២ របាក្សត្រ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីររបាក្សត្រទី ២ ជាភាគបន្តនៃរបាក្សត្រទី១ ហើយមានចែកចេញជាពីរផ្នែក។ ផ្នែកទីមួយមានកត់ត្រាអំពីរាជ្យរបស់ព្រះបាទសាឡូម៉ូន ជាបុត្ររបស់ព្រះបាទដាវីឌ (ចំពូក ១-៩)។ ផ្នែកទីពីររៀបរាប់អំពីសន្តតិវង្សរបស់ព្រះបាទសាឡូម៉ូន គ្រងរាជ្យជាបន្តបន្ទាប់គ្នាលើរាជាណាចក្រយូដា រហូតដល់គ្រាដែលព្រះចៅនេប៊ូក្នេសា ជាស្ដេចរបស់ចក្រភពបាប៊ីឡូន វាយយកបានក្រុងយេរូសាឡឹម ហើយកៀរស្ដេច និងប្រជាជនស្រុកយូដា យកទៅជាឈ្លើយសឹក នៅស្រុកបាប៊ីឡូន (ចំពូក ១០-៣៦)។
•ពីរខចុងក្រោយនៃកណ្ឌគម្ពីរនេះ មានកត់ត្រាអំពីរាជក្រឹត្យរបស់ព្រះចៅអធិរាជស៊ីរូស ដែលអនុញ្ញាតឲ្យជនជាតិយូដាធ្វើមាតុភូមិនិវត្តន៍ ដើម្បីសង់ព្រះវិហារនៅក្រុងយេរូសាឡឹមឡើងវិញ។ នៅដើមកណ្ឌគម្ពីរអែសរ៉ាក៏មានចែងអំពីរាជក្រឹត្យនេះដែរ។ ដូច្នេះ ផ្នែកខាងចុងនៃកណ្ឌគម្ពីររបាក្សត្រទី ២ មានទំនាក់ទំនងទៅនឹងកណ្ឌគម្ពីរអែសរ៉ា និងនេហេមា។ កណ្ឌគម្ពីរទាំងពីរនោះ គឺអែសរ៉ា និងនេហេមា មានរៀបរាប់ប្រវត្តិនៃជនជាតិអ៊ីស្រាអែល ក្រោយពេលបែកស្រុក។
ទើបបានជ្រើសរើសហើយ៖
២ របាក្សត្រ ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.