១ សាំយូអែល 21
21
លោកដាវីឌរត់ទៅដល់ភូមិណូប
1 លោកដាវីឌទៅរកលោកបូជាចារ្យ*អហ៊ីម៉ាឡេក នៅភូមិណូប។ លោកអហ៊ីម៉ាឡេកចេញមកទទួលទាំងញ័ររន្ធត់ ហើយសួរថា៖ «ហេតុអ្វីបានជាលោកអញ្ជើញមកតែម្នាក់ឯង គ្មាននរណាមកជាមួយដូច្នេះ?»។ 2លោកដាវីឌឆ្លើយទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «ព្រះករុណាបានបង្គាប់មកខ្ញុំថា “កុំឲ្យអ្នកណាម្នាក់ដឹងអំពីកិច្ចការដែលយើងបញ្ជាដល់អ្នក ព្រមទាំងចាត់អ្នកឲ្យទៅបំពេញនេះឡើយ”។ ខ្ញុំក៏បានណាត់ជួបទាហានរបស់ខ្ញុំនៅកន្លែងមួយ។ 3ឥឡូវនេះ តើលោកមានអ្វីខ្លះ? សូមលោកផ្ដល់នំប៉័ងប្រាំ ឬអ្វីផ្សេងទៀតដែលលោកមានមកឲ្យខ្ញុំផង»។ 4លោកបូជាចារ្យតបទៅលោកដាវីឌវិញថា៖ «ខ្ញុំគ្មាននំប៉័ងធម្មតាទេ មានតែនំប៉័ងសក្ការៈ ប្រសិនបើទាហានរបស់លោកមិនបានរួមរស់ជាមួយស្រីៗ ទើបគេបរិភោគបាន»។ 5លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យវិញថា៖ «ពិតមែនហើយ តាំងពីដើមរៀងមក កាលណាចេញទៅច្បាំង យើងតែងតែទទួលការហាមឃាត់មិនឲ្យរួមរស់ជាមួយស្ត្រីឡើយ។ អ្វីៗ របស់ពួកទាហានសុទ្ធតែបានញែកជាសក្ការៈអស់ហើយ។ ប៉ុន្តែ ថ្ងៃនេះ ទោះបីយើងធ្វើដំណើរធម្មតាក៏ដោយ ក៏យើងបានបរិសុទ្ធ ដោយសារកិច្ចការដែលកំពុងតែបំពេញនេះដែរ»។ 6 ពេលនោះ លោកបូជាចារ្យប្រគល់នំប៉័ង ដែលគេតាំងថ្វាយព្រះអម្ចាស់ ជូនលោកដាវីឌ ដ្បិតគ្មាននំប៉័ងណាផ្សេងក្រៅពីនំប៉័ងនេះឡើយ។ គេបានដកនំប៉័ងនេះចេញពីទីសក្ការៈរបស់ព្រះអម្ចាស់ នៅថ្ងៃដែលដាក់នំប៉័ងថ្មីជំនួស ។ 7ថ្ងៃនោះ រាជបម្រើម្នាក់របស់ព្រះបាទសូលស្ថិតនៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់ ដើម្បីបំពេញកិច្ចការខាងសាសនា គឺគាត់ឈ្មោះដូអេក ជាជនជាតិអេដុម ដែលទទួលខុសត្រូវលើពួកគង្វាលរបស់ស្ដេច។ 8លោកដាវីឌមានប្រសាសន៍ទៅលោកបូជាចារ្យអហ៊ីម៉ាឡេកថា៖ «នៅទីនេះ តើលោកមានលំពែង ឬដាវទេ? កិច្ចការដែលព្រះរាជាចាត់ឲ្យខ្ញុំទៅបំពេញនេះបន្ទាន់ពេក ខ្ញុំមិនបានយកដាវ ឬអាវុធផ្សេងទៀតមកជាមួយឡើយ»។ 9 លោកបូជាចារ្យមានប្រសាសន៍ថា៖ «មានតែដាវរបស់កូលីយ៉ាត ជាជនជាតិភីលីស្ទីន ដែលលោកបានសម្លាប់នៅជ្រលងភ្នំអេឡា។ ដាវនោះរុំដោយសំពត់ នៅខាងក្រោយអាវអេផូដ*។ ប្រសិនបើលោកចង់បាន សូមអញ្ជើញយកទៅចុះ ព្រោះនៅទីនេះ គ្មានអាវុធណាផ្សេងទៀតទេ»។ លោកដាវីឌមានប្រសាសន៍ថា៖ «សូមប្រគល់ដាវនោះមកខ្ញុំចុះ ដ្បិតគ្មានដាវណាដូចដាវនេះទេ»។
លោកដាវីឌនៅជាមួយពួកភីលីស្ទីនក្នុងក្រុងកាថ
10នៅថ្ងៃដដែលនោះ លោកដាវីឌរត់គេចខ្លួនចេញពីព្រះបាទសូល ហើយទៅជួបព្រះបាទអគីស នៅក្រុងកាថ។ 11 ពួករាជបម្រើរបស់ព្រះបាទអគីសទូលស្ដេចថា៖ «អ្នកនេះគឺដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា:
ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់
រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។
12 ពាក្យទាំងនេះបានធ្វើឲ្យលោកដាវីឌរន្ធត់ចិត្ត ហើយខ្លាចព្រះបាទអគីស ជាស្ដេចក្រុងកាថយ៉ាងខ្លាំង។ 13 លោកធ្វើជាវិកលចរិតនៅចំពោះមុខជនជាតិភីលីស្ទីន។ ពេលពួកគេចាប់លោក លោកសម្តែងអាការៈលេលា ដោយលើកដៃគូសវាសជាសញ្ញានៅតាមសន្លឹកទ្វារ ព្រមទាំងបង្ហៀរទឹកមាត់លើពុកចង្កាទៀតផង។ 14ព្រះបាទអគីសមានរាជឱង្ការទៅកាន់ពួករាជបម្រើថា៖ «អស់លោកបានឃើញច្បាស់ថា មនុស្សនេះឡប់សតិហើយ ហេតុអ្វីបានជាអស់លោកនាំគេមកជួបយើងដូច្នេះ? 15តើយើងខ្វះមនុស្សឆ្កួតឬ បានជាអស់លោកនាំជននេះមកឲ្យសម្តែងភាពវិកលនៅចំពោះមុខយើងដូច្នេះ? ជននេះមិនគួរចូលមកក្នុងដំណាក់យើងទេ!»។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 21: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: