រម​ទាំង​ដុត​គ្រឿង​ក្រអូប​នៅ​លើ​អាសនៈ​សម្រាប់​ដុត​គ្រឿង​ក្រអូប​ដែរ។ ពួក​លោក​បំពេញ​ការ‌ងារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទី‌សក្ការៈ​បំផុត ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​ទុក។
50កូន​ចៅ​របស់​លោក​អើរ៉ុន មាន​ឈ្មោះ​តាម​តំណ​វង្ស​ត្រកូល ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: អេ‌ឡា‌សារ ភីនេ‌ហាស អប៊ី‌សួ 51ប៊ូកគី អ៊ូស៊ី សេរ៉ា‌ហ៊ា 52មេរ៉ា‌យ៉ូត អម៉ា‌រា អហ៊ី‌ទូប 53សាដុក អហ៊ី‌ម៉ាស។
ក្រុង​របស់​ពួក​លេវី
54រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ :
អំបូរ​កេ‌ហាត់ ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។ 55ពួក​គេ​ទទួល​បាន​ក្រុង​ហេ‌ប្រុន នៅ​ស្រុក​យូដា ព្រម​ទាំង​វាល​ស្មៅ​ដែល​នៅ​ជុំ‌វិញ។ 56រីឯ​ស្រែ​ចម្ការ និង​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​វិញ គេ​បាន​ប្រគល់​ជូន​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ។ 57គេ​ក៏​បាន​ចែក​ក្រុង​ជម្រក​ទាំង​ប៉ុន្មាន​ឲ្យ​កូន​ចៅ​របស់​លោក​អើរ៉ុន​ដែរ គឺ​ក្រុង​ហេ‌ប្រុន ក្រុង​លីប‌ណា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាទៀរ ក្រុង​អែស‌ថេម៉ូរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 58ក្រុង​ហូឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដេបៀរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 59ក្រុង​អាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌សេមែស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ 60ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ពួក​គេ​ទទួល​បាន​ក្រុង​កេបា និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាលេ‌មែត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាណា‌ថោត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ សរុប​ទាំង​អស់ អំបូរ​កេ‌ហាត់​ទទួល​បាន​ដប់​បី​ក្រុង។
61កូន​ចៅ​កេ‌ហាត់​ឯ​ទៀតៗ​ទទួល​បាន​ក្រុង​ដប់​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម កុល‌សម្ព័ន្ធ​ដាន់ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ដោយ​ការ​ចាប់​ឆ្នោត។
62អំបូរ​នានា​នៃ​កូន​ចៅ​គើសុន​ទទួល​បាន​ក្រុង​ដប់​បី ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ កុល‌សម្ព័ន្ធ​អេ‌ស៊ើរ កុល‌សម្ព័ន្ធ​ណែប‌ថាលី និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​នៅ​ស្រុក​បាសាន។
63អំបូរ​នានា​នៃ​កូន​ចៅ​ម៉្រារី​ទទួល​បាន​ក្រុង​ដប់‌ពីរ ដោយ​ការ​ចាប់​ឆ្នោត​ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។
64កូន​ចៅ​អ៊ីស្រា‌អែល​បាន​ប្រគល់​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​លេវី។ 65ពួក​គេ​បាន​ចែក​ទីក្រុង​នានា​ដែល​មាន​ឈ្មោះ​កត់‌ត្រា​ទុក នេះ​ដល់​គេ ដោយ​ចាប់​ឆ្នោត គឺ​ក្រុង​ដែល​ស្ថិត​នៅ​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​យូដា កុល‌សម្ព័ន្ធ​ស៊ីម្មាន និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។
66អំបូរ​ខ្លះ​ទៀត​នៃ​កូន​ចៅ​កេ‌ហាត់ បាន​ទទួល​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។ 67គេ​បាន​ប្រគល់​ក្រុង​ជម្រក​ឲ្យ​អ្នក​ទាំង​នោះ គឺ​ក្រុង​ស៊ីគែម ដែល​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កេស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 68ក្រុង​យ៉ុក‌ម៉ាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​បេត‌ហូរ៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 69ក្រុង​អាយ៉ា‌ឡូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​កាថ-‌រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ 70ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល កូន​ចៅ​កេ‌ហាត់​ដែល​នៅ​សល់​ទទួល​បាន​ក្រុង​អាន់‌នើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ប៊ីលាម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។
71គេ​បាន​ប្រគល់​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​អំបូរ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ឲ្យ​កូន​ចៅ​គើសុន គឺ​ក្រុង​កូឡាន នៅ​ស្រុក​បាសាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាស‌ថារ៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ 72ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ពួក​គេ​ទទួល​បាន​ក្រុង​កេដេស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ដាប្រាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 73ក្រុង​រ៉ាម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អានេម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ 74ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ ពួក​គេ​ទទួល​បាន​ក្រុង​ម៉ាសាល់ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​អាប់ដូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 75ក្រុង​ហ៊ូកូក និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​រេហុប និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ 76ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី ពួក​គេ​ទទួល​បាន​ក្រុង​កេដេស នៅ​ស្រុក​កាលី‌ឡេ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ហាំ‌ម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​គារយ៉ា‌ថែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។
77ពួក​លេវី​ឯ​ទៀតៗ​គឺ​កូន​ចៅ​លោក​ម៉្រារី បាន​ទទួល​ក្រុង​នានា​ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន​ដូច​ត​ទៅ គឺ​ក្រុង​រីម៉ូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​តាបោរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ 78នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរីខូ ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន ពួក​គេ​ទទួល​បាន​ក្រុង​បេស៊ើរ ដែល​ស្ថិត​នៅ​តំបន់​វាល​រហោ‌ស្ថាន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ាហាស និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 79ក្រុង​ក្ដេម៉ូត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​មេផាត និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។ 80ក្នុង​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​កាដ ពួក​គេ​ទទួល​បាន​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាដ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​ម៉ាហា‌ណែម និង​វាល​ស្មៅ​នៅ​ជុំ‌វិញ 81ក្រុង​ហេស‌បូន និង​វាល​ស្មៅ​នៅ​ជុំ‌វិញ ក្រុង​យ៉ា‌ស៊ើរ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ។

ទើបបានជ្រើសរើសហើយ៖

១ របាក្សត្រ 6: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល