១ សាំយូអែល 29
29
ជនជាតិភីលីស្ទីនដេញលោកដាវីឌចេញពីកងទ័ពរបស់ពួកគេ
1ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។ 2ពួកស្ដេចត្រាញ់នៃជនជាតិភីលីស្ទីនបាននាំកងពលតូច និងកងពលធំដើរទៅមុខ រីឯលោកដាវីឌ និងទាហានរបស់លោក នាំគ្នាហែហមព្រះបាទអគីសនៅខាងក្រោយ។ 3ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនសួរថា៖ «តើពួកហេប្រឺនេះមកធ្វើអ្វីដែរ?»។ ព្រះបាទអគីសឆ្លើយទៅពួកគេថា៖ «អស់លោកមិនស្គាល់ដាវីឌទេឬ? គាត់ជាអ្នកបម្រើរបស់សូល ជាស្ដេចនៃជនជាតិអ៊ីស្រាអែល។ គាត់មកនៅជាមួយខ្ញុំប្រហែលមួយឆ្នាំ ពីរឆ្នាំហើយ។ តាំងពីពេលគាត់រត់មកនៅជាមួយខ្ញុំ រហូតដល់សព្វថ្ងៃ ខ្ញុំមិនឃើញថាគាត់ធ្វើអ្វីខុសឡើយ»។ 4ពួកមេដឹកនាំនៃជនជាតិភីលីស្ទីនខឹងនឹងព្រះបាទអគីស ហើយទូលថា៖ «សូមព្រះករុណាដេញជននេះឲ្យវិលត្រឡប់ទៅក្រុង ដែលស្ដេចបានឲ្យគេស្នាក់នៅនោះវិញទៅ! មិនត្រូវឲ្យគេចេញទៅច្បាំងជាមួយពួកយើងឡើយ ព្រោះគេអាចបែរខ្នងមកប្រឆាំងនឹងយើងវិញ ក្នុងពេលកំពុងច្បាំង។ ជននេះមុខជាបំពេញចិត្តចៅហ្វាយចាស់របស់គេ ដោយសម្លាប់ទាហានរបស់យើង។ 5 គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា:
“ព្រះបាទសូលប្រហារបានរាប់ពាន់នាក់
រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។
6ព្រះបាទអគីសក៏ហៅលោកដាវីឌមក ហើយមានរាជឱង្ការថា៖ «យើងសូមស្បថក្នុងនាមព្រះអម្ចាស់ ដែលមានព្រះជន្មគង់នៅថា លោកពិតជាមនុស្សត្រឹមត្រូវមែន។ យើងពេញចិត្តនឹងឲ្យលោកចេញទៅច្បាំងជាមួយយើង ព្រោះតាំងពីពេលលោកស្នាក់នៅនឹងយើងរហូតដល់ពេលនេះ យើងពុំដែលឃើញលោកប្រព្រឹត្តអ្វីខុសឆ្គងឡើយ។ ប៉ុន្តែ ពួកស្ដេចត្រាញ់ឯទៀតៗនៃជនជាតិភីលីស្ទីន ពុំពេញចិត្តនឹងលោកទេ។ 7ដូច្នេះ សូមលោកវិលត្រឡប់ទៅផ្ទះវិញឥឡូវនេះចុះ។ សូមអញ្ជើញទៅដោយសុខសាន្ត មិនត្រូវធ្វើឲ្យស្ដេចត្រាញ់ទាំងនោះទាស់ចិត្តឡើយ»។ 8លោកដាវីឌទូលព្រះបាទអគីសថា៖ «បពិត្រព្រះករុណាជាអម្ចាស់ តើទូលបង្គំធ្វើអ្វីខ្លះ? ចាប់តាំងពីពេលទូលបង្គំមកបម្រើព្រះករុណា រហូតដល់ពេលនេះ តើទ្រង់ទតឃើញថា ទូលបង្គំមានកំហុសអ្វីខ្លះដែរ បានជាទូលបង្គំមិនអាចចេញទៅច្បាំងនឹងសត្រូវរបស់ព្រះករុណាដូច្នេះ?»។ 9ព្រះបាទអគីសមានរាជឱង្ការមកកាន់លោកដាវីឌថា៖ «យើងដឹងហើយ យើងពេញចិត្តនឹងលោក ដូចពេញចិត្តនឹងទេវតារបស់ព្រះជាម្ចាស់ ប៉ុន្តែ ពួកមេដឹកនាំរបស់ជនជាតិភីលីស្ទីនបានសម្រេចថា មិនឲ្យលោកចេញទៅច្បាំងរួមជាមួយពួកយើងឡើយ។ 10ដូច្នេះ លោក និងទាហានរបស់ស្ដេចសូលដែលនៅជាមួយលោក ត្រូវក្រោកឡើងពីព្រលឹម ហើយនាំគ្នាចេញដំណើរទៅ នៅពេលថ្ងៃរះ»។ 11ព្រឹកឡើងលោកដាវីឌ ព្រមទាំងអស់អ្នកដែលនៅជាមួយលោក ក្រោកពីព្រលឹម វិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។ ចំណែកឯកងទ័ពភីលីស្ទីននាំគ្នាចេញដំណើរទៅដល់យេសរាល។
ទើបបានជ្រើសរើសហើយ៖
១ សាំយូអែល 29: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: