១ សាំយូអែល 16
16
ព្រះជាម្ចាស់ជ្រើសរើសយុវជនដាវីឌជាស្ដេចថ្មី
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។ 2លោកសាំយូអែលទូលថា៖ «តើឲ្យទូលបង្គំទៅម្ដេចកើត? បើព្រះបាទសូលជ្រាប ស្ដេចមុខជាសម្លាប់ទូលបង្គំមិនខាន»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរដឹកគោញីស្ទាវមួយទៅ ហើយប្រាប់គេថា ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់។ 3ចូរអញ្ជើញលោកអ៊ីសាយឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជានោះផង។ ពេលនោះ យើងនឹងប្រាប់អ្នកឲ្យដឹងនូវកិច្ចការដែលអ្នកត្រូវធ្វើ គឺត្រូវយកប្រេងចាក់អភិសេកអ្នកដែលយើងនឹងចង្អុលប្រាប់»។
4លោកសាំយូអែលធ្វើតាមបញ្ជារបស់ព្រះអម្ចាស់ ហើយធ្វើដំណើរទៅភូមិបេថ្លេហិម។ អស់លោកព្រឹទ្ធាចារ្យក្នុងភូមិនោះចេញមកទទួលលោក ទាំងភ័យញាប់ញ័រ ហើយសួរលោកថា៖ «តើលោកអញ្ជើញមកនេះ ក្នុងគោលបំណងល្អឬ?»។ 5លោកសាំយូអែលឆ្លើយតបថា៖ «បាទ! ខ្ញុំមកថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់ ដូច្នេះ សូមអស់លោកអញ្ជើញធ្វើពិធីជម្រះកាយឲ្យបានវិសុទ្ធ* ហើយមកថ្វាយយញ្ញបូជាជាមួយខ្ញុំ»។ លោកសាំយូអែលក៏ធ្វើពិធីជម្រះកាយជូនលោកអ៊ីសាយ ព្រមទាំងកូនប្រុសៗឲ្យបានវិសុទ្ធ និងអញ្ជើញពួកគេឲ្យចូលរួមក្នុងពិធីថ្វាយយញ្ញបូជាដែរ។ 6កាលលោកអ៊ីសាយ និងកូនប្រុសៗមកដល់ លោកសាំយូអែលក្រឡេកឃើញអេលាប ក៏នឹកក្នុងចិត្តថា៖ «ប្រាកដជាម្នាក់នេះហើយ ដែលព្រះអម្ចាស់បានជ្រើសរើស»។ 7ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «កុំមើលតែសំបកក្រៅ ឬកម្ពស់របស់គេឡើយ យើងមិនបានជ្រើសរើសអ្នកនេះទេ។ ព្រះអម្ចាស់មិនវិនិច្ឆ័យដូចមនុស្សលោក ដែលមើលតែសំបកក្រៅប៉ុណ្ណោះទេ ព្រះអម្ចាស់ទតមើលចិត្តគំនិតវិញ»។ 8លោកអ៊ីសាយហៅអប៊ីណាដាប់ឲ្យដើរនៅមុខលោកសាំយូអែល លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនបានជ្រើសរើសអ្នកនេះដែរ»។ 9លោកអ៊ីសាយឲ្យសាម៉ាដើរនៅមុខលោកសាំយូអែល។ លោកសាំយូអែលមានប្រសាសន៍ថា៖ «ព្រះអម្ចាស់ក៏មិនជ្រើសរើសអ្នកនេះដែរ»។ 10លោកអ៊ីសាយឲ្យកូនប្រុសទាំងប្រាំពីរនាក់ដើរនៅមុខលោកសាំយូអែល តែលោកមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ក្នុងចំណោមអ្នកទាំងនេះ ព្រះអម្ចាស់ពុំបានជ្រើសរើសនរណាម្នាក់ឡើយ 11តើលោកគ្មានកូនណាផ្សេងទេឬ?»។ លោកអ៊ីសាយឆ្លើយថា៖ «បាទ! នៅសល់កូនពៅម្នាក់ទៀត ដែលកំពុងតែឃ្វាលចៀម»។ លោកសាំយូអែលមានប្រសាសន៍ទៅកាន់លោកអ៊ីសាយថា៖ «ចូរឲ្យគេទៅហៅវាមក បើវាមិនទាន់មកដល់ទេ យើងនឹងមិនបរិភោគឡើយ»។ 12លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។ 13លោកសាំយូអែលយកស្នែងប្រេងមក ហើយចាក់ប្រេងអភិសេកយុវជនដាវីឌ នៅចំពោះមុខបងៗ។ ព្រះវិញ្ញាណរបស់ព្រះអម្ចាស់យាងមកសណ្ឋិតលើយុវជនដាវីឌ ចាប់តាំងពីពេលនោះមក។ បន្ទាប់មក លោកសាំយូអែលធ្វើដំណើរត្រឡប់ទៅភូមិរ៉ាម៉ាវិញ។
យុវជនដាវីឌចូលបម្រើព្រះបាទសូល
14ព្រះវិញ្ញាណរបស់ព្រះអម្ចាស់បានចាកចេញពីព្រះបាទសូល ហើយមានវិញ្ញាណអាក្រក់មួយមកពីព្រះអម្ចាស់ ធ្វើឲ្យស្ដេចវិលវល់ស្មារតី។ 15ពួកមន្ត្រីរបស់ព្រះបាទសូលទូលស្ដេចថា៖ «មានវិញ្ញាណអាក្រក់មកពីព្រះជាម្ចាស់ បណ្ដាលឲ្យព្រះករុណាវិលវល់ស្មារតីដូច្នេះ។ 16សូមព្រះករុណាមានរាជឱង្ការមកចុះ យើងខ្ញុំរង់ចាំធ្វើតាមបញ្ជាជានិច្ច យើងខ្ញុំនឹងរកមនុស្សម្នាក់ ដែលចេះដេញពិណ មកថ្វាយព្រះករុណា។ កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះករុណា អ្នកនោះនឹងដេញពិណ ដើម្បីឲ្យព្រះករុណាបានធូរស្រាល»។ 17ព្រះបាទសូលមានរាជឱង្ការទៅពួកមន្ត្រីថា៖ «ចូរទៅរកអ្នកលេងភ្លេងដ៏ចំណានម្នាក់ ហើយនាំមកជួបខ្ញុំ»។ 18រាជបម្រើម្នាក់ទូលថា៖ «ទូលបង្គំស្គាល់យុវជនម្នាក់ ជាកូនរបស់លោកអ៊ីសាយ អ្នកភូមិបេថ្លេហិម។ គេចេះលេងភ្លេង ជាអ្នកក្លាហានអង់អាច ជាអ្នកចម្បាំងដ៏ខ្លាំងក្លា ឈ្លាសវៃក្នុងការនិយាយស្ដី មានរូបសម្បត្តិល្អស្អាត ហើយព្រះអម្ចាស់ក៏គង់នៅជាមួយដែរ»។ 19ព្រះបាទសូលចាត់អ្នកនាំសារទៅប្រាប់លោកអ៊ីសាយ នៅភូមិបេថ្លេហិមថា៖ «សូមឲ្យដាវីឌ ជាកូនប្រុសរបស់លោក ដែលជាអ្នកឃ្វាលចៀមនោះ មកជួបយើង»។ 20លោកអ៊ីសាយយកលាមួយមក លោករៀបចំនំប៉័ង ស្រាមួយថង់ស្បែក និងកូនពពែស្ទាវមួយ រួចបញ្ជូនដាវីឌជាកូនឲ្យយកទៅថ្វាយព្រះបាទសូល។ 21យុវជនដាវីឌទៅដល់ ចូលគាល់ព្រះបាទសូល ហើយនៅបម្រើស្ដេច។ ព្រះបាទសូលស្រឡាញ់ដាវីឌណាស់ ទ្រង់ឲ្យដាវីឌធ្វើជាអ្នកកាន់គ្រឿងសស្ត្រាវុធរបស់ស្ដេច។ 22ព្រះបាទសូលចាត់គេឲ្យទៅប្រាប់លោកអ៊ីសាយថា៖ «សូមឲ្យដាវីឌនៅបម្រើខ្ញុំទៅ ព្រោះខ្ញុំពេញចិត្តនឹងយុវជននេះណាស់»។
23កាលណាវិញ្ញាណអាក្រក់ពីព្រះជាម្ចាស់មកសង្កត់លើព្រះបាទសូល ដាវីឌទាញពិណយកមកដេញ។ ពេលនោះ ព្រះបាទសូលបានធូរស្រាល និងស្រួលខ្លួនឡើងវិញ ហើយវិញ្ញាណអាក្រក់ក៏ដកថយចេញពីស្ដេចដែរ។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: