១ របាក្សត្រ 6
6
កុលសម្ព័ន្ធលេវី
1កូនរបស់លោកលេវី មាន គើរសុន កេហាត់ និងម៉្រារី។ 2កូនរបស់លោកកេហាត់មាន អាំរ៉ាម យីតសារ ហេប្រូន និងអ៊ូសាល។ 3កូនរបស់លោកអាំរ៉ាមមាន អើរ៉ុន ម៉ូសេ និងម៉ារាម។ កូនរបស់លោកអើរ៉ុនមាន ណាដាប អប៊ីហ៊ូវ អេឡាសារ និងអ៊ីថាម៉ារ។ 4លោកអេឡាសារជាឪពុករបស់លោកភីនេហាស លោកភីនេហាសជាឪពុករបស់លោកអប៊ីសួរ 5លោកអប៊ីសួរជាឪពុករបស់លោកប៊ូកគី លោកប៊ូកគីជាឪពុករបស់លោកអ៊ូស៊ី 6លោកអ៊ូស៊ីជាឪពុករបស់លោកសេរ៉ាហ៊ា លោកសេរ៉ាហ៊ាជាឪពុករបស់លោកមេរ៉ាយ៉ូត 7លោកមេរ៉ាយ៉ូតជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប 8លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកអហ៊ីម៉ាស 9លោកអហ៊ីម៉ាសជាឪពុករបស់លោកអសារា លោកអសារាជាឪពុករបស់លោកយ៉ូហាណាន 10លោកយ៉ូហាណានជាឪពុករបស់លោកអសារា ជាបូជាចារ្យបំពេញមុខងារក្នុងព្រះវិហារ ដែលព្រះបាទសាឡូម៉ូនបានសង់ នៅក្រុងយេរូសាឡឹម។ 11លោកអសារាជាឪពុករបស់លោកអម៉ារា លោកអម៉ារាជាឪពុករបស់លោកអហ៊ីទូប 12លោកអហ៊ីទូបជាឪពុករបស់លោកសាដុក លោកសាដុកជាឪពុករបស់លោកសាលូម 13លោកសាលូមជាឪពុករបស់លោកហ៊ីលគីយ៉ា លោកហ៊ីលគីយ៉ាជាឪពុករបស់លោកអសារា 14លោកអសារាជាឪពុករបស់លោកសេរ៉ាយ៉ា លោកសេរ៉ាយ៉ាជាឪពុករបស់លោកយេហូសាដាក។ 15នៅគ្រាដែលព្រះអម្ចាស់ឲ្យព្រះបាទនេប៊ូក្នេសាកៀរអ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទៅជាឈ្លើយនោះ លោកយេហូសាដាកក៏ត្រូវគេនាំយកទៅដែរ។
16 កូនរបស់លោកលេវីមាន គើរសុន កេហាត់ និងម៉្រារី។ 17កូនរបស់លោកគើសុនមាន លីបនី និងស៊ីម៉ៃ។ 18កូនរបស់លោកកេហាត់មាន អាំរ៉ាម យីសារ ហេប្រូន និងអ៊ូស៊ាល។ 19កូនរបស់លោកម៉្រារីមាន ម៉ាស់លី និងមូស៊ី។ អំបូរទាំងប៉ុន្មាននៃកូនចៅលេវីមានឈ្មោះតាមបុព្វបុរសរបស់ពួកគេដូចតទៅ: 20កូនចៅរបស់លោកគើរសុនមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: លីបនី យ៉ាហាត់ ស៊ីម៉ា 21យ៉ូអា អ៊ីដោ សេរ៉ាស និងយាតរ៉ាយ។
22កូនចៅរបស់លោកកេហាត់មានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: អមីណាដាប់ កូរេ អាស់សៀរ 23អែលកាណា អេបៀសាប់ អាស់ស៊ារ 24ថាហាត់ អ៊ូរាល អ៊ូស៊ីយ៉ា សូល 25កូនរបស់លោកអែលកាណាគឺ អម៉ាសាយ និងអហ៊ីម៉ូត 26អែលកាណា សូផាយ ណាហាត់ 27អេលាប យេរូហាំ អែលកាណា។ 28រីឯកូនរបស់លោកសាំយូអែលគឺ យ៉ូអែល ជាកូនច្បង និងអប៊ីយ៉ា។
29កូនចៅរបស់លោកម៉្រារីមានរាយនាមតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នា ដូចតទៅ: ម៉ាសលី លីបនី ស៊ីម៉ាយ អ៊ូសា 30សាំម៉ា ហាគីយ៉ា អសាយ៉ា។
31កាលហិបនៃសម្ពន្ធមេត្រីមានកន្លែងសម្រាកហើយ ព្រះបាទដាវីឌបានតែងតាំងឲ្យមានអ្នកទទួលបន្ទុកផ្នែកខាងចម្រៀង នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។ 32មុនពេលព្រះបាទសាឡូម៉ូនសង់ព្រះដំណាក់របស់ព្រះអម្ចាស់ នៅក្រុងយេរូសាឡឹម អ្នកទាំងនោះតែងបំពេញមុខងារផ្នែកខាងចម្រៀងនេះ នៅមុខព្រះពន្លា គឺនៅមុខពន្លាជួបព្រះអម្ចាស់ តាមក្បួនច្បាប់ដែលមានចែងទុក។ 33អស់អ្នកដែលបំពេញការងារនេះជាមួយកូនចៅរបស់ខ្លួន ក្នុងចំណោមកូនចៅរបស់លោកកេហាត់មាន លោកហេម៉ានជាអ្នកចម្រៀង គាត់ត្រូវជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកសាំយូអែល 34លោកសាំយូអែលជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយេរ៉ូហាំ លោកយេរ៉ូហាំជាកូនរបស់លោកអេលាប លោកអេលាបជាកូនរបស់លោកណាហាត់ 35លោកណាហាត់ជាកូនរបស់លោកស៊ូភ លោកស៊ូភជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកម៉ាហាត់ លោកម៉ាហាត់ជាកូនរបស់លោកអម៉ាសាយ 36លោកអម៉ាសាយជាកូនរបស់លោកអែលកាណា លោកអែលកាណាជាកូនរបស់លោកយ៉ូអែល លោកយ៉ូអែលជាកូនរបស់លោកអសារា លោកអសារាជាកូនរបស់លោកសេផានា 37លោកសេផានាជាកូនរបស់លោកថាហាត់ លោកថាហាត់ជាកូនរបស់លោកអាស់ស៊ា លោកអាស់ស៊ារជាកូនរបស់លោកអេបៀសាប់ លោកអេបៀសាប់ជាកូនរបស់លោកកូរេ 38លោកកូរេជាកូនរបស់លោកយីតសារ លោកយីតសារជាកូនរបស់លោកកេហាត់ លោកកេហាត់ ជាកូនរបស់លោកលេវី លោកលេវីជាកូនរបស់លោកអ៊ីស្រាអែល។
39នៅខាងស្ដាំដៃលោកហេម៉ានមានលោកអេសាភ ជាសហការីរបស់គាត់។ លោកអេសាភត្រូវជាកូនរបស់លោកបេរេគា លោកបេរេគាជាកូនរបស់លោកសាំម៉ា 40លោកសាំម៉ាជាកូនរបស់លោកមីកែល លោកមីកែលជាកូនរបស់លោកបាសេយ៉ា លោកបាសេយ៉ាជាកូនរបស់លោកម៉ាលគា 41លោកម៉ាលគាជាកូនរបស់លោកអែតនី លោកអែតនីជាកូនរបស់លោកសេរ៉ាស លោកសេរ៉ាសជាកូនរបស់លោកអដាយ៉ា 42លោកអដាយ៉ាជាកូនរបស់លោកអេថាន លោកអេថានជាកូនរបស់លោកស៊ីម៉ា លោកស៊ីម៉ាជាកូនរបស់លោកស៊ីម៉ាយ 43លោកស៊ីម៉ាយជាកូនរបស់លោកយ៉ាហាត់ លោកយ៉ាហាត់ជាកូនរបស់លោកគើសុន លោកគើសុនជាកូនរបស់លោកលេវី។ 44នៅខាងឆ្វេងមានកូនចៅរបស់លោកម៉្រារី ដែលជាក្រុមចម្រៀង ដឹកនាំដោយលោកអេថានជាកូនរបស់លោកគីស៊ី លោកគីស៊ីជាកូនរបស់លោកអាប់ឌី លោកអាប់ឌីជាកូនរបស់លោកម៉ាលូក 45លោកម៉ាលូកជាកូនរបស់លោកហាសាបយ៉ា លោកហាសាបយ៉ាជាកូនរបស់លោកអម៉ាស៊ា លោកអម៉ាស៊ាជាកូនរបស់លោកហ៊ីលគីយ៉ា 46លោកហ៊ីលគីយ៉ាជាកូនរបស់លោកអាំស៊ី លោកអាំស៊ីជាកូនរបស់លោកបានី លោកបានីជាកូនរបស់លោកសេមើរ 47លោកសេមើរជាកូនរបស់លោកម៉ាសលី លោកម៉ាលីជាកូនរបស់លោកមូស៊ី លោកមូស៊ីជាកូនរបស់លោកម៉្រារី លោកម៉្រារីជាកូនរបស់លោកលេវី។
48កូនចៅលេវីឯទៀតៗដែលជាបងប្អូនរបស់ពួកគេ ទទួលភារកិច្ចបំពេញការងារទាំងប៉ុន្មាននៅក្នុងព្រះពន្លា ជាព្រះដំណាក់របស់ព្រះជាម្ចាស់។
49លោកអើរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។
50កូនចៅរបស់លោកអើរ៉ុន មានឈ្មោះតាមតំណវង្សត្រកូល ជាបន្តបន្ទាប់គ្នាដូចតទៅ: អេឡាសារ ភីនេហាស អប៊ីសួ 51ប៊ូកគី អ៊ូស៊ី សេរ៉ាហ៊ា 52មេរ៉ាយ៉ូត អម៉ារា អហ៊ីទូប 53សាដុក អហ៊ីម៉ាស។
ក្រុងរបស់ពួកលេវី
54រីឯកន្លែង និងទឹកដី ដែលកូនចៅលេវីរស់នៅមានដូចតទៅ :
អំបូរកេហាត់ ជាកូនចៅរបស់លោកអើរ៉ុន ទទួលចំណែកមុនគេ ដោយការចាប់ឆ្នោត។ 55ពួកគេទទួលបានក្រុងហេប្រុន នៅស្រុកយូដា ព្រមទាំងវាលស្មៅដែលនៅជុំវិញ។ 56រីឯស្រែចម្ការ និងភូមិនានាដែលនៅជាប់នឹងក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ។ 57គេក៏បានចែកក្រុងជម្រកទាំងប៉ុន្មានឲ្យកូនចៅរបស់លោកអើរ៉ុនដែរ គឺក្រុងហេប្រុន ក្រុងលីបណា និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាទៀរ ក្រុងអែសថេម៉ូរ និងវាលស្មៅនៅជុំវិញ 58ក្រុងហូឡូន និងវាលស្មៅនៅជុំវិញ ក្រុងដេបៀរ និងវាលស្មៅនៅជុំវិញ 59ក្រុងអាសាន និងវាលស្មៅនៅជុំវិញ ក្រុងបេតសេមែស និងវាលស្មៅនៅជុំវិញ។ 60ក្នុងទឹកដីនៃកុលសម្ព័ន្ធបេនយ៉ាមីន ពួកគេទទួលបានក្រុងកេបា និងវាលស្មៅនៅជុំវិញ ក្រុងអាលេមែត និងវាលស្មៅនៅជុំវិញ ក្រុងអាណាថោត និងវាលស្មៅនៅជុំវិញ។ សរុបទាំងអស់ អំបូរកេហាត់ទទួលបានដប់បីក្រុង។
61កូនចៅកេហាត់ឯទៀតៗទទួលបានក្រុងដប់នៅក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម កុលសម្ព័ន្ធដាន់ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ដោយការចាប់ឆ្នោត។
62អំបូរនានានៃកូនចៅគើសុនទទួលបានក្រុងដប់បី ពីកុលសម្ព័ន្ធអ៊ីសាខារ កុលសម្ព័ន្ធអេស៊ើរ កុលសម្ព័ន្ធណែបថាលី និងកុលសម្ព័ន្ធម៉ាណាសេនៅស្រុកបាសាន។
63អំបូរនានានៃកូនចៅម៉្រារីទទួលបានក្រុងដប់ពីរ ដោយការចាប់ឆ្នោតពីកុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធសាប់យូឡូន។
64កូនចៅអ៊ីស្រាអែលបានប្រគល់ក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ទៅឲ្យកុលសម្ព័ន្ធលេវី។ 65ពួកគេបានចែកទីក្រុងនានាដែលមានឈ្មោះកត់ត្រាទុក នេះដល់គេ ដោយចាប់ឆ្នោត គឺក្រុងដែលស្ថិតនៅក្នុងទឹកដីរបស់កុលសម្ព័ន្ធយូដា កុលសម្ព័ន្ធស៊ីម្មាន និងកុលសម្ព័ន្ធបេនយ៉ាមីន។
66អំបូរខ្លះទៀតនៃកូនចៅកេហាត់ បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម។ 67គេបានប្រគល់ក្រុងជម្រកឲ្យអ្នកទាំងនោះ គឺក្រុងស៊ីគែម ដែលស្ថិតនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងវាលស្មៅនៅជុំវិញ ក្រុងកេស៊ើរ និងវាលស្មៅនៅជុំវិញ 68ក្រុងយ៉ុកម៉ាម និងវាលស្មៅនៅជុំវិញ ក្រុងបេតហូរ៉ូន និងវាលស្មៅនៅជុំវិញ 69ក្រុងអាយ៉ាឡូន និងវាលស្មៅនៅជុំវិញ ក្រុងកាថ-រីម៉ូន និងវាលស្មៅនៅជុំវិញ។ 70ក្នុងទឹកដីរបស់កុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល កូនចៅកេហាត់ដែលនៅសល់ទទួលបានក្រុងអាន់នើរ និងវាលស្មៅនៅជុំវិញ ក្រុងប៊ីលាម និងវាលស្មៅនៅជុំវិញ។
71គេបានប្រគល់ក្រុងនានាក្នុងទឹកដីរបស់អំបូរម៉ាណាសេចំនួនពាក់កណ្ដាល ឲ្យកូនចៅគើសុន គឺក្រុងកូឡាន នៅស្រុកបាសាន និងវាលស្មៅនៅជុំវិញ ក្រុងអាសថារ៉ូត និងវាលស្មៅនៅជុំវិញ។ 72ក្នុងទឹកដីរបស់កុលសម្ព័ន្ធអ៊ីសាខារ ពួកគេទទួលបានក្រុងកេដេស និងវាលស្មៅនៅជុំវិញ ក្រុងដាប្រាត និងវាលស្មៅនៅជុំវិញ 73ក្រុងរ៉ាម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងអានេម និងវាលស្មៅនៅជុំវិញ។ 74ក្នុងទឹកដីរបស់កុលសម្ព័ន្ធអេស៊ើរ ពួកគេទទួលបានក្រុងម៉ាសាល់ និងវាលស្មៅនៅជុំវិញ ក្រុងអាប់ដូន និងវាលស្មៅនៅជុំវិញ 75ក្រុងហ៊ូកូក និងវាលស្មៅនៅជុំវិញ ក្រុងរេហុប និងវាលស្មៅនៅជុំវិញ។ 76ក្នុងទឹកដីរបស់កុលសម្ព័ន្ធណែបថាលី ពួកគេទទួលបានក្រុងកេដេស នៅស្រុកកាលីឡេ និងវាលស្មៅនៅជុំវិញ ក្រុងហាំម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងគារយ៉ាថែម និងវាលស្មៅនៅជុំវិញ។
77ពួកលេវីឯទៀតៗគឺកូនចៅលោកម៉្រារី បានទទួលក្រុងនានាក្នុងទឹកដីរបស់កុលសម្ព័ន្ធសាប់យូឡូនដូចតទៅ គឺក្រុងរីម៉ូន និងវាលស្មៅនៅជុំវិញ ក្រុងតាបោរ និងវាលស្មៅនៅជុំវិញ។ 78នៅត្រើយខាងកើតទន្លេយ័រដាន់ គឺនៅទល់មុខនឹងក្រុងយេរីខូ ក្នុងទឹកដីរបស់កុលសម្ព័ន្ធរូបេន ពួកគេទទួលបានក្រុងបេស៊ើរ ដែលស្ថិតនៅតំបន់វាលរហោស្ថាន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាហាស និងវាលស្មៅនៅជុំវិញ 79ក្រុងក្ដេម៉ូត និងវាលស្មៅនៅជុំវិញ ក្រុងមេផាត និងវាលស្មៅនៅជុំវិញ។ 80ក្នុងទឹកដីរបស់កុលសម្ព័ន្ធកាដ ពួកគេទទួលបានក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ និងវាលស្មៅនៅជុំវិញ ក្រុងម៉ាហាណែម និងវាលស្មៅនៅជុំវិញ 81ក្រុងហេសបូន និងវាលស្មៅនៅជុំវិញ ក្រុងយ៉ាស៊ើរ និងវាលស្មៅនៅជុំវិញ។
ទើបបានជ្រើសរើសហើយ៖
១ របាក្សត្រ 6: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.