២ ពេត្រុស ពាក្យលំនាំ
ពាក្យលំនាំ
យើងពុំដឹងថា លោកពេត្រុសបានតែងលិខិតទីពីរនេះនៅពេលណាទេ។ អ្នកស្រាវជ្រាវខ្លះសន្និដ្ឋានថា មានគ្រិស្តបរិស័ទម្នាក់បានតែងលិខិតនេះប្រហែលជានៅចុងសតវត្សរ៍ទីមួយ ឬដើមសតវត្សរ៍ទីពីរ។
គោលបំណង:
លិខិតទីពីរនេះមានបំណងចង់ដាស់តឿនគ្រិស្តបរិស័ទ កុំឲ្យបណ្ដោយខ្លួនទៅតាមគ្រូអាចារ្យក្លែងក្លាយដែលប្រៀនប្រដៅលទ្ធិផ្សេងៗ ខុសពីការប្រៀនប្រដៅរបស់ក្រុមសាវ័ក។ ក្នុងលិខិតនេះមានបញ្ជាក់យ៉ាងច្បាស់អំពីដើមកំណើតនៃព្រះគម្ពីរទាំងមូល គឺព្រះវិញ្ញាណនៃព្រះជាម្ចាស់បានណែនាំអ្នកតែងឲ្យសរសេរ ហេតុនេះហើយបានជាគ្រិស្តបរិស័ទត្រូវតែយល់ព្រះគម្ពីរតាមព្រះវិញ្ញាណបំភ្លឺ និងតាមការបង្រៀនរបស់ក្រុមជំនុំ។
នៅចំពូកទីបីជាសេចក្ដីឆ្លើយតបទៅអស់អ្នកដែលមាក់ងាយគ្រិស្តបរិស័ទ ព្រោះគេទន្ទឹងរង់ចាំព្រះអម្ចាស់យាងមកវិញ។ លោកពេត្រុសតបថា ហេតុដែលព្រះយេស៊ូពុំបានយាងមកវិញឆាប់ៗនោះ មកពីព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះមនុស្សមានបាប ព្រះអង្គទុកឱកាសឲ្យមនុស្សជាច្រើនទៀតប្រែចិត្តគំនិត ដើម្បីទទួលការសង្គ្រោះពីព្រះជាម្ចាស់។
ទើបបានជ្រើសរើសហើយ៖
២ ពេត្រុស ពាក្យលំនាំ: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: