២ សាំយូអែល 3
3
1គ្រានោះ មានកើតចម្បាំងយ៉ាងយូររវាងញាតិវង្សរបស់ព្រះបាទសូល និងញាតិវង្សរបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ព្រះបាទសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
បុត្ររបស់ព្រះបាទដាវីឌប្រសូតនៅក្រុងហេប្រូន
2បុត្ររបស់ព្រះបាទដាវីឌជាច្រើនអង្គបានប្រសូតនៅក្រុងហេប្រូន គឺបុត្រច្បង ព្រះនាមអាំណូន ប្រសូតពីនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល 3បុត្រទីពីរ ព្រះនាមគីឡាប ប្រសូតពីនាងអប៊ីកែល ដែលត្រូវជាភរិយារបស់សពលោកណាបាល នៅភូមិកើមែល បុត្រទីបី ព្រះនាមអាប់សាឡុម ប្រសូតពីព្រះនាងម៉ាកា ដែលត្រូវជាបុត្រីរបស់ព្រះបាទតាលម៉ាយ ស្ដេចស្រុកកេសួរី 4បុត្រទីបួន ព្រះនាមអដូនីយ៉ា ប្រសូតពីនាងហាគីត បុត្រទីប្រាំ ព្រះនាមសេផាធា ប្រសូតពីនាងអប៊ីថាល 5បុត្រទីប្រាំមួយ ព្រះនាមយីតរាម ប្រសូតពីនាងអេកឡា ដែលជាមហេសីរបស់ស្ដេចដែរ។ នេះជាបុត្ររបស់ព្រះបាទដាវីឌដែលប្រសូតនៅក្រុងហេប្រូន។
លោកអប៊ីនើរមានទំនាស់ជាមួយព្រះបាទអ៊ីសបូសែត
6នៅគ្រាមានចម្បាំងរវាងញាតិវង្សរបស់ព្រះបាទសូល និងញាតិវង្សរបស់ព្រះបាទដាវីឌនោះ លោកអប៊ីនើរបានពង្រឹងអំណាចរបស់ខ្លួន ក្នុងញាតិវង្សព្រះបាទសូល។ 7ព្រះបាទសូលមានស្នំឯកម្នាក់ឈ្មោះនាងរីសប៉ា ដែលត្រូវជាកូនស្រីរបស់លោកអយ៉ា។ ព្រះបាទអ៊ីសបូសែតមានរាជឱង្ការទៅកាន់លោកអប៊ីនើរថា៖ «ហេតុអ្វីបានជាលោករួមដំណេកជាមួយស្នំឯករបស់បិតាយើង?»។ 8កាលឮព្រះបាទអ៊ីសបូសែតមានរាជឱង្ការដូច្នេះ លោកអប៊ីនើរច្រឡោតខឹងជាខ្លាំង ហើយឆ្លើយទៅស្ដេចវិញថា៖ «តើទូលបង្គំជាឆ្កែបម្រើពួកយូដាឬ? រហូតមកដល់សព្វថ្ងៃនេះ ទូលបង្គំសម្តែងភក្ដីភាពចំពោះរាជវង្សព្រះបាទសូល ដែលជាបិតារបស់ព្រះករុណាចំពោះបងប្អូន និងមិត្តភក្ដិរបស់ព្រះករុណា។ ទូលបង្គំពុំបានប្រគល់ព្រះករុណាទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចដាវីឌឡើយ។ ហេតុអ្វីបានជាថ្ងៃនេះ ព្រះករុណាបែរជាស្ដីបន្ទោសទូលបង្គំ ព្រោះតែរឿងស្រីទៅវិញ!។ 9 ដូច្នេះ ប្រសិនបើទូលបង្គំមិនផ្ទេររាជសម្បត្តិនេះទៅឲ្យព្រះបាទដាវីឌ ស្របតាមព្រះបន្ទូលសន្យារបស់ព្រះអម្ចាស់ទេ សូមព្រះអង្គដាក់ទោសទូលបង្គំយ៉ាងធ្ងន់ចុះ! 10ដ្បិតព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងដករាជសម្បត្តិចេញពីរាជវង្សរបស់ព្រះបាទសូល ហើយតែងតាំងព្រះបាទដាវីឌឲ្យគ្រងរាជ្យលើអ៊ីស្រាអែល និងយូដា ចាប់តាំងពីក្រុងដាន់ រហូតដល់ក្រុងបៀរសេបា» ។ 11ព្រះបាទអ៊ីសបូសែតមិនហ៊ានឆ្លើយទៅលោកអប៊ីនើរវិញ សូម្បីតែមួយម៉ាត់ក៏គ្មានដែរ ព្រោះទ្រង់ខ្លាចលោកអប៊ីនើរណាស់។
លោកអប៊ីនើរចុះចូលជាមួយព្រះបាទដាវីឌ
12លោកអប៊ីនើរចាត់អ្នកនាំសារឲ្យចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីទូលថា៖ «តើស្រុកនេះជាកម្មសិទ្ធិរបស់នរណា? សូមចងសម្ពន្ធមេត្រីជាមួយទូលបង្គំមក នោះទូលបង្គំនឹងជួយប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណា»។ 13ព្រះបាទដាវីឌឆ្លើយទៅវិញថា៖ «យើងយល់ព្រមចងសម្ពន្ធមេត្រីជាមួយលោក ប៉ុន្តែ យើងមានសំណូមពរតែមួយប៉ុណ្ណោះ គឺពេលលោកមកជួបយើង ត្រូវនាំព្រះនាងមិកាល់ ជាបុត្រីរបស់ព្រះបាទសូលមកជាមួយផង បើមិនដូច្នោះទេ សូមកុំមកជួបមុខយើងឡើយ»។ 14 បន្ទាប់មក ព្រះបាទដាវីឌចាត់អ្នកនាំសារឲ្យទៅទូលព្រះបាទអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូលថា៖ «សូមប្រគល់ព្រះនាងមិកាល់ ជាមហេសីរបស់ទូលបង្គំ មកឲ្យទូលបង្គំវិញ គឺមហេសីដែលទូលបង្គំយកស្បែកអង្គជាតរបស់ពួកភីលីស្ទីន ចំនួនមួយរយជូនជាបណ្ណាការ» ។ 15ព្រះបាទអ៊ីសបូសែតបញ្ជាគេឲ្យទៅនាំព្រះនាងមិកាល់ពីផ្ទះប្ដីរបស់ព្រះនាងមក គឺលោកប៉ាសធាល ជាកូនរបស់លោកឡាអ៊ីស។ 16លោកប៉ាសធាលដើរពីក្រោយនាង ទាំងយំផង រហូតមកដល់បាហ៊ូរីម។ ពេលនោះ លោកអប៊ីនើរប្រាប់គាត់ថា «ចូរវិលទៅវិញទៅ!» គាត់ក៏វិលទៅផ្ទះវិញ។
17លោកអប៊ីនើរពិភាក្សាជាមួយក្រុមព្រឹទ្ធាចារ្យនៃជនជាតិអ៊ីស្រាអែល ដោយពោលថា៖ «អស់លោកចង់បានព្រះបាទដាវីឌ ជាស្ដេច តាំងពីយូរណាស់មកហើយ។ 18ឥឡូវនេះ សូមយាងស្ដេចមកគ្រងរាជ្យចុះ! ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលអំពីព្រះបាទដាវីឌថា “យើងនឹងសង្គ្រោះអ៊ីស្រាអែល ជាប្រជារាស្ដ្ររបស់យើង ឲ្យរួចផុតពីកណ្ដាប់ដៃរបស់ជនជាតិភីលីស្ទីន និងខ្មាំងសត្រូវឯទៀតៗ តាមរយៈដាវីឌ ជាអ្នកបម្រើរបស់យើង”»។ 19លោកអប៊ីនើរមានប្រសាសន៍បែបនេះជាមួយកុលសម្ព័ន្ធបេនយ៉ាមីនដែរ។ បន្ទាប់មក លោកទៅទូលព្រះបាទដាវីឌនៅក្រុងហេប្រូន ឲ្យបានជ្រាបអំពីសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ជនជាតិអ៊ីស្រាអែល និងកុលសម្ព័ន្ធបេនយ៉ាមីនទាំងមូល។ 20លោកអប៊ីនើរចូលទៅគាល់ព្រះបាទដាវីឌនៅក្រុងហេប្រូន ដោយមានមនុស្សម្ភៃនាក់អមដំណើរទៅជាមួយ។ ព្រះបាទដាវីឌបានរៀបចំពិធីជប់លៀងជូនលោកអប៊ីនើរ និងអស់អ្នកដែលមកជាមួយ។ 21លោកអប៊ីនើរទូលព្រះបាទដាវីឌថា៖ «បពិត្រព្រះករុណា ទូលបង្គំប្រុងប្រៀបខ្លួន នឹងចេញទៅប្រមែប្រមូលជនជាតិអ៊ីស្រាអែលទាំងមូល ឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ព្រះករុណាជាអម្ចាស់។ ពួកគេនឹងចងសម្ពន្ធមេត្រីជាមួយព្រះករុណា ហើយពេលនោះ ព្រះករុណាគ្រងរាជ្យលើស្រុកនេះទាំងមូល តាមព្រះហឫទ័យរបស់ព្រះករុណា»។ ព្រះបាទដាវីឌអនុញ្ញាតឲ្យលោកអប៊ីនើរចាកចេញទៅ ដោយសុខសាន្ត។
លោកយ៉ូអាប់ធ្វើឃាតលោកអប៊ីនើរ
22បន្តិចក្រោយមក លោកយ៉ូអាប់ និងពលទាហានរបស់ព្រះបាទដាវីឌ វិលមកពីច្បាំងវិញ ទាំងនាំយកជយភណ្ឌយ៉ាងសន្ធឹកសន្ធាប់មកជាមួយផង។ ពេលនោះ លោកអប៊ីនើរពុំបាននៅក្នុងក្រុងហេប្រូនជាមួយព្រះបាទដាវីឌទេ ដ្បិតព្រះរាជាអនុញ្ញាតឲ្យលោកចាកចេញទៅ ដោយសុខសាន្ត។ 23កាលលោកយ៉ូអាប់ និងកងទ័ពទាំងមូលដែលនៅជាមួយលោកមកដល់ មានគេជម្រាបលោកថា៖ «លោកអប៊ីនើរ ជាកូនរបស់នើរ បានចូលមកគាល់ព្រះរាជា ហើយស្ដេចអនុញ្ញាតឲ្យគាត់ចាកចេញទៅ ដោយសុខសាន្ត»។ 24លោកយ៉ូអាប់ក៏ចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើដូច្នេះ? អប៊ីនើរចូលមកគាល់ព្រះករុណា ហើយព្រះករុណាអនុញ្ញាតឲ្យគេចាកចេញទៅ ដោយស្រួល។ 25ព្រះករុណាស្គាល់អប៊ីនើរ ដែលជាកូនរបស់លោកនើរស្រាប់ហើយ! គឺគេមកនេះ ដើម្បីបោកបញ្ឆោតព្រះករុណា ដើម្បីស៊ើបការណ៍អំពីក្បួនយុទ្ធសាស្ត្ររបស់ព្រះករុណា និងដឹងអំពីគ្រប់កិច្ចការដែលព្រះករុណាកំពុងធ្វើ»។ 26លោកយ៉ូអាប់ចាកចេញពីស្ដេច ហើយចាត់អ្នកនាំសារឲ្យទៅតាមលោកអប៊ីនើរ។ ពួកគេហៅលោកអប៊ីនើរពីអណ្ដូងទឹកស៊ីរ៉ាមកវិញ។ ព្រះបាទដាវីឌពុំបានជ្រាបពីរឿងនេះទេ។ 27កាលលោកអប៊ីនើរមកដល់ក្រុងហេប្រូនវិញ លោកយ៉ូអាប់នាំគាត់ចេញឆ្ងាយពីមាត់ទ្វារក្រុង ធ្វើហាក់ដូចជាចង់និយាយជាមួយគាត់ ដោយសម្ងាត់។ នៅទីនោះ លោកយ៉ូអាប់ចាក់លោកអប៊ីនើរមួយកាំបិត ត្រង់ពោះ ដើម្បីសងសឹកឲ្យលោកអេសាអែលជាប្អូន ហើយលោកអប៊ីនើរក៏ស្លាប់ទៅ។
28ក្រោយមក ព្រះបាទដាវីឌជ្រាបអំពីរឿងនេះ ទ្រង់មានរាជឱង្ការថា៖ «ព្រះអម្ចាស់ជ្រាបថា ខ្ញុំ និងរាជ្យរបស់ខ្ញុំ ឥតមានពាក់ព័ន្ធនឹងរឿងឃាតកម្មលើរូបលោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ 29សូមឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ និងក្រុមគ្រួសាររបស់លោកទាំងអស់! សូមឲ្យនៅក្នុងក្រុមគ្រួសារនេះតែងតែមានមនុស្សកើតដំបៅងារ កើតឃ្លង់ ឬពិការជើង ហើយមានមនុស្សស្លាប់ដោយមុខដាវ និងស្លាប់ដោយអត់អាហារ!»។ 30លោកយ៉ូអាប់ និងលោកអប៊ីសាយជាប្អូន បានសម្លាប់លោកអប៊ីនើរ ព្រោះលោកអប៊ីនើរបានសម្លាប់លោកអេសាអែល ជាប្អូនរបស់ពួកលោក ក្នុងពេលប្រយុទ្ធនៅគីបៀន។
31ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់លោកយ៉ូអាប់ និងប្រជាជនទាំងមូលដែលនៅជាមួយលោកថា៖ «ចូរហែកសម្លៀកបំពាក់ រួចស្លៀកបាវ ហើយកាន់ទុក្ខសពរបស់លោកអប៊ីនើរទៅ»។ ព្រះបាទដាវីឌយាងតាមក្រោយមឈូស។ 32គេបានបញ្ចុះសពលោកអប៊ីនើរនៅក្រុងហេប្រូន។ ព្រះរាជាទ្រង់ព្រះកន្សែង ហើយប្រជាជនទាំងអស់ក៏នាំគ្នាយំដែរ។ 33បន្ទាប់មក ព្រះបាទដាវីឌលើកទំនុកមួយរំឭកពីលោកអប៊ីនើរ ដូចតទៅ៖
«អប៊ីនើរអើយ លោកមិនគួរស្លាប់
ដូចមនុស្សលេលាបែបនេះសោះ!
34ដៃរបស់លោកគ្មានជាប់ចំណង
ជើងរបស់លោកក៏គ្មានជាប់ច្រវាក់ដែរ
តែលោកបានដួលស្លាប់
ដូចគេដួលស្លាប់នៅមុខជនទុច្ចរិត»។
ប្រជាជនទាំងមូលនាំគ្នាយំស្ដាយលោកអប៊ីនើរសាជាថ្មី។ 35បន្ទាប់មក ពួកគេចូលទៅគាល់ព្រះបាទដាវីឌ ដើម្បីថ្វាយព្រះស្ងោយទាន់មេឃនៅភ្លឺ ប៉ុន្តែ ព្រះរាជាសច្ចាថា៖ «ប្រសិនបើយើងបរិភោគនំប៉័ង ឬអ្វីក៏ដោយ មុនពេលថ្ងៃលិច សូមព្រះជាម្ចាស់ដាក់ទោសយើងចុះ!»។ 36ឃើញដូច្នេះ ប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលព្រះរាជាបានធ្វើដែរ។ 37នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា ព្រះរាជាមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ 38ព្រះបាទដាវីឌមានរាជឱង្ការទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះ អ៊ីស្រាអែលបាត់បង់វរជនមួយរូប ដែលជាមេដឹកនាំដ៏សំខាន់! 39ទោះបីព្រះជាម្ចាស់បានចាក់ប្រេងអភិសេកខ្ញុំជាស្ដេចក្ដី ក៏ខ្ញុំនៅតែទន់ខ្សោយដែរ។ រីឯកូនៗរបស់អ្នកស្រីសេរូយ៉ា គេកាចជាងខ្ញុំ។ ដូច្នេះ សូមព្រះអម្ចាស់ដាក់ទោសមនុស្សអាក្រក់ តាមអំពើអាក្រក់ដែលគេបានប្រព្រឹត្តចុះ»។
ទើបបានជ្រើសរើសហើយ៖
២ សាំយូអែល 3: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: