១ សាំយូអែល 23
23
លោកដាវីឌសង្គ្រោះប្រជាជននៅក្រុងកៃឡា
1ថ្ងៃមួយ មានមនុស្សម្នាក់មកប្រាប់លោកដាវីឌថា៖ «ពួកភីលីស្ទីនមកវាយក្រុងកៃឡា ហើយប្លន់យកស្រូវពីលានបោកបែន»។ 2លោកដាវីឌទូលសួរព្រះអម្ចាស់ថា៖ «តើទូលបង្គំត្រូវចេញទៅវាយពួកភីលីស្ទីនទាំងនោះឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញទៅវាយពួកភីលីស្ទីន ហើយរំដោះក្រុងកៃឡាចុះ!»។ 3ប៉ុន្តែ អស់អ្នកដែលនៅជាមួយលោកដាវីឌ ជម្រាបលោកថា៖ «នៅស្រុកយូដានេះ យើងភ័យខ្លាចទៅហើយ ចុះទម្រាំបើយើងទៅក្រុងកៃឡា ប្រយុទ្ធនឹងទ័ពភីលីស្ទីននោះ តើយើងរឹតតែភ័យយ៉ាងណាទៅទៀត?»។ 4លោកដាវីឌទូលសួរព្រះអម្ចាស់ជាថ្មី ព្រះអង្គមានព្រះបន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។ 5លោកដាវីឌ និងអ្នកដែលនៅជាមួយលោកចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្ដើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ លោកដាវីឌរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។ 6កាលលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេក ភៀសខ្លួនមកជ្រកជាមួយលោកដាវីឌនៅក្រុងកៃឡា លោកបាននាំអាវអេផូដ*មកជាមួយផង។ 7មានគេមកទូលព្រះបាទសូលថា លោកដាវីឌបានទៅដល់ក្រុងកៃឡា។ ព្រះបាទសូលក៏មានរាជឱង្ការថា៖ «ព្រះជាម្ចាស់ប្រគល់វាមកក្នុងកណ្ដាប់ដៃរបស់យើងហើយ ដ្បិតវាបានឃុំខ្លួនឯង ដោយចូលទៅក្នុងក្រុងដែលមានទ្វារ និងរនុក»។ 8ព្រះបាទសូលប្រមូលកងទ័ពទាំងមូល ដើម្បីទៅឡោមព័ទ្ធចាប់លោកដាវីឌ និងបក្សពួកនៅក្រុងកៃឡា។ 9លោកដាវីឌជ្រាបអំពីគម្រោងការអាក្រក់ដែលព្រះបាទសូលគ្រោងទុក ដើម្បីប្រឆាំងនឹងលោក លោកក៏សុំឲ្យបូជាចារ្យអបៀថើរយកអាវអេផូដមក ដើម្បីទូលសួរព្រះអម្ចាស់។ 10លោកដាវីឌទូលថា៖ «បពិត្រព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ទូលបង្គំឮថា ព្រះបាទសូលបម្រុងនឹងមកក្រុងកៃឡា ដើម្បីកម្ទេចក្រុងនេះ ព្រោះតែទូលបង្គំ។ 11តើអ្នកក្រុងកៃឡានឹងប្រគល់ទូលបង្គំទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ? តើស្ដេចនឹងយាងមកវាយក្រុងនេះ ដូចគេប្រាប់ទូលបង្គំនោះមែនឬទេ។ ឱព្រះអម្ចាស់ជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ សូមមេត្តាប្រាប់ឲ្យទូលបង្គំដឹងផង!»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ស្ដេចសូលនឹងមកមែន»។ 12លោកដាវីឌទូលសួរទៀតថា៖ «តើអ្នកក្រុងកៃឡានេះនឹងប្រគល់ទូលបង្គំ ព្រមទាំងអស់អ្នកដែលនៅជាមួយទូលបង្គំ ទៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទសូលឬទេ?»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ពួកគេនឹងប្រគល់មែន!»។ 13ពេលនោះ លោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក មានចំនួនទាំងអស់ប្រមាណប្រាំមួយរយនាក់ ក៏ចាកចេញពីក្រុងកៃឡា ហើយធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ។ មានគេទូលព្រះបាទសូលថា លោកដាវីឌបានរត់គេចចេញពីក្រុងកៃឡាហើយ ដូច្នេះ ស្ដេចក៏លែងដេញតាមលោកដាវីឌ។
លោកដាវីឌនៅវាលរហោស្ថានស៊ីភ
14លោកដាវីឌទៅពួននៅតាមវាលរហោស្ថានស៊ីភ ត្រង់កន្លែងដែលពិបាកទៅដល់ ហើយរស់នៅតាមតំបន់ភ្នំក្នុងវាលរហោស្ថាននោះ។ ព្រះបាទសូលតាមរកលោកដាវីឌជានិច្ច តែព្រះជាម្ចាស់មិនប្រគល់លោកដាវីឌទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចឡើយ។ 15លោកដាវីឌដឹងថា ព្រះបាទសូលតែងលើកទ័ពស្វែងរកសម្លាប់លោក ដូច្នេះ លោកស្នាក់នៅហូរ៉េសា ក្នុងវាលរហោស្ថានស៊ីភ។ 16ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល បានទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីលើកទឹកចិត្តលោកឲ្យពឹងផ្អែកលើព្រះជាម្ចាស់ 17ដោយពោលថា៖ «កុំខ្លាចអ្វីឡើយ! ព្រះបាទសូល ជាបិតាខ្ញុំ មិនអាចធ្វើអ្វីលោកប្អូនទេ ដ្បិតលោកប្អូននឹងសោយរាជ្យលើជនជាតិអ៊ីស្រាអែល រីឯខ្ញុំវិញ ខ្ញុំគ្រាន់តែជាអ្នកបន្ទាប់ពីលោកប្អូនប៉ុណ្ណោះ។ ព្រះបាទសូលជាបិតាខ្ញុំ ក៏ជ្រាបការនេះដែរ»។ 18 លោកទាំងពីរបានចងសម្ពន្ធមេត្រីជាមួយគ្នា នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអម្ចាស់។ បន្ទាប់មក សម្ដេចយ៉ូណាថានវិលត្រឡប់មកកាន់ទីលំនៅវិញ រីឯលោកដាវីឌស្នាក់នៅហូរ៉េសាដដែល។
19 អស់អ្នកដែលរស់នៅវាលរហោស្ថានស៊ីភ បានចូលទៅគាល់ព្រះបាទសូលនៅគីបៀរ ហើយទូលថា៖ «លោកដាវីឌពួននៅក្នុងចំណោមយើងខ្ញុំ ត្រង់កន្លែងដែលពិបាកទៅដល់ គឺនៅហូរ៉េសា លើភ្នំហាគីឡា ដែលស្ថិតនៅខាងត្បូងវាលយេស៊ីម៉ូន។ 20បពិត្រព្រះករុណា បើសិនជាស្ដេចសព្វព្រះហឫទ័យយាងទៅ សូមយាងទៅចុះ យើងខ្ញុំចាប់គាត់ថ្វាយព្រះករុណា»។ 21ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាជួយឈឺឆ្អាលខ្ញុំ។ 22ឥឡូវនេះ សូមមេត្តាទៅពិនិត្យមើលម្ដងទៀត ហើយយកការណ៍ឲ្យបានច្បាស់ថា វាពួននៅកន្លែងណា នរណាបានឃើញវា។ មានគេប្រាប់យើងថា វានេះឆ្លាតណាស់។ 23ចូរទៅពិនិត្យឲ្យច្បាស់ ហើយស៊ើបអំពីកន្លែងទាំងប៉ុន្មានដែលវាធ្លាប់ពួន រួចត្រឡប់មករកយើងវិញ ដោយនាំពត៌មានច្បាស់លាស់មកផង នោះយើងនឹងទៅជាមួយអ្នករាល់គ្នា។ ប្រសិនបើវានៅក្នុងស្រុកមែននោះ យើងនឹងរកវាគ្រប់ទីកន្លែងក្នុងទឹកដីយូដា រហូតទាល់តែបានឃើញ»។ 24ពួកគេក៏ចេញទៅមុនព្រះបាទសូល វិលត្រឡប់ទៅវាលរហោស្ថានស៊ីភវិញ។ ពេលនោះ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ស្ថិតនៅវាលរហោស្ថានម៉ាអូន ក្នុងតំបន់អារ៉ាបា ដែលនៅខាងត្បូងវាលយេស៊ីម៉ូន។ 25ព្រះបាទសូល ព្រមទាំងពលទាហាន ចេញទៅតាមរកលោកដាវីឌ។ មានគេប្រាប់ដំណឹងនេះដល់លោកដាវីឌ លោកក៏ទៅពួននៅតាមផ្ទាំងថ្ម ក្នុងវាលរហោស្ថានម៉ាអូន។ កាលព្រះបាទសូលជ្រាបហើយ ទ្រង់តាមរកលោកនៅវាលរហោស្ថាននោះ។ 26ព្រះបាទសូលដើរតាមជម្រាលភ្នំម្ខាង រីឯលោកដាវីឌ និងពួកលោកដើរតាមជម្រាលភ្នំម្ខាងទៀត។ លោកប្រញាប់ប្រញាល់រត់គេចពីព្រះបាទសូល ប៉ុន្តែ ព្រះបាទសូល និងពលទាហាន បានព័ទ្ធ ហើយបម្រុងនឹងចាប់ខ្លួនពួកលោក។ 27ពេលនោះ ស្រាប់តែមានអ្នកនាំសារម្នាក់មកទូលព្រះបាទសូលថា៖ «សូមស្ដេចយាងទៅវិញជាប្រញាប់ ដ្បិតពួកភីលីស្ទីនកំពុងតែវាយលុកចូលស្រុកហើយ!»។ 28ព្រះបាទសូលក៏ឈប់ដេញតាមលោកដាវីឌ ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា» ។ 29លោកដាវីឌចាកចេញពីតំបន់នោះ ទៅនៅអេន-គេឌី ជាកន្លែងមួយដែលពិបាកទៅដល់។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: