គ្រានោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់យាងមកសណ្ឋិតលើលោកអសារា ជាកូនរបស់លោកអូដេត។ លោកក៏ចេញទៅគាល់ព្រះបាទអេសា ហើយទូលថា៖ «បពិត្រព្រះរាជាអេសា ព្រមទាំងកូនចៅយូដា និងកូនចៅបេនយ៉ាមីន ទាំងអស់គ្នាអើយ សូមស្ដាប់ខ្ញុំ! ព្រះអម្ចាស់គង់ជាមួយអ្នករាល់គ្នា កាលណាអ្នករាល់គ្នាស្ថិតនៅជាមួយព្រះអង្គ។ ប្រសិនបើអ្នករាល់គ្នាស្វែងរកព្រះអង្គ នោះព្រះអង្គនឹងឲ្យអ្នករាល់គ្នារកឃើញ។ ប្រសិនបើអ្នករាល់គ្នាបោះបង់ចោលព្រះអង្គ នោះព្រះអង្គក៏បោះបង់ចោលអ្នករាល់គ្នាដែរ។ ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រាអែលគ្មានព្រះពិតប្រាកដ គ្មានបូជាចារ្យសម្រាប់បង្ហាត់បង្រៀន ហើយក៏គ្មានក្រឹត្យវិន័យដែរ។ ប៉ុន្តែ ក្នុងពេលមានអាសន្ន ពួកគេវិលមករកព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល ពួកគេស្វែងរកព្រះអង្គ ព្រះអង្គក៏ឲ្យពួកគេរកឃើញ។ នៅគ្រានោះ គ្មានសន្តិសុខទេ ប្រជាជនពុំអាចធ្វើដំណើរទៅវិញទៅមកបានឡើយ ព្រោះជារយៈពេលមួយដែលអ្នកស្រុកទាំងអស់ភ័យខ្លាចយ៉ាងខ្លាំង។ ប្រជាជាតិមួយច្បាំងនឹងប្រជាជាតិមួយ ក្រុងមួយច្បាំងនឹងក្រុងមួយទៀត ដ្បិតព្រះជាម្ចាស់ធ្វើឲ្យពួកគេវឹកវរ ដោយសារទុក្ខវេទនាសព្វបែបយ៉ាង។ ចំពោះអ្នករាល់គ្នាវិញ ចូរមានចិត្តខ្ជាប់ខ្ជួន មិនត្រូវបាក់ទឹកចិត្តឡើយ ព្រោះអំពើដែលអ្នករាល់គ្នាប្រព្រឹត្ត តែងតែទទួលរង្វាន់ជាពុំខាន!»។
អាន ២ របាក្សត្រ 15
ស្ដាប់នូវ ២ របាក្សត្រ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ របាក្សត្រ 15:1-7
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ